kalib9

តោះមក មើល​ចរិត​លក្ខណៈ​អ្នក​កើត​ឆ្នាំ ជូត ឆ្លូវ ខាល ថោះ រោង ម្សាញ់ ពិតជាឆុត១០០% ឆ្នាំទាំង៦ គួរចុចអាន ហើយស៊ែរចេញយកលាភពេញមួយឆ្នាំ

មនុស្ស​កើត​ឆ្នាំ​ជូត៖

 

ប្រុស​ស្រី​កើត​ឆ្នាំ​ជូត នាម​កណ្ដុរ (សម្ពង្ស​ទេព្ដា​ប្រុស ធាតុ​ទឹក) តាម​ប្រភព​ហោរា ពោល​ថា បុគ្គល​នេះ​មាន​ចិត្ត​ក្លាហាន ដោយ​ច្រើន​អភ័ព្វ​ខ្លួន​ចំពោះ​គុណូបការៈ​ដល់​គេ ឬ​ធ្វើ​ល្អ​ដល់​គេ បាន​ផល​សំណង​វិញ​អាក្រក់ ពាក្យ​ពេចន៍​មាន​ន័យ​ទូលាយ ទោះ​លីលា​ទៅ​កាន់​ទិសានុទិស​មាន​គេ​កោត​ក្រែង​ស្ញប់​ស្ញែង ទទួល​រាក់​ទាក់​ចង​មេត្រី​ភាព តែ​គង់​មាន​បាប​កម្ម​ពី​មុន​មក នាំឲ្យ​អ្នក​ដទៃ​និយាយ​ដើម និង​កាច់​មួល​រឿង​ទទេ​ៗ ប៉ុន្តែ​​ប្រសិន​បើ​បាន​លាភ​ផល​ផ្សេងៗ លាភ​នោះ​ច្រើន​បរិសុទ្ធ ប្រាស​ចាក​សេចក្ដី​ចោទ​ប្រកាន់​ចាប់​កំហុស។

ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា មាន​មិត្ត​ភក្តិ​ចោមរោម​យ៉ាង​កុះ​ករ ថា​បើ​ធ្វើ​រាជការ​បាន​ផល​ល្អ​ដោយ​មាន​មិត្តភ្ងា​ជួយ​ទំនុក​បម្រុង​ផ្ចុងផ្ដើម។ កាលណា​ធ្វើ​ការងារ​ក្នុង​មុខ​តំណែង សឹង​បាន​ផល​ល្អ​លើស​ជាង​អ្នក​ធ្វើ​ការ​ក្នុង​ក្រុម ឬ​មិត្ត​ភក្តិ​ដែល​ធ្វើ​ដូច​គ្នា។

ប៉ុន្តែ​អ្នក​កើត​ឆ្នាំ​នេះ ច្រើន​មាន​រោគ​ធ្មេញ ក្បាល និង​មាត់។ ដូច​នេះ សូម​ថែ​ធួន​ឲ្យ​បាន​ហ្មត់​ចត់​នៅ​អាគារ ដូច​ពោល​នេះ ទើប​ជៀស​រោគ​ទាំង​ពួង​មិន​អាច​យាយី​បាន។

មនុស្ស​កើត​ឆ្នាំ​ឆ្លូវ៖

 

ប្រុស​ស្រី​កើត​ឆ្នាំ​ឆ្លូវ នាម​គោ (កំណើត​ជា​មនុស្ស​ប្រុស ធាតុ​ដី) តាម​បុព្វបទ​ហោរា​ពោល​ថា បុគ្គល​កំណើត​លក្ខណៈ​នេះ ត្រូវ​តែ​និរាស​ចាក​គូ​គ្រង បើ​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ឃ្លាត​ត​គ្នា​ពី​ខាង​ដើម​ការ​សម្រស់​ប៉ុន្មាន​ដង​ដែរ ទើប​អាច​រក​គូ​ព្រេង​ពិត​ឃើញ។

ប៉ុន្តែ​បុគ្គល​នេះ បើ​ចេញ​ដំណើរ​ទៅ​រក​អ្នក​ណា រមែង​មាន​សេចក្ដី​រីករាយ​អបអរ​សាទរ​ពី​អ្នក​នោះ ព្រម​ទាំង​អ្នក​ដទៃ​ផង។ លាភ​សក្ការ​បាន​ពី​ពួក​ចាស់​ទុំ​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា និង​អ្នក​ឧបត្ថម្ភ​ពី​មុន​មក ពុំ​នោះ​ទេ មាន​អ្នក​ចង្អុល​បង្ហាញ​គំនរ​លាភ។

