kalib9

Despacito:វីដេអូដែលមានអ្នកទស្សនាច្រើនបំផុត(5ពាន់លានView)នៅលើYoutubeត្រូវគេលួចលុបចោលបាត់

ជាប្រវត្តិសាស្រ្តរបស់Youtubeដែលវីដេអូបានបង្ហោះទៅមានចំនួនអ្នកទស្សនារហូតដល់5000,000,000ដង។រយៈពេល៥ថ្ងៃ ក្រោយប្រកាសថាDespacitoបទចម្រៀងភាសាអេស្បាញក្លាយជាបទដែលល្បីខ្លាំងបំផុតនោះ ពេលនេះត្រូវធ្វើអោយពិភព លោកភ្ញាក់ផ្អើលម្តងទៀតក្រោយពីVideoមួយត្រូវបានHackerចូលលុបបានសម្រេចពីYoutube។

Despacitoបទចម្រៀងចេញនៅខែមករាឆ្នាំ២០១៧ ត្រឹមជាមួយឆ្នាំបទដែលផលិតឡើងដោយLuis FonsiនិងDaddy Yankeeបានបាត់ជាស្ថាពរ ហើយក៏មានបទរបស់តារាផ្សេងទៀតដូចជាShakira, Selena Gomez, Taylor Swift និង Drakekក៏បាត់ដូចគ្នា។

ចំពោះក្រុមHackerវិញ ពួកគេចេញមុខមកដោយផ្ទាល់ដែលមានឈ្មោះថាProsox and Kuroi’shដោយពួកគេបានទាំងសរសេរពាក្យថាFree Palestineនៅខាងក្រោមវីដេអូទៀតផង។

ប្រភព៖​ independent