kalib9

អតិថិជនដែលចូលហាងទាំងនេះពិតជាអស់សំណើច តើមកពីអ្វីទៅ?

អាជីវកម្មភាគច្រើនហាក់មានលក្ខណៈប្រាកដប្រជាខ្លាំង ដោយមានជួលអ្នកវិភាគអាជីវកម្ម និងអ្នកជំនាញមកជួយដើម្បីឱ្យគេអាចរកប្រាក់ចំណូលបានខ្ពស់ បង្កើនលក្ខណៈវិជ្ជាជីវៈនិងប្រសិទ្ធភាពនៃការធ្វើការរបស់បុគ្គលិកជាដើម។ យ៉ាងណាក៏ដោយ ក្នុងចំណោមអាជីវកម្មនានាមានមួយចំនួនដែលម្ចាស់អាជីវកម្មហាក់មានលក្ខណៈកំប្លែង ដោយនឹកឃើញបង្កើតអ្វីប្លែកៗធ្វើឱ្យអតិថិជនអស់សំណើច តួយ៉ាងដូចជាហាងខាងក្រោមនេះ។

  1. ហាងកាហ្វេមួយនេះប្រើកែវកាហ្វេ Starbucks ធ្វើជារបស់ដាក់ឧបករណ៍សំអាតបង្គន់

2. មីនុយអាហារសម្រាប់ក្មេងៗនៅក្នុងហាងសាំងវិចមួយ

3. ហាងការ៉េមនេះមានដាក់តាំងបង្ហាញនំកោនដាក់ការ៉េម

4. បិទនៅខាងក្រៅប្រាប់ថា ហាមបើកមើលខាងក្នុង បើនៅតែបើកមើលនឹងឃើញសញ្ញាបែបនេះ

5. ហាងភីហ្សានេះពិតជាលេងសើចមែន! ពិសេសៗ​ ទិញភីហ្សាពីរ បង់ថ្លៃទាំងពីរ

6. ហាងជួសជុលកុំព្យូទ័រនេះពិតជាកំប្លែងណាស់ យក Mouse កុំព្យូទ័រមកដាក់អង្គុបកណ្តុរ

7. “Quote of the Day” នៅហាងកាហ្វេមួយ

8. ហាងលក់វត្ថុសិល្បៈ និងរបស់ធ្វើពីដៃមួយនេះ ចេះរៀបចំបែបកំប្លែងទៀត

9. ហាងលក់សាច់មួយនេះរៀបចំបែបប្លែក

10. ស្លាកសញ្ញានៅខាងក្រៅហាងកាហ្វេមួយ “ការស្ងាបជាការស្រែករកកាហ្វេយ៉ាងស្ងៀមស្ងាត់”

11. ការផ្សព្វផ្សាយនៅហាងភីហ្សាមួយ

12. ហាងមួយនេះវិញពិតជាលេងសើចខ្លាំងណាស់! “ហាងយើងខ្ញុំអាចជួលជុលគ្រប់យ៉ាង ប៉ុន្តែសូមគោះទ្វារឱ្យខ្លាំងៗ ព្រោះកណ្តឹងយើងខូចមិនដំណើរការ”

13. ហាងកាហ្វេនេះមានទំហំកែវកាហ្វេអាស្រ័យតាមចំនួនម៉ោងដែលអតិថិជនបានគេងពីយប់

14. ប្រទះឃើញនៅបង្អួចហាងមួយ “ហ្គេមមាន់៖ កុំមើលមាន់មួយនេះ!” បើមើលគឺចាញ់ហើយ 

15. ហាង Yogurt មានវិធានក្នុងការបញ្ចុះតម្លៃយ៉ាងពិសេស

ប្រភព៖ Boredpanda