kalib9

ហួសចិត្ត!! ព្រោះតែ​ចង់​សាកចិត្តមិត្ត​ប្រុស​មានអាថ៌កំបាំង​អាក្រក់​​អ្វីខ្លះ​ ក៏បង្កប់​កាមេរ៉ា ពេលឃើញហើយស្លុតចិត្ត! (មានវីដេអូ)

ទំនាក់ទំនង​គូជីវិត​ថ្មី គឺជា​ពេលវេលា​ដ៏​រំភើប​មួយ ដែល​គូស្នេហ៍​មួយចំនួន​តែងមាន​ទំនោរ​ធ្វើ​រឿង​ភាគច្រើន ដែល​នឹងធ្វើ​ឲ្យ​ដៃគូ​របស់​ពួកគេ​សប្បាយ​ដូ​ជាការ​ស៊ើ​ប្រា​យស៍ Surprise ជាដើម ។ តើ​អ្នកណាខ្លះ​ដែល​មិន​ចូលចិត្ត​ការ​ស៊ើប​ប្រា​យស៍​? ។ ​ទោះយ៉ាងណា សម្រាប់​ស្រី​ស្អាត​ម្នាក់នេះ បាន​ត្រឹម​ឈឺ​ចុក​ឈាម​ក្នុង​ជីវិត​ប៉ុណ្ណោះ ខណៈ​​បាន​ធ្វើ​រឿង​រប៉ិលរប៉ូច​នេះ ដាក់​មិត្ត​ប្រុស​របស់ខ្លួន ។

ស្ថិតក្នុង​រ៉ូ​ប​ខើច​ខ្លី​គួរ​ឲ្យ​គ្រឺត​ខ្នាញ់ ស្រី​ស្អាត​នោះបាន​មាន​គ្រោងការ​មួយ ដើម្បី​ធ្វើ​ឲ្យ​មិត្ត​ប្រុស​របស់​នាង​ភ្ញាក់ផ្អើល នៅក្នុង​ខុន​ដូ​របស់គាត់ ។​ ​នាង​បន្ទាប់មក បានដាក់​កាមេរ៉ា​នៅក្នុង​បន្ទប់​គេង មុនពេល​ទៅ​ពួន​ស​ង្ងំ​លាក់ខ្លួន​នៅ​កន្លែង​ក្បែរ​នោះ ។ ខណៈពេល​ក្រោយមក មិត្ត​ប្រុស​របស់​នាង ក៏បាន​ចូលមក​ជាមួយ​វត្តមាន​បុរស​ម្នាក់ទៀត។

ពួកគេ​បង្ហាញ​ក្នុងស្ថានភាព​ស្រវឹង និង​ចាប់​ផ្តើមធ្វើ​រឿង​ស្រើបស្រាល​ឲ្យ​គ្នា​ទៅវិញទៅមក មុនពេល​ឡើង​គ្រែ។ តើ​ពិត​ទេ​? ដោយ​លឺ​សូរសម្លេង​គួរ​ឲ្យ​សង្ស័យ នាង​ក៏​ស្ទុះ​ចូលមក និង​ឃើញ​ហើយ​ស្ទើរ​ស្លុត​អារម្មណ៍ ព្រោះ​អាថ៌កំបាំង​ដ៏​អាក្រក់​របស់គាត់ ត្រូវបាន​បញ្ចេញ ដែល​តាម​ធាតុពិត​គឺជា​ខ្ទើយ ។ ភ្លាមៗ​នោះ នាង​បាន​វាយតប់​ទៅលើ​មិត្ត​ប្រុស​ពោរពេញ​ដោយ​កំហឹង ខណៈ​មិត្ត​ប្រុស និង​ដៃគូ បាន​ត្រឹម​រត់​យករួចខ្លួន​ប៉ុណ្ណោះ។ ទោះយ៉ាងណា វីដេអូ​ឃ្លី​ប​នេះ ទំនងជា​ត្រូវបាន​ធ្វើឡើង​ក្នុង​លក្ខណៈ​កំប្លុកកំប្លែង បំណង​បង្ក​ភាពសប្បាយ​រីករាយ​ប៉ុណ្ណោះ៕ ប្រភព៖ ksn-news

error: Content is protected !!