kalib9

វត្តមានតារាល្បីៗ ចូលរួមដើរលេង និងលក់ដូរ នៅក្នុងពិធី«បុណ្យភូមិ» ទាំង៣ថ្ងៃ

ភ្នំពេញ៖ មិនត្រឹមតែមានយុវវ័យក្មេងៗជាច្រើនបានចូលរួម និងទៅលេងកម្មវិធី «បុណ្យភូមិ» នោះទេ សូម្បីតែតារាល្បីជាច្រើននៅក្នុងប្រទេសក៏ចូលរួម ខណៈពេលដែលនៅក្នុងពិធីពិតជាមានមនុស្សចូលរួមជាច្រើនកុះករ។

ជាការពិតណាស់ នៅក្នុងរយៈពេល៣ថ្ងៃមានមនុស្សចូលរួមរាប់ពាន់នាក់ ទោះបីជាអកាសធាតុក្តៅ និងផ្លូវឆ្ងាយយ៉ាងណាក្តី ក៏នៅតែមានមនុស្សច្រើន ហើយពេលនេះកម្មវិធីក៏បានបញ្ចប់ទៅយ៉ាងរលូនដែរ។

យ៉ាងណាមិញ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងខ្លះៗ នូវវត្តមានដ៏កក្រើករបស់តារាល្បីៗបាននាំគ្នាទៅលេងបុណ្យភូមិ និងទៅដើម្បីធ្វើការ ឡើងច្រៀងនៅក្នុងកម្មវិធីមួយចំនួន រីឯតារាខ្លះទៀតក៏បានបើកតូបលក់នៅទីនោះ។

ក្រោយឃើញវត្តមានរបស់តារាល្បីទាំងអស់នេះ ធ្វើឲ្យអ្នកគាំទ្រមួយចំនួនពិតជាសប្បាយចិត្តយ៉ាងខ្លាំង និងធ្វើការសុំថតរូបជាមួយជាច្រើនខណៈពេលដែលមានមនុស្សជាច្រើនបានប្រជ្រៀតគ្នា និងអាកាសធាតុក្តៅផងនោះ។

ចង់ដឹងថាមានតារារូបណាខ្លះនោះសូមទស្សនារូបភាពខាងក្រោមនេះ៖ 

១)កញ្ញាឱក សុគន្ធកញ្ញា៖ បានធ្វើឲ្យហ្វេនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលឃើញតារារូបនេះបានជិះម៉ូតូទៅច្រៀង នៅក្នុងកម្មវិធីមួយ ក្នុងពេលបុណ្យភូមិនេះ ។

២)អ្នកនាង ពេជ្រ សោភា ៖ តារាចម្រៀងរូបនេះក៏បានទៅចូលរូម និងបានធ្វើឲ្យមនុស្សជាច្រើនបានកោតសរសើរ បន្ទាប់ពីឃើញនាងបានទៅជួយអ្នកក្រីក្រសុំទាន តាមផ្លូវចូលទៅលេងបុណ្យភូមិ នោះដោយផ្ទាល់។

៣)អ្នកនាង ភិន សុដាលីស៖ ទៅដើរលេងជាមួយនឹង មិត្តរបស់នាង ដោយមានទាំងអ្នកនាងសុខ សោម៉ាវត្តីផងដែរ។

៤)កញ្ញាមាន សូនីតា និងម៉ានិត៖ បានទៅលក់ដូរនៅទៅនោះមានដូចជាសៀវភៅ និងសម្លៀកបំពាក់ធ្វើពីក្រមា

៥)អ្នកនាងប៊ីរីយ៉ា៖ ក៏ដូចនឹងកញ្ញាមាន សូនីតា ដែលដោយនាងបានបើកតូបមួយលក់របស់របរនៅទីនោះ។

៦) កញ្ញាគីម ចាន់បូរមី៖ អតីតFreshie ក៏បានទៅលេងបុណ្យភូមិជាមួយនឹងបងប្អូន របស់នាងដែរ

៧) ណា សាឌី​៖ តារាសម្តែងរូបនេះក្រោយបាត់មុខមួយរយៈ ក៏ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលដែលក្រោយឃើញវត្តមាននាងនៅក្នុង«បុណ្យភូមិ» មិនត្រឹមតែប៉ុណ្ណោះមានអ្នកគាំទ្រសុំថតរូបព្រាត។

៨) សិទ្ធី នីកា៖ ក៏បានចូលរួមដើរលេងកម្សាន្តជាមួយនឹងមិត្តរបស់នាងដូចតារាដទៃដែរ។

ប្រភព៖ khmerlaod