kalib9

ព្រាននារីមែន!! អង្គុយជិតស្រីស្អាត បែកគំនិតធ្វើពុតជាដេកលក់ យកដៃលូកចូលសំពត់ស្ទាបប្រដាប់ ចុងក្រោយ…

ព្រាននារីមានស្ទើតែគ្រប់ទីកន្លែង។ពួកគេនឹងធ្វើរឿងមិនល្អ បៀតបៀនកេខ្មាស់គ្រាន់តែជាការសប្បាយរីករាយនិងសេចក្តីប៉ងប្រាថ្នារបស់ពួកគេប៉ុណ្ណោះ។ ស្ត្រីភាគច្រើនដែលជាជនរងគ្រោះនៃការយាយីមិនថាដោយផ្ទាល់ឬដោយប្រយោលនោះទេ, នាងនៅស្ងៀមស្ងាត់ដោយការភ័យខ្លាចឬអាម៉ាស់។

ទោះយ៉ាងណាក៏ដោយមានជនរងគ្រោះខ្លះដែលបានត្រូវគេលូកលាន់បៀតបៀនកេខ្មាស់របស់នាង នាងមានចិត្តក្លាហានហ៊ានប្រឆាំងតបតនឹងគេវិញ ដូចជាស្ត្រីម្នាក់ដែលបានប្តឹងបុរសម្នាក់បន្ទាប់ពីគាត់បានធ្វើពុតជាគេងលក់ហើយបានយកដៃលូកស្ទាបភ្លៅរបស់នាង។

នារីម្នាក់ឈ្មោះ Kimibu ជនជាតិតៃវ៉ាន់កំពុងធ្វើដំណើរតាមរថភ្លើងដែលមានល្បឿនលឿន។ នាងស្លៀកសំពត់ខ្លីដូច្នេះនាងបានយកកន្សែងគ្របជើងរបស់នាងក្រោយពីអង្គុយចុះ។ មួយសន្ទុះក្រោយមកមានបុរសម្នាក់ដែលនៅជិតនាងបានចាប់ផ្តើមប៉ះភ្លៅរបស់នាង។

ភ្លាមៗនោះ កញ្ញា Kimibu បានកត់សម្គាល់ឃើញថាបុរសនោះពុតធ្វើជាដេកលក់ហើយនាងបានលួចថតរូបមួយចំនួនដើម្បីធ្វើជាភស្តុតាង។ នៅពេលបុរសនោះដឹងថាគាត់កំពុងត្រូវបានគេថតរូប គាត់បានប្រញ៉ាប់ចាកចេញភ្លាម។ក្រោយមកនាងបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុសិ៍្តប៉ូលីសហើយបានបង្ហាញភស្តុតាងទាំងនោះ។

បុរសនេះត្រូវបានកំណត់អត្តសញ្ញាណមានឈ្មោះ Liao អាយុ 26 ឆ្នាំដែលមិនបានអង្គុយទៅតាមលេខកៅអីរបស់គាត់ឡើយ។ ជាក់ស្តែងលោក Liao ត្រូវបានកាំមេរ៉ា CCTV ថតបាន ហើយគាត់មានចេតនាផ្លាស់ប្តូរកន្លែងអង្គុយរបស់គាត់ដើម្បីរំលោភផ្លូវភេទលើស្ត្រីវ័យក្មេងនេះ។

កញ្ញា Kimibu បានយកបញ្ហានេះទៅដល់តុលាការ។ ចៅក្រមបានពិនិត្យមើលករណីនេះហើយបានរកឃើញថាមានភស្តុតាងគ្រប់គ្រាន់ដើម្បីកាត់ទោសបុរសនេះទៅតាមទោសដែលគាត់បានប្រព្រឹត្តិ។

error: Content is protected !!