kalib9

តិចអត់ដឹង!! នៅស្រុកខ្មែរយើងក៏មាន រថយន្តដ៏ទំនើប Ferrari និង Lamborghini សំរាប់ជួលជិះដែរ ឯតម្លៃវិញ កប់តែម្តង…

(ភ្នំពេញ)៖ កំពូលរថយន្តដ៏ទំនើប កប់ស៊េរីម៉ាក Ferrari និង Lamborghini ដែលជារថយន្តដ៏ពេញនិយម សំរាប់លំដាប់សេដ្ធីជិះនោះ នៅស្រុកយើង​កម្រ​មាន​អ្នក​ជិះ​វាណាស់ ក៏ដោយសារ​តម្លៃ​​ថ្លៃ​និង​ណាមួយ​វា​ត្រូវការ​ផ្លូវ​បើកបរ​​រលូន​ស្មើ​ល្អ។

យ៉ាង​ណាមិញ​ក្នុងមួយ​រយៈ​ចុងក្រោយនេះ នៅប្រទេសកម្ពុជារបស់យើងក៏ ឃើញ​មាន​អ្នក​ជិះ​មួយៗផង​ដែរ ដែលប្រភេទ​ឡាន​​​មាន​ប្រភព​មកពី​ប្រទេស​​អ៊ីតាលី​។

បុគ្គលិក​លក់នៅ​ហាង​លក់​រថយន្ត​មួយ​​កន្លែង​ ដែល​តែងតែ​នាំ​ចូលរថយន្ត​​ស៊េរី​កប់ៗ​មក​លក់​ប្រាប់​ថា ភ្ញៀវ​ចិន​​ចូលចិត្ត​​​ជួល​ជិះ​ឡានស៊េរី​ទំនើបៗ​ដូច​ជា​ ​Ferrari, Lamborghini​ ​និង​ស៊េរី​កប់​ៗ​​មួយ​ចំនួន​ទៀត។

បុគ្គលិក​រូប​នេះ​បញ្ជាក់​ថា ពួកគេ​ជួល​ជិះ​មួយ​ថ្ងៃ​ឬ​ពីរ​ថ្ងៃ។ ឯ​តម្លៃ​ជួល​​​វិញ​ Ferrari, Lamborghini​ ​ចន្លោះ​ពី​ ​៥០០​ ​ដល់​ ​១ ០០០​ ​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​។ តម្លៃ​​អាច​ប្រែប្រួល​លើ​ការ​ចរចា​រគ្នា​៕

ប្រភព៖ autobodia