kalib9

គួរឲ្យទាក់ភ្នែក! ពេជ្រ សូលីកា បង្ហាញឈុតប្រពៃណីខ្មែរបែបនេះស្រស់ស្អាតខ្លាំងណាស់

អតីតតារាចម្រៀងស្រី ប្រចាំផលិតកម្ម M ដែលមានរូបសម្រស់ស្រស់ស្អាត ព្រមទាំងមានសម្លេងយ៉ាងពិរោះ មួយដួង នោះគឺ ពេជ្រ សូលីកា។ បើទោះបីជា  ពេជ្រ សូលីកា មិនទាន់បានចូលប្រឡូក ក្នុងវិស័យសិល្បៈវិញ ដូចកាលពីមុន សូលីកា នៅតែក៏ទទួលបានប្រជាប្រិយភាពខ្ពស់  ព្រមទាំងទទួលការថតស្ពត និងសម្អាងការជាញឹកញាប់ថែមទៀតផង។

រឹតតែពិតសេសជាងនេះទៅទៀត នៅថ្ងៃនេះតារាស្រី ពេជ្រ សូលីកា បានបង្ហាញរូបថតគ្រងឈុតប្រពៃណីខ្មែរ ដែលបានថតនៅមុខព្រះបរមរាជវាំង រួមទាំងភ្ជាប់ជាមួយនឹងសារថា៖ “Phnom Penh Royal Palace
ខុសឆ្គងត្រង់ណា កុំថាអីណា៎ ព្រោះជាក្មេងជំនន់ក្រោយ ខ្វះខាតអ្វីមួយ អនុគ្រោះអោយផង”។  ក្នុងនោះក៏មានប្រិយមិត្តជាច្រើន បានសរសើរតារាស្រីរូបនេះ មិនដាច់ពីមាត់សោះ។ តោះ មកមើលរូបភាពរបស់តារាស្រីមួយដួងនេះ នៅខាងក្រោម៖

ប្រភព៖ Khmer Note

error: Content is protected !!