kalib9

រឿង ៥យ៉ាង ដែល​នារីៗ​មិន​គួរ​លះបង់​ដើម្បី​ស្នេហាឡើយ

នារីអាច​ធ្វើ​ការ​លះ​បង់​​គ្រប់​យ៉ាង​ដើម្បី​ស្នេហា ប៉ុន្តែ​មិនឱ្យបាត់​បង់​នូវ​តម្លៃ ឬទំនុក​ចិត្ត និង​ឯក​រាជ្យ​ទេ។ យោង​ទៅ​លើ Life Hack បាន​ឱ្យដឹង​ថា​ស្នេហា​របស់​នារីៗ​តែង​តែ​មាន​ការ​ផ្លាស់​ប្តូរ។ ប្រសិន​បើ​មនុស្ស​ស្រីដឹង​ពី​របៀប​ធ្វើ​ឱ្យ​ខ្លួន​អ្នក​កាន់​តែ​មាន​សម្រស់​កាន់​តែ​ស្អាត​ទៅៗ គួរ​ឱ្យ​ស្រលាញ់​ខ្លាំងឡើងៗ​ជា​រៀង​រាល់​ថ្ងៃ នោះ​នឹង​ធ្វើ​ឱ្យ​បេះ​ដូង​បុរសៗ​លោត​ខុស​ចង្វាក់​ដោយ​សារ​តែ​អ្នក។ ប៉ុន្តែ​នៅពេល​អ្នក​បាត់​បង់​តម្លៃ ស្នេហា​ក៏​បាត់​បង់​ទៅតាម​នោះ​ដែរ។

តម្លៃជា​នារី​

មនុស្ស​មួយ​ចំនួន​គិត​ថា​ដើម្បី​រក្សា​សេចក្តី​ស្នេហា​ឱ្យ​បាន​ល្អ ពួក​គេ​ត្រូវ​ផ្លាស់​ប្តូរ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក។ ប៉ុន្តែ​ការ​ពិត​គឺ​ថាសុភាព​នារី​ដែល​លែង​មាន​ទំនុក​ចិត្ត តម្លៃ លក្ខណៈ​ឆ្មើង​ឆ្មៃ​បន្តិច​លើ​ខ្លួន​ឯង​នោះ ធ្វើ​ឱ្យ​ពួក​គេ​ងាយ​ជួប​នឹង​បុរសៗ ដែល​គួរ​ឱ្យ​​ធុញ​ទ្រាំ។ អ្នក​ត្រូវ​ចង​ចាំ​ថា​រាល់​ទំនាក់​ទំនង​ស្នេហា​ទាំង​អស់​អ្នក​ត្រូវ​ចេះ​រក្សា​ភាព​សុច​រឹត​នៃ​តម្លៃ​ពី​មុន​របស់​អ្នក​ដោយ​ខ្លួន​ឯង។

ឯករាជ្យទាំងហិរញ្ញវត្ថុ និងសិទ្ធិ

បុរសៗ​ស្រលាញ់​មនុស្ស​ស្រី​ដែល​មិន​ចេះ​លាក់​បាំង ប៉ុន្តែ​មនុស្ស​ស្រី​ក៏​មិន​ចាំ​បាច់​យក​ខ្លួន​ធ្វើ​ជា​បញ្ញើ​ក្អែក​ឱ្យ​បុរសៗ​ដែរ។ ដំបូន្មាន​របស់​ខ្ញុំ​ចង់​ឱ្យ​មនុស្ស​ស្រី​ចេះ​ទំនាក់​ទំនង​បេះ​ដូង​គ្នា តែ​ត្រូវ​ចេះ​រក្សា​វិចា​រណញ្ញាណ​របស់​ខ្លួន​ឯង។ រឿង​មួយទៀត អ្នក​ក៏​ត្រូវ​មាន​ការ​ងារ​ធ្វើ និង​មាន​សិទ្ធិ​សម្រេច​ចិត្ត​ក្នុង​ស្ថាន​ភាព​ជាក់​លាក់​ណា​មួយ។ ប្រសិន​បើ​មិន​ធ្វើ​ដូច្នោះ​ទេ សម្លេង​របស់​អ្នក​នឹង​លែង​មាន​តទៅ​ទៀត​ហើយ។