ប៉ុន្តែ​មនុស្ស​កើត​ឆ្នាំ​ឆ្លូវ ជា​អ្នក​ចូល​ចិត្ត​ដើរ​ច​ប្រប​តាម​ទិស​នានា ដើរ​លឿន ទៅ​ណា​មក​ណា ដល់​ភ្លាមៗ។ បើ​ជា​អ្នក​ធ្វើ​រាជការ មិន​សូវ​ស្រួល​ឡើយ សូម្បី​ជួល​ឈ្នួល​ប្រើ​ប្រាស់​ក៏​មិន​ស្រួល​ដែរ ច្រើន​មាន​ការ​គហារ​និន្ទា​ពី​អ្នក​នៅ​ជាមួយ​ដោយ​អ្នក​ដទៃ​ចាក់​រុក​ផង។

ការ​ដែល​ធ្វើ​តាម​ថ្នាក់​នាទី ត្រូវ​បាន​តែ​ជា​ថ្នាក់​មធ្យម បើ​ទុក​ជា​ខ្នះ​ខ្នែង​ខិត​ខំ​ប្រឹង​ប្រែង​ប្រតិបត្តិ​យ៉ាង​ណា​ក៏​ដោយ។ អាជីវកម្ម​គួរ​ដល់​បុគ្គល​ពួក​នេះ​គឺ លក់ដូរ​គ្រឿង​ដែក មាស ពេជ្រ ជាង​គំនូរ ជាង​ឈើ ចិញ្ចឹម​សត្វ​កប​ល្អ។ ទាំង​នេះ​ជា​អាជីព​សម្រាប់​គេ។

មនុស្ស​កើត​ឆ្នាំ​ខាល៖

 

ប្រុស​ស្រី​កើត​ឆ្នាំ​ខាល នាម​ដើម​ខ្លា ជាតិ​យក្ស​ស្រី ធាតុ​ឈើ បុព្វបទ​ហោ​ពោល​ថា លក្ខណៈ​របស់​បុគ្គល​ពួក​នេះ កាល​វេលា​អស់​អាជីព​ជន្ម ច្រើន​មិន​ប្រព្រឹត្ត​ទៅ​តាម​ធម្មតា។ ជា​មនុស្ស​អភ័ព្វ​ក្នុង​ការ​ទៅ​រក​អ្នក​ណា រមែង​ត្រូវ​អ្នក​នោះ​ធ្វើ​សោះ​អង្គើយ គ្មាន​រីក​រាយ​តប​មក​វិញ និង​មាន​បាប​កម្ម​ខ្លះ​នាំ​ឲ្យ​មាន​កើត​អាប់អួ​មួហ្មង។ គេ​ច្រើន​ពោល​បញ្ចើច​តែ​នៅ​ចំពោះ​មុខ កំបាំង​មុខ​គេ​ពេប​ជ្រាយ និយាយ​ដើម។

ច្រើន​បាន​លាភ​សក្ការ​ទាំង​ពួង ថា​បើ​ចរ​ទៅ​កាន់​ទី​ឆ្ងាយ មាន​ប៉ះ​ទង្គិច​មុត​កោស​ជា​របួស​ញយៗ ពុំ​នោះ​មាន​ឈឺ​ចាប់​ដោយ​ឡែក​ទៀត​ចូល​ខ្លួន​ផ្គាប់​ផ្គុន។

ធ្វើ​​ជា​ខ្ញុំ​រាជការ រមែង​រក​ឃើញ​សេចក្ដី​អនុគ្រោះ​ពី​ចៅហ្វាយនាយ ឬ​ពី​អ្នក​មាន​សម្បត្តិ​ធ្វើ​រាជការ​កាន់​មុខ​តំណែង​បាន​ប្រសើរ តោង​ស្និទ្ធស្នាល​ជិត​ដិត នឹង​មនុស្ស​សប្បុរស ទើប​ជួយ​យឺត​យោង​ឲ្យ​ចំរើន​យស​អំណាច។ អាជីវកម្ម​គួរ​ដល់​បុគ្គល​នេះ​មាន ការ​បោក​អ៊ុត គូរ​វាស ឆ្លាក់​ជា​រូប​ផ្សេងៗ លក់​ដូរ​របស់​រឹង​ៗ​ជា​ដើម។

