kalib9

១០០% ស្រក់ទឹកភ្នែកមិនដឹងខ្លួន!!! ម្តាយយំបោកខ្លួន កូនស្រីជាទីស្រលាញ់ មានអាយុទើបតែ៦ឆ្នាំ កើតជម្ងឺរលាកថ្លើម ហើយ….

មាន​រឿង​ហេតុ​គួរ​តក់​ស្លុត​មួយ​ដែល​គេ​បាន​ឃើញ​តាម​រយៈហ្វេសប៊ុករបស់​ស្រ្តី​ម្នាក់​ដែល​មាន​ឈ្មោះ​ថា វិឡាវ៉ាន់ ទិក ដនហាថៅ បាន​ផុស​ពី​រឿង​បាត់​បង់​កូន​ស្រី​ដេល​មាន​អាយុ​ទើប​តែ​6ឆ្នាំ​ដោយសារ​ជម្ងឺ​រលាក​ថ្លើម។នាង​បាន​ធ្វើ​ការ​បរិយាយថា នេះ​គឺ​ជា​ឧទាហរណ៍​មួយ ដែល​ក្នុង​មួយ​ជីវិត​នេះ​ខ្ញុំ​មិន​ដែល​គិត​ថា​វា​និងកើត​មក​លើ​រូប​ខ្ញុំ​ឡើយ។

 

ដូច្នេះ​សូម​ម្តាយ​គ្រប់​រូប​ធ្វើការ​ប្រុង​ប្រយ័ត្ន ដូច​ដែល​លោក​អ្នក​ឃើញ​ក្នុង​រូប​ដែលខ្ញុំបាន​ផុស​នេះ​គឺ​ជា​កូន​ស្រី​របស់​ខ្ញុំមាន​អាយុ​6​ឆ្នាំ។ នាង​ជា​មនុស្ស​រួសរាយ ញញឹមញញែម ដែលគួរ​អោយ​ស្រឡាញ់សម្រាប់​ក្រុម​គ្រួសារ​និង​អ្នក​ជិត​ខាង។

 

កាល​ពី​ថ្ងៃ​ទី​6​កន្លង​មក​ កូន​ស្រី​របស់​ខ្ញុំ​វា​មាន​អាការៈ​គ្រុន​ក្តៅ​និង​ចុក​ពោះ ខ្ញុំ​ក៏​ជូន​កូន​ទៅ​ពេទ្យ​ស្រុក​ដែល​នៅ​ក្បែរផ្ទះ។ កន្លង​ផុត​បាន​ពីរ​ថ្ងៃ​ពេទ្យ​ក៏​បាន​អោយ​ខ្ញុំ​នាំកូន​ទៅ​សម្រាក​នៅឯ​មន្ទី​ពេទ្យមួយ​ដែល​ឈ្មោះ​ល្បី​ប្រចាំ​ខេត្ត​មហាសារខាម។ តាំង​ពី​ពេល​នុះ​ពេទ្យ​បាន​​ព្យាបាល​ដោយការ​ចាក់​ថ្នាំ​រំងាប់​ការ​ឈឺចាប់​ ខណៈដែល​កូន​ខ្ញុំ​បាន​យំ​ថា​ ឈឺពោះៗ។

 

កន្លង​មក​ជា​ច្រើន​ថ្ងៃ ពេទ្យ​បាន​និយាយ​ថា​កូន​​ខ្ញុំ​មាន​ជម្ងឺ​រលាក​ថ្លើម​ តាំង​ពី​ពេល​ហ្នឹង​មក​នាង​ក៏​មាន​អាការៈ​កាន់​តែយ៉ាប់ឡើងៗ។ ខ្ញុំ​បាន​សុំ​គ្រូពេទ្យយក​កូ​​ន​របស់​ខ្ញុំ​ចេញ​ពី​ទីនោះ​ដើម្បី​ប្តូរ​ទៅ​មន្ទីពេទ្យនៅ​ខេត្ត ខនកេន វិញ​ដែរ​ព្រោះ​មើល​ទៅ​អាការៈ​កូន​ដូច​ជា​មិន​ល្អ​សោះ​។ តែ​គ្រូ​ពេទ្យ​នៅ​ទី​នេះ​ថា​មិន​បាច់​ដូរ​ទៅ​ណា​ទេ សម្រាក​ព្យាបាលនៅ​ទី​នេះសិន​ទៅ។

 

