kalib9

៧កន្លែងដែលគេបោះបង់ចោល ឃើញហើយជឿថាអ្នកមិនហ៊ានទៅលេងនោះទេ

នៅលើផែនដីនេះ មានកន្លែងមួយចំនួនដែលគេបង្កើតឡើងហើយ បោះបង់ចោលទៅវិញដោយមូលហេតុផ្សេងៗ។ ប៉ុន្តែកន្លែងមួយចំនួនបន្ទាប់ពីត្រូវមនុស្សបោះបង់ចោលហើយ វាក្លាយជាកន្លែងដ៏គួរឱ្យខ្លាចមិនហ៊ានចូលទៅលេងសោះឡើយដូចជាកន្លែងទាំង៧ខាងក្រោមនេះ។

  1. ក្រុង Pripyat ប្រទេសអ៊ុយក្រែន

ក្រុងនេះត្រូវបានគេជំលៀសមនុស្សចេញ និងបោះបង់ចោលបន្ទាប់ពីគ្រោះមហន្តរាយនុយក្លេអ៊ែរនៅChernobyl។

កន្លែងដែលក្មេងធ្លាប់លេងត្រូវបោះបង់ចោល

មន្ទីរពេទ្យក្លាយជាកន្លែងគួរឱ្យខ្លាច

2. ផ្ទះរូបរាងជា UFO (Sanzhi UFO Houses)

តាមពិតទៅវាត្រូវបានរចនាឡើងជារីសតសម្រាកលំហែសម្រាប់មន្រ្តីទាហានអាមេរិក ប៉ុន្តែគម្រោងត្រូវបានបោះបង់ចោលនៅពេលចាប់ផ្តើមមានមនុស្សស្លាប់ដោយអាថ៌កំបាំងក្នុងអំឡុងពេលសាងសង់។

បច្ចុប្បន្នគ្មានអ្នកណាហ៊ានទៅលេងនៅទីនេះទេ

3. ប្រាសាទ Miranda

នេះធ្លាប់ជាកន្លែងកុមារកំព្រា ប៉ុន្តែបច្ចុប្បន្នជាកន្លែងសម្រាប់អ្នកចូលចិត្តប្រម៉ាញ់ខ្មោច។

4. កោះ Hashima

កន្លែងនេះធ្លាប់ជាកន្លែងរ៉ែធ្យូងថ្ម ប៉ុន្តែបច្ចុប្បន្នគេហៅថាជាកោះខ្មោច។

5. Shi Cheng (Lion City)

6. Dadipark

កន្លែងនេះត្រូវគេបោះបង់ចោលជារៀងរហូត។ នៅក្នុងចំណោមគ្រោះថ្នាក់ដែលកើតមាននៅទីនេះ មានករណីមួយគឺក្មេងម្នាក់បានបាត់បង់ដៃនៅពេលលេងនៅទីនេះ។

7. កោះតុក្កតា Island of Dolls

កាលពីច្រើនឆ្នាំមុន ក្មេងស្រីម្នាក់បានលង់ទឹកនៅក្នុងព្រែក។ រាងកាយរបស់នាងត្រូវបានគេឃើញអណ្តែតនៅលើទឹក ហើយកោះនេះគឺឧទ្ទិសដល់ក្មេងស្រីម្នាក់នោះ។

ប្រភព៖ Viralpuff

error: Content is protected !!