kalib9

ពុទ្ធោមិនគួរឲ្យជឿសោះ! សម្លេងស្រែកទ្រហោរយំពេញរោងបុណ្យ ដោយសារតែប្អូនស្រីដ៏ស្រស់ស្អាតម្នាក់នេះ ស្លាប់ទាំងវ័យក្មេង ដោយមានជំងឺ…

គួរឲ្យអាណិតណាស់ ដែលនិស្សិតឆ្នាំទី២ របស់ដឺប៉ាតឺម៉ង់ភាសាជប៉ុន​ នៃវិទ្យាស្ថានភាសាបរទេស​ ឈ្មោះ Dalin Hean បានទទួលមរណភាពទាំងវ័យក្មេងដោយសារតែជម្ងឺរោគាពាធនៅមន្ទីរពេទ្យរុស្សី កាលពីរំលងអាធ្រាតចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨។

ដោយយោងតាមគណនីហ្វេសប៊ុកតេជគុណព្រះនាម Moun Rotha បានឲ្យដឹងថា៖

“សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះប្អូនស្រី Hean Dalin ដែលប្អូនស្រីបានបាត់បង់ជីវិតនៅមន្ទីរពេទ្យរុស្សីកាលពីរំលងអាធ្រាត្រ។

ដោយសពរបស់ប្អូនស្រីដាលីន ប្រារព្ធធ្វើនៅភូមិទន្លាប់ ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ។អាស្រ័យដូចនេះ សូមព្រះករុណាម្ចាស់ ញោមញាតិ និងមិត្តភ័ក្រព្រមទាំងអ្នកដែលតែងតែស្គាល់ប្អូនស្រី និងអ្នកមានចិត្តអាណិតអាសូរ សូមនិមន្ត និងអញ្ជើញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពតាមកម្លាំងសទ្ធាជ្រះថ្លា ។ សូមអរព្រះគុណ និងអរគុណ! ថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក .ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមិនា ឆ្នាំ ២០១៨”។

គួរបញ្ជាក់ផងដែរថានិស្សិតស្រីខាងលើដែលបានទទួលមរណភាពនេះបានបានធ្លាក់ខ្លួនឈឺធ្ងន់ដោយសារជម្ងឺ​ រលាកស្រោមខួរក្បាល​ របេងខួរក្បាល​ ដោយមួយរយៈកន្លងទៅនេះក្រុមគ្រួសារបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យរុស្សី ដោយក្រុមគ្រួសារលក់អស់ទ្រព្យសម្បត្តិមួយចំនួនធំ ព្រមទាំងមានការជួយពីសំណាក់សប្បុរសជនមួយចំនួនផងដែរ។

យ៉ាងណាមិញក្រុមការងារ កាលីប៩៖

“សូមជួយរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពដែលកំពុងតែជួបទុក្ខធំក្នុងពេលនេះផង”៕

 

 

 

 

 

 

 

 

 

 

 

 

 

 

error: Content is protected !!