kalib9

សំណាងមើលមិនឃើញមែន!! បុរសម្នាក់រើសបាន ដីមួយដុំ សង្ស័យក៏យកទឹកទៅបាញ់លាងសំអាត ស្រាប់តែប្រទះឃើញ…

(បរទេស)៖ នេះគឺជាសំណាងរបស់គាត់មែនហើយ បន្ទាប់ពីគាត់បាន​ត្រឡប់​មកពី​ធ្វើការ ហើយ​ដើរទាក់​ជើងទៅ​នឹង​ដុំ​ដី​១​ផ្ទាំង​យ៉ាង​ចម្លែក ដោយ​ ងឿងឆ្ងល់ គាត់​ក៏​យក​ជើង​ធាក់​វា​ម្តងទៀត ហើយ​ទទួល​អារម្មណ៍​ថា មាន​អ្វី​នៅក្នុង​នោះ​ ដូចជា​ពុំមែន​ជា​ដី​ធម្មតា។​

​ពេល​យកដុំដីនោះមក​ដល់ផ្ទះ គាត់​បាន​ប្រឹង​បាញ់​ទឹក កោស លាង​សំអាតវា ​ដំបូង វា​មាន​ពណ៌​ស្រអាប់ តែ​ក្រោយពី​ដុសលាង​សំអាត វា​ចាប់ផ្តើម​ឲ្យ​ពន្លឺ​ចែងចាំងតែម្តង។​ ​គាត់​គិត​ជា​សរសើរ​សំណាង​របស់ខ្លួន ដែល​អាច​រកបាន​ផ្ទាំង​គ្រី​ស្តា​ល់​ធម្មជាតិ​សុទ្ធៗ ។​ ​ធម្មតា ផ្ទាំង​គ្រី​ស្តា​ល់​ធម្មជាតិ​បែបនេះ គេ​អាច​ល់កបាន​តម្លៃ​ថ្លៃណាស់៕

error: Content is protected !!