ទំនាក់ទំនងស្នេហាផ្ទាល់ខ្លួន

លុះ​ត្រា​តែ​ទំនាក់​ទំនង​ស្នេហារ​វាង​អ្នក​ទាំង​ពីរ​មិន​ច្បាស់​លាស់ នោះ​អ្នក​ត្រូវ​រក្សា​ស្នេហា​របស់​អ្នក​ឱ្យ​បាន​ល្អ​បំផុត ដោយ​មិន​គិត​ថា​អ្នក​នៅ​លីវ ឬ​ក៏​បាន​ឈាន​ចូល​ប្រលូក​ក្នុង​ស្នេហា​ហើយ​យ៉ាង​ណា​ទេ។ ប្រសិន​បើ​​ដៃ​គូ​របស់​អ្នក​ហាម​មិន​ឱ្យ​មិត្ត​របស់​អ្នក​បាន​ដឹង អ្នក​គួរ​គិត​សម្លឹង​មើល​តម្លៃ​ទំនាក់​ទំនង​នេះ​កុំ​ឱ្យ​បែក​ធ្លាយ។ ពី​ព្រោះ​ស្នេហា​មិន​អាច​ទាយ​ទុក​មុន​បាន​ទេ ពិត​ណាស់​ស្នេហា​អាច​មាន​រយៈ​ពេល​ខ្លី​អាច​បែក​បាក់​គ្នា​នៅ​ថ្ងៃ​ស្អែក​ក៏​ថា​បាន។ ក្នុង​គ្រា​នោះ​ដែរ សាច់​ញាតិ និង​មិត្តភក្តិ​របស់​អ្នក​អាច​ជួយ​អ្ន​ក​បាន​ច្រើន។

ក្តីសុបិន្ត និងគោល​បំណង​របស់អ្នក

មនុស្ស​យើង​មាន​ឆាក​ជីវិត​តែ​មួយ​ប៉ុណ្ណោះ ដូច្នេះ​ត្រូវ​ស្វះ​ស្វែង​រកក្តី​សុបិន្ត និង​គោល​បំណង​របស់​អ្នក។ ប្រសិន​បើអ្នក​បាន​មើល​រំលងក្តី​សុបិន្ត​ជា​មួយ​នឹង​គេ ទី​បំផុត​ស្នេហា​នឹង​មានន័យ​សម្រាប់​អ្នក​ទាំងពីរ​ដែរ ឬទេ? អ្វី​ដែល​ពិសេស​នៅ​ក្នុង​ទំនាក់​ទំនង​ស្នេហា គឺ​ត្រូវ​ចុះសម្រុង​នឹង​គ្នា ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក និង​មាន​ការ​អភិវឌ្ឍន៍។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​អ្នក​គ្មាន​អារម្មណ៍​សោក​ស្តាយ​នឹង​ទង្វើ​ដែល​អ្នក​បាន​ធ្វើ​ចំពោះ​គេ​ ហើយមានអារម្មណ៍​ល្អ​ក្រោយ​ពេល​ដៃគូ​របស់​អ្នក​ទទួល​បាន​ជោគ​ជ័យ នោះ​វា​ក៏​ជា​ជម្រើស​ល្អ​សម្រាប់​អ្នក​ផង​ដែរ។

លក្ខណៈផ្ទាល់ខ្លួន

គ្មានអ្វីខុសទេ​ប្រសិន​បើមនុស្ស​ស្រី​បាន​និយាយ​រួច​ទៅ​ហើយ ឬ​បាន​ជ្រើស​រើស​រួច​ទៅ​ហើយ តែ​ពេល​ខ្លះ​ក៏នៅ​តែអាច​ណាត់​ជួប​តែ​ម្នាក់​ឯង ឬក៏ធ្វើ​ដំណើរ​តែ​ម្នាក់​ឯង​ដោយ​គ្មាន​បុរស​នៅ​ជា​មួយ។ ជួន​កាល សុភាព​នារី​បាន​បណ្តែត​បណ្តោយ​លក្ខណៈ​ផ្ទាល់​ខ្លួន​​ទៅ​ឱ្យ​សត្រូវ។ នេះមិន​មាន​ភាព​ចាំបាច់​អ្វីនោះ​ទេ។

ពេល​ខ្លះ អ្នក​គួរ​តែ​ផ្តល់​សិទ្ធិ​ដល់​ខ្លួន​ឯង​ដើម្បី​រីក​រាយ នឹង​ជីវិត​តែ​ម្នាក់​ឯង ទៅ​មើល​ទឹក​សមុទ្រ​តែ​ម្នាក់​ឯង អាន​សៀវ​ភៅ​នៅ​កន្លែង​ស្ងប់​ស្ងាត់ ដោយ​គ្មាន​ហាង​កាហ្វេ… បទ​ពិសោធន៍​ទាំង​នេះ​ពិត​ជា​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដែល​សុភាព​នារី​គួរ​តែ​បាន​ឆ្លង​កាត់។ ភាព​ស្ងប់​ស្ងាត់​នឹង​ជួយ​ឱ្យ​​អ្នក​ទទួល​បាន​ក្តី​ស្រលាញ់​ជា​ទីបំផុត​ពីគូស្នេហ៍​របស់​អ្នក៕

ប្រភព៖ Lifehack

error: Content is protected !!