kalib9

តើមហា​សង្ក្រាន្ត​ឆ្នាំច​សំរឹទ្ធិស័ក ព​.​ស ២៥៦២ គ​.​ស ២០១៨ នេះមានអ្វីខ្លះ? តោះទៅអានទាំងអស់គ្នា អានហើយ ស៊ែរឲ្យអ្នកផ្សេងផង!​

មហា​សង្ក្រាន្ត​ឆ្នាំច​សំរឹទ្ធិស័ក ព​.​ស ២៥៦២ គ​.​ស ២០១៨ នឹង​ចូល​មក​​ដល់​នៅ​ ថ្ងៃ​​សៅរ៍ ១៤​រោច ខែ​ចែត្រ ត្រូវ​នឹង​ទី ១៤ ខែ​មេសា ឆ្នាំ ២០១៨ វេលា​ម៉ោង ៩ និង ១២ នាទី​ព្រឹក។

កាល​ណា​ថ្ងៃ​សង្ក្រាន្ត​ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ​ទេព​ធីតា ដែល​នឹង​យាង​ចុះ​មក​បន្តវេន​រក្សា​មនុស្សលោក​ក្នុង​ឆ្នាំនេះ គឺ​ព្រះ​នាង​ម​ហោធរៈ​ទេវី បុត្រី​ទី ៧ នៃ​កបិល​មហាព្រហ្ម ទ្រង់​អម្ពរ​ពណ៌​ខៀវ មាន​ផ្កា​ត្រកៀត សៀត​នៅ​ព្រះ​កាណ៌ សោយ សាច់​ទ្រាយ (ជា​សត្វ​ព្រៃ​ពពួក​ឈ្លូស តែ​តូច​ជាង​ឈ្លូស) ជា​ភក្សាហារ ព្រះហស្ត​ស្តាំ​កាន់​កងចក្រ ព្រះហស្ត​ឆ្វេង​កាន់​ត្រីសូល៍ គង់​លើ​មយូរ៉ា ឬ​ស្ដេច​ក្ងោក ជា​ពាហនៈ។​

ថ្ងៃ​​ចូល​ឆ្នាំ​ថ្ងៃ​ទី​១ គឺ​ថ្ងៃ​វារៈ​មហា​សង្ក្រាន្ត ​ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ១៤ រោច ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ ១៤ ខែ​មេសា គ​.​ស ២០១៨ វេលា​ម៉ោង ៩ និង ១២ នាទី​ព្រឹក ជា​ថ្ងៃ​ចូល​ឆ្នាំច សំរឹទ្ធ​ស័ក​។​

​ថ្ងៃ​ទី ២ គឺ​ថ្ងៃ​ វា​រៈវ័ន​បត ត្រូវ​នឹង​ថ្ងៃអាទិត្យ ១ កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃទី ១៥ ខែ​មេសា គ​.​ស ២០១៨ ។​

​ថ្ងៃ​ទី៣ គឺ​ថ្ងៃ​វារៈ​ឡើងស័ក ​ត្រូវ​នឹង​ថ្ងៃ​ច័ន្ទ ២ កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែ​មេសា គ​.​ស ២០១៨ វេលា​ម៉ោង ១២ និង ៥៩ នាទី និង​២៤ វិនាទី គម្រប់​ជា​សង្ក្រាន្ត ៣ ថ្ងៃ​។​

​ចំពោះ​រណ្ដាប់​ទទួល​ទេវតា​ តាម​ទំនៀម​ពី​បុរាណ​រៀង​មក គឺ​ត្រូវ​រៀប​រាន​ទេវតា​ក្រាល​សំពត់​ពណ៌​ស នៅ​ខាង​មុខ​ផ្ទះ​មួយ សម្រាប់​តាំង​គ្រឿង​ពលិការ​ផ្សេងៗ​។

សម្រាប់​ប្រជារាស្ត្រ​ធម្មតា​​​គួរ​រៀប​ចំ​ត្រឹម​ បាយ​សី ៥​ថ្នាក់​ចុះ​មក ឬ​រៀប​ត្រឹម​គ្រឿង​សក្ការបូជា​ដែល​មាន​ទៀន​ប្រាំ ធូប​ប្រាំ ស្លាធម៌​កូន​ចេក​មួយ​គូ​ក៏​សម​ល្មម​ដែរ។ ចំពោះ​ផ្លែ​ឈើ​​​គួរ​រៀប​ឲ្យ​បាន​ត្រឹម ៣ឬ​៥​មុខ​ក៏​ជា​ការ​ប្រសើរ ឬ​រៀប​ទៅ​តាម​ធនធាន​របស់​ខ្លួន។ នៅ​គ្រប់​ដង្វាយ​ទាំង​អស់​ត្រូវ​ដាក់​ផ្កា​ម្លិះ​ភួង​ពី​លើ​គ្រប់​ដង្វាយ នៅ​លើ​ជើង​ពាន និង​លើ​បាយសី​ត្រូវ​ដោត​ទៀន​ហើយ​ដុត​បំភ្លឺ។

នៅ​វេលា​ម៉ោង​ទេវតា​ចុះមក ត្រូវ​ជួបជុំ​គ្រួសារ ដើម្បី​ថ្វាយបង្គំ​ព្រះ​ន​មសិ​កា​ព្រះ​រតនត្រ័យ សមាទានសីល ហើយ​តាំងចិត្ត​ឲ្យបាន​ស្អាត​វិសុទ្ធ ជ្រះស្រឡះ​នូវ​មន្ទិល​ទាំងពួង តម្កល់​ចិត្ត​រំពឹង​ទៅលើ​ព្រះធម៌ ព្រះសង្ឃ​ជា​ទីពឹង​ទី​រលឹក លុះ​ចប់​ពិធី​ទទួល​ទេវតា​។

នៅ​ក្នុង​ឱកាស​សង្ក្រាន្ត​ទាំង​បី​ថ្ងៃ ប្រជាពលរដ្ឋ​ប្រុស​ស្រី​ទាំង​ឡាយ​ត្រូវ​ខំ​លះបង់​ចិត្ត​អាក្រក់​អន្យតិរ្ថិយ​ជាប់​ដោយ​គំនុំ​គុំកួន​ព្យាបាទ​ឈ្នានីស​ដែល​កើត​មាន​ក្នុង​ឆ្នាំ​ចាស់​ឲ្យ​ជ្រះ​ស្រឡះ​ តាំង​ចិត្ត​ប្រព្រឹត្ត​ល្អ ប្រកប​ដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង​បញ្ញា ធ្វើ​បុណ្យ​សុន្ទរ៍ទាន​តាម​ប្រពៃណី រក្សា​សីលប្រាំ​ឲ្យ​បាន​ជាប់​ជានិច្ច នោះ​ទេវតា​នឹង​ឲ្យ​ពរ​សព្ទសាធុការ ឲ្យ​លោក​អ្នក​មាន​សិរី​សួស្ដី​ សុភមង្គល វិបុល​សុខ​គ្រប់​ប្រការ​តាំង​ពី​ឆ្នាំ​ថ្មី​នេះ​ត​រៀង​ទៅ ៕

ដកស្រង់ពី​សៀវភៅមហាសង្ក្រាន្ត ឯកឧត្ដម អឺុម បូរិន្ទ

ប្រភព៖កញ្ញា

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.