kalib9

នោះ! Dailymail ចុះផ្សាយថា អោយត្រីម៉ាស្សាជើងអាចនឹងចម្លងជម្ងឺអេដស៍(HIV)និងរលាកថ្លើមប្រភេទC

ដាក់ជើងអោយត្រីម៉ាស្សាដែលកំពុងពេញនិយម វាអាចចម្លងជម្ងឺអេដស៍និងរលាកថ្លើមប្រភេទC នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេសដ៏ល្បី Dailymail ដែលវេបសាយមួយនេះអះអាងថាវាជាការក្រើនរំលឹករបស់អ្នកជំនាញផ្នែកសុខភាព។

បច្ចុប្បន្នយើងសង្កេតឃើញថាកន្លែងហាងស្ប៉ានិងម៉ាស្សាជើងដោយសត្វត្រីតូចៗកំពុងពេញនិយមនិងបើកដំណើរការព្រោងព្រៀតទាំងនៅក្នុងប្រទេសយើងនិងប្រទេសដទៃទៀត ។ ជាការកត់សម្គាល់កន្លែងទាំងនោះ ភាគច្រើនបើកនៅតំបន់ដែលមានទីប្រជុំអ្នកទេសចរចម្រុះជាតិសាសន៍តែម្តង។

ជាធម្មតាភ្ញៀវដែលចូលទៅម៉ាស្សាបានដាក់ជើងរបស់ខ្លួនក្នុងអាងដើម្បីអោយត្រីតូចៗមកចឹកស៊ីកោសិកាស្បែកចាស់ៗរបស់ខ្លួន។ប្រការនេះហើយដែលអ្នកជំនាញព្រួយបារម្ភថាវាជាមូលហេតុបណ្តាលអោយឆ្លងជម្ងឺ ប្រសិនបើម្ចាស់ហាងមិនបានផ្លាស់ប្តូរសម្អាតទឹកអោយបានទៀតទាត់នោះ។

ករណីដែលមានភ្ញៀវណាម្នាក់កើតជំងឺ ទៅត្រាំដែលអាចបណ្តាលអោយចេញឈាមហើយត្រីទៅចឹកស៊ី បន្ទាប់មកទៅខាំមនុស្សម្នាក់ទៀតនោះ ភាគរយដែលអាចឆ្លងគឺមានខ្ពស់ ។ មានខ្ពស់នៅពេលនេះក៏សំដៅដល់អ្នកដែលមានជំងឺទឹកនោមផ្អែមស្រាប់ ឬខ្សោយប្រពន្ធ័ការពាររាងកាយទៀតនោះ បើទោះជាមិនមានវីរ៉ុស HIV មេរោគផ្សេងៗក៏អាចជ្រៀតចូលបានដែរ ។ ដូច្នេះ HPA របស់អង់គ្លេស បានស្នើរដល់ម្ចាស់ហាងត្រូវផ្លាស់ប្តូរទឹករៀងរាល់ការម៉ាស្សាម្តង បើទោះជាវាពិបាកបន្តិចដោយសារតែអាងមានកូនត្រីរាប់ពាន់ក្បាលក្នុងនោះក៏ដោយ។

ប្រភព៖ Dailymail