kalib9

សូមប្រុងប្រយ័ត្ន! ស៊ែរចែកគ្នាបានដឹងផង! គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតែ៧ប៉ុណ្ណោះដែលអ្នកអាចផ្ញើរប្រាក់បាននៅកម្ពុជាយើង

សូមសាធារណជន​មានការប្រុងប្រយ័ត្ន៖ ធនាគារជាតិនៃកម្ពុជា បានជូនដំណឹងថា មានតែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៧ប៉ុណ្ណោះ ដែលត្រូវអនុញ្ញាតឲ្យទទួលបា្រក់បញ្ញើពីសាធារណជន។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិ នៃកម្ពុជា ចុះថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ បានឲ្យដឹងថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុទាំង៧ ដែលត្រូវអនុញ្ញាតឲ្យទទួលប្រាក់បញ្ញើនោះរួមមាន៖

១៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ (PRASAC)
២៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ (ខេមបូឌា) អិលធីឌី (VISIONFUND (CAMBODIA) LTD)
៣៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត (HATTHA KAKSEKAR LIMITED)
៤៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (AMK PLC)
៥៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ភីអិលស៊ី (KREDIT PLC)
៦៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រិត ខូអិលធីឌី (AMRET Co.,Ltd)
៧៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី (LOLC (CAMBODIA) PLC)។