ខ្ញុំ​សួរ​ថា​ តើ​ចាំដល់​ពេល​ណាទើប​អោយកូន​នាង​ខ្ញុំដូរ​ទៅ​ពេទ្យ​ផ្សេង​បាន​បើមាន​អាការៈនាង​ដូចជាមិនធូរស្រាល​ជាង​នេះសោះ?​​គ្រូ​ពេទ្យ​នោះ​ក៏​និយាយ​ថា​ គាត់​បាន​ទាក់​ទង​ទៅមន្ទី​ពេទ្យ​ខនកេនហើយ ហើយ​ពេទ្យ​នៅ​ទី​នោះបានផ្ញើថ្នាំ​ថ្មីជំនួសមកហើយ។ ពេល​វេលា​ចេះ​តែ​កន្លង​ផុត​ទៅ​រហូត​ដល់​មួយ​ខែ កូន​ស្រី​របស់​នាង​ខ្ញុំ​នៅ​តែ​មានអាការៈមិន​ល្អឡើយ គឺ​នា​ង​នៅ​តែ​ស្រែក​យំ​ពេញ​ដោយ​ការ​ឈឺចាប់​ថា​ឈឺពោះៗ​ពេល​ដែល​គ្រូ​ពេទ្យ​ចាក់​ថ្នាំម្តងៗ។

 

តើគ្រូពេទ្យជួយសង្គ្រោះ​អ្នក​ជម្ងឺ​ដោយ​វិធី​ រងចាំ ឬ?​រហូត​ដល់​ថ្ងៃ​ទី​24ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ទើប​ខាង​ពេទ្យ​មហាសារខាម បាន​យល់ព្រម​បញ្ជូន​កូន​ខ្ញុំ​ទៅ​កាន់​ពេទ្យ​ ខនកេនវិញដោយ​ឃើញ​មាន​ការ​និយាយ​ទាក់​ទង​គ្នា​ជា​មួយ​ពេទ្យ​ខនកេន។
រឿង​ដែល​មិន​នឹង​ស្មាន​គឺ​ថា នៅ​ពេល​ដែល​ខ្ញុំ​អង្គុយ​នៅ​ក្នុង​ឡាន​ពេទ្យ ស្រាប់​តែ​គ្រូពេទ្យបាន​ប្រាប់ថា​ពេទ្យ សាយស៊ែង នៅខនកេនខូច​ឧបករណ៍​ឆ្លុះនៅទីនោះ​បាន​ខូច ទើប​យក​កូន​មក​ពេទ្យ​មហាសារខាមវិញ។​

 

នាង​ខ្ញុំ​មិន​យល់​ សរុប​ទៅ​តើគេ​មិន​បាន​ត្រៀម មិន​បាន​ទាក់​ទង​ មិន​បាន​ព្យាករណ៍​ថា​យ៉ាងម៉េច​យ៉ាង​ម៉ាទេឬ? ដូច្នេះ​នាង​ខ្ញុំ​ត្រូវ​រងចាំ​ដល់​ថ្ងៃ​ទី​25ទើប​បាន​នាំ​កូន​ទៅ​ដល់​ពេទ្យ​ខនកេ​ន និង​ធ្វើ​ការ​ឆ្លុះ​មើល​បាន​សម្រេច។

អ្វីៗគ្រប់​យ៉ាង​ដូច​ជា​យឺត​ពេល​ទៅ​ហើយ នាយប់​នោះ​កូន​ខ្ញុំ​មាន​អាការៈ​កាន់​តែ​ដុន​ដាប​ទៅ។ នាង​បាន​ក្អួត​ចេញ​មក​សុទ្ធ​តែ​ឈាម នាង​មាន​សភាព​ស្លេកស្លាំង​លែង​និយាយ​បាន លែង​កម្រើក​បាន។ កូន​នាង​ខ្ញុំ​ត្រូវ​បាន​រុញ​បញ្ចូល​ក្នុង​បន្ទប់​សង្រ្គោះ​បន្ទាន់។

 