៤. មនុស្ស​កើត​ឆ្នាំ​ថោះ៖

 

ប្រុស​ស្រី​កើត​ឆ្នាំ​ថោះ៖ នាម​ដើម​ទន្សាយ (ជាតិ​មនុស្ស​ស្រី ធាតុ​ឈើ) តាម​បុព្វបទ​ហោរា​ពោល​ថា លក្ខណៈ​របស់​បុគ្គល​ពួក​នេះ កាល​ដល់​ថ្នាក់​ជរា​កម្ម​បរិភោគ​របស់​ខុស ទំនង​បណ្ដាល​ឲ្យ​អស់​ជន្មាយុ។ ចរ​ទៅ​កាន់​ទិសានុទិស​នានា តែង​បាន​គេ​ទាំង​ឡាយ​រាប់​រក​យក​ជា​មេត្រី​ ដូច​ជា​សាច់​ញាតិ​សន្ដាន​រួម​លោ​ហិត និស្ស័យ​ជាប់​មក​ពី​ជាតិ​មុន បណ្ដាល​ឲ្យ​មាន​អធ្យាស្រ័យ​ទន់​ភ្លន់ ចេះ​ត្រ​សោះ​អន្ទង​មនុស្ស​ឲ្យ​លុះ​ក្នុង​គតិ​ល្អ បាន​តាម​គន្លង​របស់​បណ្ឌិត​អ្នក​ប្រាជ្ញ។

តែ​លាភ​សក្ការ​ដូច​ជា​មាស ប្រាក់ ជា​ដើម ច្រើន​បាន​មក​ដោយ​ទុក្ខ​លំបាក ជា​មុន ឬ​បាន​ហើយ​ទើប​មាន​សេចក្ដី​ក្ដៅ​ក្រហាយ​ជា​ខាង​ក្រោយ។ កិរិយា​ដើរ​ទៅ​ណា​មក​ណា​លឿន ហើយ​មិន​ចេះ​ដំអក់​ឡើយ។ ប៉ុន្តែ​ទៅ​ណា​ម្នាក់​ឯង មិន​ដែល​បាន​ផល​ល្អ​សោះ។

បើ​ចូល​ខ្លួន​បម្រើ​ការងារ​រាជការ ឬ​នាហ្មឺន​គហបតី រមែង​មាន​ពួក​ស្រី​ៗ ចោម​រោម​ទំនុក​បម្រុង។ ប៉ុន្តែ​កាលណា​បាន​តំណែង​កិច្ចការ​រាជការ​ច្រើន មាន​ការ​ចាក់​រុក​ពី​អ្នក​ធ្វើ​ការ​រួម ឬ​អ្នក​ទន់​ខ្សោយ​ជាង​ខ្លួន​ច្រើន​ឥច្ឆា​ឈ្នានីស។

៥. មនុស្ស​កើត​ឆ្នាំ​រោង៖

 

នាម​ដើម ពស់​នាគ​រាជ (ជាតិ​ទេព្តា​ប្រុស ធាតុ​មាស) តាម​បុព្វបទ ហោរា​ពោល​ថា បុគ្គល​ពួក​នេះ មាន​លក្ខណៈ ជា​មនុស្ស​រង​គ្រោះ​ដល់​ឆាក​ជីវិត ដោយ​យក​អសារ​អ្នក​ធំ។ ទោះ​ទៅ​ទី​កន្លែង​ណា មាន​គេ​ជួយ​ឈឺ​ឆ្អាល​យក​អសារ​ដូច​បង​បង​ប្អូន​នឹង​គ្នា មាន​កម្ម​ពារ​ខ្លះ នាំ​ឲ្យ​មុត​ប៉ះ​ទង្គិច​ជា​របួស​ព្រោះ​អ្នក​ដទៃ លាភ​សក្ការ​ភាគ​ច្រើន បាន​ដោយ​សារ​ស្ត្រី​ផ្ដល់ ឬ​ណែ​នាំ ចង្អុល​ប្រាប់។

