kalib9

ហាមដាច់ខាត! វត្ថុចង្រៃទាំង 9​ យ៉ាងដែលត្រូវយកចេញពីផ្ទះជាបន្ទាន់ បើមិនចង់មានគ្រោះថ្នាក់ដល់ខ្លួន

តើអ្នកដឹងទេថា បើសិនអ្នករក្សាទុករបស់ទាំងនេះនៅក្នុងផ្ទះនោះ នឹងធ្វើអោយអ្នកជួបតែរឿងស៊យ មានលាភ ជូបតែរឿងក្តៅក្រហាយ រស់នៅក្នុងក្រុមគ្រួសារគ្មានសុភមង្គលឡើយ។

ខាងក្រោមនេះជារបស់ទាំង 9 យ៉ាងដែលអ្នកត្រូវតែយកចេញពីផ្ទះដើម្បីមានសេរីសួរស្តីនិងរកស៊ីកាក់កប រលូនទៅមុខ៖

១). នាឡិកាងាប់៖ នាឡិកាវាគ្មានជីវិតឡើយ តែត្រង់នេះចង់សំដៅទៅលើនាឡិកាណាដែលខូចមិនដំណើរការ។ ការផ្ទុករបស់បែបនេះ វាជាសញ្ញាថានៅក្នុងផ្ទះគឺអាចនឹងមាននណាម្នាក់ស្លាប់។ អញ្ចឹងទេ ដំណោះស្រាយមានពីរ គឺអ្នកត្រូវយកទៅជួសជុលហើយមួយទៀតនោះបោះចោលហើយទិញថ្មីតែម្តង។

២). កញ្ចក់៖ មនុស្សភាគច្រើននិយាយតគ្នាៗថាកុំទុកកញ្ចក់បែកក្នុងផ្ទះវាគឺជាការមិនល្អ តែតាមពិតទៅទោះជាវានៅជាល្អយ៉ាងណាក៏ដោយ ក៏អ្នកមិនគូររក្សាទុកក្នុងបន្ទប់ឡើយ។ កញ្ចក់វាអាចស្រូបយកវិញ្ញាញរបស់យើងបាន ដែលអាចធ្វើអោយសមាជិកគ្រួសារឈឺហើយបើធ្ងន់ធ្ងរជាងនេះគឺស្លាប់។

៣). កៅអីយោល៖ កៅអីប្រភេទនេះបើសិនជាអ្នកទុកវាក្នុងផ្ទះហើយបែរជាមិនដែលប្រើវាទាល់តែសោះនោះវាជាការមិនល្អឡើយ។ អ្វីដែលកាន់តែរន្ធត់ទ្វេរដងបើសិនជាអ្នកឃើញសុខៗស្រាប់តែកៅអីនោះយោលយោកដោយឯកឯង បញ្ជាក់ថាវាមានវិញ្ញាណខ្មោចនៅសន្ធិតហើយ ហើយមិនយូរទេនៅក្នុងផ្ទះនឹងជួបរឿងអកុសល។

៤). ចានបាក់បែក៖ តាមពិតទៅគ្មាននណាម្នាក់ទុកចានបែកធ្វើអ្វីនោះទេ តែមានរឿងមួយដែលគ្រប់គ្នាមិនដឹងនោះគឺថាវាមិនចាំបាច់តែបែកបាក់ប្រើការលែងកើតចាំបោះចោលនោះទេ តែសិនជាវាបែកត្រង់មាត់នោះក៏ត្រូវបោះចោលដែរ។ វានឹងធ្វើអោយយើងជួបតែរឿងទុក្ខក្រៀមក្រំគ្មានថ្ងៃរសាយរហូតដល់បោះវាចោល។

៥). ចំពោះប្រតិទិនណាដែលកន្លងហួសកាលបរិច្ឆេតបច្ចុប្បន្ន ឧទាហរណ៏ដូចជាឥឡូវនេះឆ្នាំ 2017 ហើយអ្នកបែរជាមានប្រតិទិនឆ្នាំ 2016, 2015 ឬយូរជាងនេះគួរតែបោះចោលវាទៅ ព្រោះវាអាចជាសញ្ញាថារឿងអាក្រក់ដែលធ្លាប់កើតមានហើយនោះវានឹងកើតមានឡើងចំពោះអ្នកម្តងទៀតនៅថ្ងៃណាមួយ។

៦). កុំយកផើងផ្កាដែលមានបន្លាទៅដាក់ក្នុងបន្ទប់អោយសោះ ព្រោះវានឹងធ្វើអោយមានរឿងអភមង្គល តែអាចលើកលែងបានបើសិនជាផ្កាកុលាប។

៧). ទ្វារពណ៌ខ្មៅ ត្រូវគេជឿថាវាជាទ្វារមួយដែលចាំតែវាស្រូបយកតែរឿងមិនល្អចូលក្នុងផ្ទះទេ ដូចនេះអ្នកគួរតែលាបវាអោយទៅជាពណ៌ផ្សេង តែបើសិនជាទ្វានោះបែរមុខទៅទិសខាងជើងវិញកុំភ័យអី​ វាធម្មតានោះទេ។

៨).ជញ្ជាំង​ពណ៌​បៃតង​៖ វាមិនមែនចង្រៃទេ ដែលមានជញ្ជាំងពណ៌បែបនេះ តែកាលពីមុនគេប្រើប្រាស់សារធាតុគីមីម្យ៉ាងដែលគេស្គាល់ថាជាអាសេនិច មកលាយជាមួយនឹងថ្នាំ។ នៅពេលដែលជញ្ជាំងស្ងួត វានឹងបញ្ចេញជាតិពុលធ្វើអោយប៉ះពាល់ដល់សុខភាព ។

៩). រឿងមួយនេះសំខាន់ណាស់ដែរ បើមានរុក្ខជាតិស្វិតស្រពោន នៅក្នុងបន្ទប់ចូលយកវាចេញ បើសិនជាអ្នកមិនមានពេលចាក់ទឹកនិងមើលថែរទាំងវាទេនោះ ។ នៅពេលវាក្រៀមអាចជាសញ្ញាថា នៅក្នុងផ្ទះមានរឿងមិនល្អ ឬរកស៊ីមិនមានបានជាដើម៕