kalib9

សូមជួយរំលែកទុក្ខផង!! កូនស្រីវ័យ១៧ឆ្នាំ ស៊ុន ណារីម៉ូនីកា បានទទួលមរណភាពហើយ និងស៊ុន ណារីម៉ូនីកា បាននិយាយទាំងទឹកភ្នែកថា…

ភ្នំពេញ៖ ជារឿងមួយគួរឲ្យរន្ធត់ចិត្តខ្លាំងណាស់ដែល តារាកំប្លែង អ្នកនាងស៊ុន ណារីម៉ូនីកា បង្ហោះសារលើគណនីហ្វេសប៊ុករបស់ខ្លួន ទាំងក្រៀមក្រំ ព្រោះតែ កូនស្រីជាទីស្រលាញ់ របស់ខ្លួន បានទទួលមរណភាព មុននេះបាត់ទៅហើយ។

ដោយអ្នកនាងបានបង្ហោះសារ ទាំងទឹកភ្នែកថា៖

« កូនអីក៏អាយុខ្លីម្លេះទើបតែ ១៦ជិតចូល១៧ កូនទៅចោលម៉ាក់ នឹងបងប្អូន ទាំងអស់គ្នាហើយ កូនអីក៏ចិត្តដាច់ម្លេះនៀក »។

ដំណឹងនេះ បានធ្វើឲ្យ ប្រិយមិត្ត អ្នកលេងបណ្ដាញសង្គមទាំងអស់ មានក្ដីតក់ស្លុតជាខ្លាំង ព្រោះតែនឹកអាណិត តារាសម្ដែងជើងចាស់ រូបនេះ ដែលត្រូវបាត់បង់ កូនស្រី ទាំងវ័យក្មេង ដូច្នេះ៕