kalib9

ញាក់សាច់! ខេមរៈ ភារុណ បងប្រុសខេមរៈ សិរីមន្ត ឡើងងារថ្មីជាឧត្តមសេនីយ៍ (ផ្កាយ១)

ភ្នំពេញ៖ ផ្ទុះការភ្ញាក់ផ្អើល ដោយកាលពីថ្មីៗនេះ អតីតអ្នកនិពន្ធប្រចាំផលិតកម្មសាន់ដេ លោក ខេមរៈ ភារុណ និងត្រូវបានគេស្គាល់ថា ជាបងប្រុសបង្កើតរបស់ តារាចម្រៀងសម្លេងធ្ងន់លោក ខេមរៈ សិរីមន្ត ទើបតែឡើងឋានៈថ្មី ងារជាឧត្តមសេនីយ៍ផ្កាយ១។

គួរឲ្យដឹងផងដែរថា មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា លោក ខេមរៈ ភារុណ ដែលមានឈ្មោះពិតថា ខែម ភារុន បានជួបរឿងល្អផ្ទួនជាច្រើន ឬហៅម៉្យាងទៀតថា រាសីឡើងស្រឺតៗ ដោយសារតែ កាលពីខែមករាកន្លងទៅនេះ លោកទើបតែបោះទុនជាង១០ម៉ឺនដុល្លារ បើកជំនួញផ្ទះសំណាក់មួយកន្លែង។ បន្ថែមពីនេះ កាលពីមួយសប្តាហ៍កន្លងទៅថ្មីៗនេះ លោកក៏ទើបតែប្រារព្ធ ធ្វើពិធីឡើងផ្ទះវីឡាថ្មីយ៉ាងស្កឹមស្កៃមួយផងដែរ។

មិនតែប៉ុណ្ណោះ ទើបតែថ្មីៗក្តៅៗនេះ អតីតអ្នកនិពន្ធលោក ខេមរៈ ភារុណ ក៏ទើបតែឡើងឋានៈថ្មី ជានាយឧត្តមសេនីយ៍ផ្កាយ១ថែមទៀតផង៕

ខេមរៈ ភារុណ និងលោក ខេមរៈ សិរីមន្ត

ខេមរៈ ភារុណ និងលោក ខេមរៈ សិរីមន្ត

ខេមរៈ ភារុណ និងលោក ខេមរៈ សិរីមន្ត

លោកឧត្តមសេនីយ៍ ខេមរៈ ភារុណ

លោកឧត្តមសេនីយ៍ ខេមរៈ ភារុណ

លោកឧត្តមសេនីយ៍ ខេមរៈ ភារុណ

លោកឧត្តមសេនីយ៍ ខេមរៈ ភារុណ

error: Content is protected !!