នៅ​ពេល​ដែល​រង​ចាំ​នៅ​ខាង​ក្រៅ​ខ្ញុំ​បាន​និយាយ​ថា​ខ្ញុំ​ចង់​នាំ​កូន​មក​ពេទ្យ​នៅ​ទី​នេះ​តាំង​ពី​វាឈឺ​ដំបូង​មក​ម្ល៉េះ គឺ​ជិត​មួយ​ខែ​មុន តែ​ពេទ្យ​នៅ​ទីនេះ​បាន​ប្តូរ​ថ្នាំ​ថ្មី​ផ្ញើរ​ទៅ​អោយ ស្រាប់​តែ​ពេទ្យ​នៅ​ទី​នេះ​ធ្វើ​ដូច​ជាមានការ​ងឿង​ឆ្ងល់។ ធ្វើ​អោយ​ខ្ញុំ​សង្ស័យ​ថា​គ្រូ​ពេទ្យ​នៅ​មហាសារខាម ​ប្រហែល​ជាមិន​បាន​ទាក់​ទង​មក​ទី​នេះ​ទេ​ប្រហែល​ជា​ចង់​ទុក​កូន​ខ្ញុំ​នៅ​ព្យាបាល​នៅ​ទី​នោះ​ជា​បន្ត។

 

តែ​ថា​តើ​គេ​ធ្វើ​នេះ​ដើម្បី​អ្វី បើ​មិន​មាន​សមត្ថភាព​គួរ​បញ្ជូន​អ្នក​ជម្ងឺ​ទៅ​អោយ​ពេទ្យ​ដែល​មាន​សមត្ថភាព​ជា​អ្នក​ព្យាបាល​វិញ ហេតុ​អី​ទុក​គ្នា​អស់រយៈ​ពេល​ជាយូរ​រហូត​ព្យាបាល​លែង​កើត​បាន​នឹក​ដល់​ពេទ្យមួយ​ទៀត។

 

កំពុង​តែ​អង្គុយ​មិន​អស់​ចិត្ត វេជ្ជបណ្ឌិត បាន​ដើរ​ចេញ​ពី​បន្ទប់​សង្គ្រោះ​បន្ទាន់​រួច​និយាយ​មក​កាន់​ខ្ញុំ​ថា កូន​ខ្ញុំ​នាង​មាន​សង្ឃឹម​តែ​20% តែប៉ុណ្ណោះ​សូម​ធ្វើ​ចិត្ត​អោយបាន​រឹង​មាំ។ គ្រូពេទ្យ​បាន​បន្ត​ទៀត​ថាកូន​នាងខ្ញុំ​មាន​ការ​រលាក​ថ្លើម​ធ្ងន់​ធ្ងរ​ដែល​មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើយ។ វា​ជា​ដំណឹង​ដ៏​អកុសល​មួយ​សម្រាប់​ខ្ញុំ​និង​ក្រុម​គ្រួសារ។

 

កូននាងខ្ញុំ​ក៏​បានទៅចាកឆ្ងាយ​ពី​ខ្ញុំ​នៅ​យប់​ថ្ងៃ​បន្ទាប់​មដោយ​មិន​ត្រលប់​មក​វិញ។ ខ្ញុំ​នៅ​តែ​មិន​អស់​ចិត្ត​រឿង​សុំ​ពេទ្យ​យកកូន​មកព្យាបាល​នៅទៅនេះ​តាំង​តែ​ពី​មួយខែមុន តែ​ខាង​ពេទ្យមហាសារខាម​នៅ​តែ​ក្រាញទុក​កូន​ខ្ញុំ​នៅ​ទីនោះ​ចាក់តែ​ថ្នាំ មិន​ស្វិតស្វាញ​ជួយកូន​ខ្ញុំ ដូច​អ្នក​នៅ​ទីនេះ។

 

បើ​កូន​បាន​មក​ទី​នេះ​តាំង​ពី​ដើម​ប្រហែល​ជាកូន​បាន​រស់​មើល​ពន្លឺ​ថ្ងៃ​ឃើញ​មុខ​ម្តាយ​ជាបន្ត​ទៀតហើយ។ សូម​កូន​ទៅ​អោយបាន​សុខ​ណាកូន​ណា បើកូនចាប់ជាតិសូមកូន​មក​នៅ​ជាមួយម្តាយ​ម្តងទៀត។

 

នេះ​គឺ​ជាមេរៀន​មួយ​សម្រាប់​បងស្រីប្អូន​ស្រី​ដែល​ជាម្តាយ​សូម​យក​ចិត្ត​ទុក​ដាក់​ថែរក្សារ​សុខភាពកូន​អោយបាន​ល្អ។ ប្រសិន​បើ​កូន​មាន​ជម្ងឺសូម​ប្រាកដ​ក្នុង​ចិត្ត​នូវ​មន្ទី​ពេទ្យ​ដែល​មានវិជ្ជាជីវៈត្រឹមត្រូវ ចៀសវាង​ការ​ស្តាយ​ក្រោយ​អស់​មួយ​ជីវិត​ដូច​រូប​ខ្ញុំ។​