kalib9

នុះៗ សូម្បីតារាសម្ដែងស្រីល្បីឈ្មោះ អ្នកនាង សុខ សុម៉ាវត្តី​ ក៏ចេញមុខបញ្ចេញមតិចំពោះរឿងសិស្សសាលាវិទ្យាល័យមួយក្រុមនេះដែរ

ថ្មីៗនេះមានការរិះគន់ជាខ្លាំងទៅលើសិស្សវិទ្យាល័យមួយក្រុម ដែលបាននាំគ្នាស្លៀកឈុតបុរាណ នៅក្នុងកម្មវិធីបុណ្យផ្កា នៅវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំ ដោយមានមហាជនមួយចំនួនលើកឡើងថាជាឈុតបុរាណរបស់ថៃ។ ជាមួយគ្នានេះក៏មានការបញ្ចេញមតិយោបល់រៀងៗ ខ្លួន ខុសៗគ្នាចម្រូងចម្រាស់មិនចេះចប់ មិនចេះហើយ។

ក្នុងនោះ អ្នកនាងសុខ សុម៉ាវត្តី ដែលជាតារាសម្តែងស្រីដែលមានឈ្មោះបោះសម្លេងមួយរូបក៏បានធ្វើការបញ្ចេញមតិផងដែរ។ ជាក់ស្ដែងអ្នកនាងបានបង្ហោះសារក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា៖

«ខុសខ្លះត្រូវខ្លះលើកលែងគ្នាទៅហើយប្រាប់ទៅថាវាខុសកន្លែងណាត្រូវកន្លែងណា សំខាន់កុំបំបាក់ទឹកចិត្តក្មេងទោះយ៉ាងណាក៏គ្នាលើកយករបស់សំខាន់ដែលបំភ្លេចត្រលប់មកវិញដែរ មិនដូចអ្នកខ្លះបានតែរិះគន់ហៃអើតែមិនបានជួយអី មិននិយាយច្រើនសុំនិយាយតែមួយម៉ាត់ « ខ្មែរលួចបច្ចុប្បន្ន សៀមប្លន់អតីតកាល » សង្ឃឹមថាអ្នកទាំងអស់គ្នាយល់ហើយខំការពារអតីតកាលយើងត្រលប់មកវិញ» ៕

ប្រភព៖ Khmer Note