kalib9

ការស្រាវជ្រាវបង្ហាញថាកូនច្បងភាគច្រើនឆ្លាតជាបងប្អូនដទៃដោយសារពួកគេទទួលបានអ្វីម្យ៉ាងដែលកូនផ្សេងមិនទទួលបាន

ជាទូទៅមនុស្សភាគច្រើនតែងសង្កេតឃើញពីកម្រិតខុសគ្នានៃភាពឆ្លាតវៃរបស់បងប្អូន។ បើទោះជាពួកគេមានឪពុកម្ដាយតែមួយក្ដី ក៏ភាពវៃឆ្លាតរបស់ពួកគេមិនជាដូចគ្នាឡើយ។ ភាគច្រើនចំណាប់អារម្មណ៍គឹកូនបងគេបង្អស់តែងតែឆ្លាតជាងប្អូនៗដទៃក្នុងគ្រួសារ។ការចាប់អារម្មណ៍បែបនេះទើបអ្នកស្រាវជ្រាវរបស់មហាវិទ្យាល័យSydneyនិងអ្នកសិក្សាផ្សេងទៀត ធ្វើការសិក្សារពីគំនិតមួយនេះ។ ពួកគេបានធ្វើការសិក្សាទៅលើកុមារ៥០០០នាក់ជារៀងរាល់២ឆ្នាំម្ដង។

ជាលទ្ធផលពួកគេក៏បានរកឃើញថាកូនដែលកើតមុនគេពិតជាទទួលបានភាពវៃឆ្លាតជាងបងប្អូនរបស់គេដទៃទៀតមែន។មូលហេតុមិនមែនមកពីបញ្ហាហ្សែនឬកត្តាខាងក្នុងឡើយ ប៉ុន្តែវាជះឥទ្ធិពលមកពីឪពុកម្ដាយរបស់ពួកគេផ្ទាល់ទៅវិញ។ ជាទូទៅកូនច្បងជាកូនដែលឪពុកម្ដាយយកចិត្តទុកដាក់ខ្លាំង តាំងពីអំឡុងពេលម្ដាយពរពោះដំបូងរហូតដល់កើត មិនតែប៉ុណ្ណោះប៉ានិងម៉ាក់ស្ទើរតែចំណាយពេលវេលារបស់ខ្លួនទៅលើកូនទៅហើយ ទាំងការយកចិត្តទុកដាក់ ការបង្ហាត់បង្រៀន ព្រមទាំងចំណីអាហារជាដើម។

បន្ទាប់ពីនោះមកបើសិនជាឪពុកម្តាយ សម្រេចថាយកកូនទី២នោះការយកចិត្តទុកដាក់ថែរក្សាគឺធ្លាក់ចុះតាំងពីពរពោះមកម្ល៉េះ ម្ដាយហាក់ទទួលបទពិសោធន៍ពីកូនទី១ដូច្នេះពួកគេលែងសូវជាខ្វល់ខ្វាយច្រើនដូចមុន។ម៉្យាងពួកគេអាចនឹងធ្វើការធ្ងន់ជាង ព្រមទាំងមិនយកចិត្តទុកដាក់ថែទាំសុខភាពអីអោយណាស់ណាដូចអំឡុងពេលពរពោះកូនទី១មួយដែរ។បន្ថែមពីនេះបន្ទាប់ពីកូនរបស់ពួកគេកើតមក អំឡុងពេលដែលកូនត្រូវទទួលបានការអភិវឌ្ឃន៍ខួរក្បាលនោះ កូនទី២ឬទី៣សុទ្ធតែចំណាយពេលលេងនិងនៅជាមួយបងរបស់ខ្លួនច្រើនជាងប៉ានិងម៉ាក់។កត្តានេះហើយជាមូលហេតុចម្បងដែលកូនទី២ឬកូនៗបន្ទាប់ទៀតសុទ្ធតែរៀនពីបងបន្ត ដោយមិនមែនចេញពីឪពុកម្តាយផ្ទាល់(អោយបងមើលប្អូនជំនួស)។

សរុបមកយើងអាចទទួលបានថាវាបណ្ដាលមកពីមូលហេតុខាងក្រៅដែលយើងអាចជៀសវាងបាន ប្រសិនបើចង់អោយកូនៗគ្រប់គ្នាឆ្លាតស្មើរៗគ្នានោះ អ្នកម្តាយក៏ត្រូវថែទាំកូនៗតាំងពីនៅក្នុងផ្ទៃដោយយកចិត្តទុកដាក់ដូចៗគ្នា។

ប្រភព៖ independent

error: Content is protected !!