kalib9

ការសិក្សា​មួយ​រកឃើញ​ពពួក​បន្លែ​ជួយ​កាត់បន្ថយ​ហានិភ័យ​ដាច់​សរសៃឈាម​ខួរក្បាល​សម្រាប់​ស្ត្រី​វ័យ​ចំណាស់​

​ការស្រាវជ្រាវ​មួយ​បាន​បង្ហាញថា ស្ត្រី​ដែល​ទទួលទាន​ផ្កា​ខាត់ណា​ខៀវ (​ឬ​ហៅថា Broccoli) ផ្កា​ខាត់ណា និង ពន្លក​ស្ពៃខៀវ ទំនង​មិន​ងាយ​រង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល (​ស្ត្រូ​ក​) នោះទេ​។​

​អ្នក ដែល​ទទួលទាន​បន្លែ​ទាំង ៣ ប្រភេទ​នេះ ៣​ដង ឬ​ច្រើនជាង​នេះ​ក្នុង​មួយថ្ងៃ គឺមាន​សរសៃឈាម​សុខ​ភាពល្អ​។​

​ការសិក្សា​ក៏បាន​រកឃើញ​ផងដែរ​ថា ពពួក​បន្លែ “​ពន្លក​ឬ​ផ្កា​” គឺ មាន​អត្ថប្រយោជន៍​ពិសេស​ណាស់​។​

​ទាំងនោះ​រួមមាន ផ្កា​ខាត់ណា​ខៀវ ផ្កា​ខាត់ណា ស្ពៃក្រញាញ់ មើម​ស្ពៃ ពន្លក​បន្លែ​ស្លឹក​ខៀវ ស្ពៃ​ផ្ល​ក់ច​យ និង ពពួក​បន្លែ​បៃតង​ជាច្រើន​ទៀត​។​

​ការស្រាវជ្រាវ​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​ជនជាតិ​អូស្ត្រាលី​នេះ គឺ​ស្រាវជ្រាវ​ទៅលើ​ភាព​ខាប់​ក្នុង​សរសៃឈាម​ការ៉ូ​ទី​ត ដែល​ស្ថិតនៅ​ក​ញ្ជឹ​ងក​។​

​ប្រសិនបើ​ខាប់​ពេក​ក្នុង​សរសៃឈាម​នេះ វា​អាច​រារាំង​លំហូរ​ឈាម​ទៅ​ខួរក្បាល​និង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​៕ ដោយ៖ កញ្ញាដាលីស

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.

ផ្កា​ខាត់ណា​ខៀវ ឬ ប្រូ​ក​ខូ​លី ស្ថិតក្នុង​ចំណោម​បន្លែ​បៃតង ល្អ​សម្រាប់​ការពារ​ស្ត្រី​វ័យ​ចំណាស់​ពី​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល