kalib9

ការក្រើនរំលឹក ពីការញ៉ាំស្លាបមាន់ ធ្វើឲ្យស្រ្តីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ (ដុះសាច់ក្នុងស្បូន) ជួយស៊ែរឲ្យស្រីៗបានដឹងផង!!

តើស្រ្តីទាំងឡាយធ្លាប់ញ៉ាំស្លាបមាន់ទេ? បំពង ឫអាំងរួចឆ្ងាញ់ទេ? ជួយស៊ែរឲ្យស្រីៗបានដឹងផង!!

អ្នកដឹងទេ មាន់ដែលគេចិញ្ចឹមក្នុងកសិដ្ឋានដើម្បីឲឆាប់ធំគេចាក់បញ្ចូលសារធាតុ ស្តេរ៉ូអ៊ីត នៅត្រង់ក នឹងចុងស្លាប ។ ដូច្នេះបើសារធាតុនេះជ្រាបឫរលាយមិនទាន់អស់ នោះពេលស្រ្តីយកស្លាប់មាន់មកធ្វើម្ហូបញ៉ាំ វាអាចមានឥទ្ធិពលខ្លាំងដល់សុខភាព ជាពិសេសផ្នែកស្បូន(ដុះសាច់ក្នុងស្បូន)។

ការក្រើនរំលឹក ពីផលប៉ះពាល់ ស្លាប ជើង កោះ និង ជង្គង់មាន់ ដែលយើងធ្លាប់ឮគេថាដាក់ថ្នាំគីមី ប៉ុន្តែនៅតែញ៉ាំ

ស្លាប ជើង កោះ និង ជង្គង់មាន់ កំពុងពេញនិយមខ្លាំងណាស់ ពិសេសយុវវ័យនៅភ្នំពេញ លែងខ្វល់ លែងឈឺក្បាល ថាគីមី មិនគីមីអីនោះទេ។

ជង្គង់មាន់ ស្លាបមាន់ បានក្លាយចំណីដងផ្លូវដ៏មានប្រិយភាពខ្លាំងសម្រាប់ស្រទាប់យុវវ័យ។ ហើយ ស្លាបមាន់ ជង្គង់មាន់ នេះភាគច្រើននាំចូលពីប្រទេសក្បែរខាង មានលក់ជាហូរហែ ដូចជា អាំង បំពង រលីង ផាក់ឡូវក៏មាន ដែលអាហារសម្រាប់អតិថិជនក្មេងៗ ទាំងក្រុមៗចូលចិត្តអត់ណាយ។ នៅតាមដងផ្លូវ ជាច្រើនគេតែងឃើញមានកន្លែងលក់ មានតុៗតូចៗសម្បូរអ្នកចូលចិត្តទៅមិនដាច់ទេ។

ប៉ុន្តែអ្វីដែលគួររំលឹកគឺថា វាជាអាហារសម្បូរការប្រើសារធាតុ គីមី បំផុត។ ព្រោះថាជង្គង់មាន់ ស្លាបមាន់ បាននាំចូលមកទាំងខូចគុណភាពនិងប្រើសារធាតុគីមីរក្សាឲ្យនៅស្រស់ពី ថៃ រាប់សិបតោនមួយថ្ងៃៗ មកចែកចាយទូទាំងប្រទេសកម្ពុជាសម្រាប់អ្នកទទួលទាន។

អ្នកឯកទេសខាងចំណីអាហារបានមើលឃើញ បន្លែ សាច់ ចរាចរណ៍លើទីផ្សារបច្ចុប្បន្នសម្បូរការប្រើថ្នាំគីមីប៉ះពាល់ សុខភាពណាស់ តែខ្លះប៉ះពាល់ពាល់សុខភាពតិចតិច ខ្លះច្រើន។ លោកពន្យល់ពីឥទ្ធិពលវា៖ ”ពិបាកចៀសណាស់ឥឡូវ។ វាមិនអីភ្លាមៗទេ តែយូរៗទៅវាបង្កឲ្យឈឺនេះ ឈឺនោះ ជាពិសេស វាបំផ្លាញប្រព័ន្ធរំលាយអាហារ ធ្វើអោយកើតមហារីកជាដើម៕