ពេល​ចរ​ចេញ​ដំណើរ​ច្រើន​យឺត​យ៉ាវ ហើយ​ចំអៀក​កិកកុក​ច្រើន​ផង ពុំ​នោះ ច្រើន​​យក​កិច្ចកល​មក​បង្អាក់​ដំណើរ​ការ។ ចូល​បម្រើ​អ្នក​ធំ ឬ​អ្នក​មាន​សម្បត្តិ គប្បី​ធ្វើ​ការ​ឲ្យ​ត្រឹម​តែ​ស្មើ​កម្លាំង​សមត្ថភាព​របស់​ខ្លួន បើ​ធ្វើ​ឲ្យ​ជាង​នេះ​ទៅ​ទៀត ផល​ការ ព្រម​ទាំង​សេរី​ភាព​ខ្លួន ក៏​មុខ​ត្រូវ​គេ​ទម្លាក់​កំហុស​មក​លើ​ជា​មិន​ខាន។

បើ​ធ្វើ​ជា​ខ្ញុំ​រាជការ កាន់​នាទី​តំណែង ទទួល​ខុស​ត្រូវ​ផ្ទាល់​ខ្លួន បាន​ល្អ​ណាស់ មាន​អំណាច​ច្រើន បាន​ទទួល​កេរ្តិ៍ឈ្មោះ​សុសសាយ សុះ​សព្វ​ទី​កន្លែង​យ៉ាង​ស្ងប់​ស្ងែង ជា​ពិសេស​អ្នក​ក្រោម​បញ្ជា​គោរព​មិន​មាន​ឆ្គង។

៦. មនុស្ស​កើត​ឆ្នាំ​ម្សាញ់៖

 

ប្រុស​ស្រី​កើត​ឆ្នាំ​ម្សាញ់ នាម​ដើម​ពស់​វែក (ជាតិ​មនុស្ស​ប្រុស ធាតុ​ឈើ) តាម​បុព្វ​បទ​ពោល​ថា បុគ្គល​នេះ មាន​លក្ខណៈ​ជា​មនុស្ស​រង​ទារុណ​កម្ម ក៏​ព្រោះ​តែ​យក​អសារ​នាយ ឬ​អ្នក​ធំ។ ពុំ​នោះ មាន​សេចក្ដី​នឿយ​លំបាក​លើស​កម្លាំង ដែល​អាច​និយាយ និង​ប្រព្រឹត្ត​ទៅ​តាម​ធម្មតា ជា​មនុស្ស​អភ័ព្វ។ ក្នុង​ការ​ទៅ​រក​គេ គេ​មិន​សូវ​អើ​ពើ ឬ​គេ​មិន​រីក​រាយ​ដោយ​ស្មោះ​អស់​ពី​ពោះ។

មាន​វេរា​កម្ម​ខ្លះ អាច​ឲ្យ​គិត​ខុស គឺ​ភ្លេច​ខ្លួន ខំ​ធ្វើ​ល្អ​ដល់​គេ ហើយ​គេ​គ្មាន​សារភាព ឬ​ផ្ដល់​អ្វី​តប​វិញ ជា​ការ​លើក​ទឹក​ចិត្ត។ បើ​មាន​លាភ​សក្ការ​ក៏​ដោយសារ​ស្រី​មាន​វ័យ​ក្មេង។

បើ​ម្ចាស់​ជា​ជាតា​ភេទ​ស្រី ត្រូវ​មាន​លាភ​សក្ការ​ពី​មនុស្ស​ប្រុស​ចាស់។ នៅ​ក្នុង​ទី​កន្លែង​ស្ដី​និយាយ​តិច លុះ​ចេញ​ទៅ​កាន់​ទី​ស្ថាន​នានា បញ្ចេញ​វោហារ​ស្ទើរ​តែ​មិន​បង្អង់​មាត់។

ចូល​បម្រើការ​នាយ ឬ​នាហ្មឺន​មន្រ្តី​គហបតី គប្បី​ធ្វើ​ការ​ត្រឹម​តែ​មធ្យម ទើប​បាន​ស្ថិរភាព គ្មាន​ផល​អាក្រក់។ កាល​ណា​បាន​កាន់​តំណែង​ការ​រាជការ មិន​សូវ​បាន​ជា​ទី​សរសើរ​អំពី​សំណាក់​អំពី​អ្នក​ធ្វើការ​រួម ឬ​នាយ​ចៅហ្វាយ​ផ្ទាល់។

error: Content is protected !!