kalib9

ជួយស៊ែរឲ្យមានការប្រុងប្រយ័ត្ន! ប្រទះឃើញគ្រាប់បែក​ ០១​គ្រាប់ មុនចូលឆ្នាំខ្មែរខិតជិតចូលមកដល់​

បាត់ដំបង​ ៖​ នៅវេលាម៉ោងប្រហែល១៥ និង០០នាទី ថ្ងៃទី១២ខែមេសាឆ្នាំ២០១៨ នៅចំណុចលើផ្លូវក្នុងភូមិម្នាស់កាល​ ឃុំអូរដាស្រុកកំរៀង ខេត្តបាត់ដំបង ប្រជាពលរដ្ឋបាន​ប្រទះឃើញគ្រាប់បែក1គ្រាប់ទុកចោលលើផ្លូវ ដោយមានរុំស្គុត​ ពណ៌ខ្មៅ​ ហើយបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន​ ។​

 

បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ សមត្ថកិច្ចអធិការដ្ឋាន​នគរបាលស្រុកកំរៀង​ បានយកមកទុកនៅអធិការស្រុក​ ដើម្បីទុកធ្វើការ​ស្រាវជ្រាវ​ ។​

 

សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងកំពុងដុតដុតជើងស្រាវជ្រាវរកម្ចាស់គ្រាប់បែបនេះ​ ដើម្បីយកមកធ្វើការសាកសួរ​ ។​ សមត្ថកិច្ច​មិនទាន់សន្និដ្ឋាននៅឡើយទេថា​ តើគ្រាប់បែបនេះជនល្មើសមានចេតនាបង្ករការភ័យខ្លាច​ដល់ពលរដ្ឋកនុងឱកាស​បុណ្យចូលឆ្នាំ​ ឬ​ ជាករណី​គំនុំនោះទេ​ ។​

 

ការប្រទះឃើញគ្រាប់បែក​ ១​ គ្រាប់នៅស្រុកកំរៀង​ ខេត្ត​បាត់ដំបង​ នេះ​ បានកើតឡើងបន្ទាប់ពី​ សមត្ថកិច្ចរាជរដ្ឋាភិបាល​បញ្ចេញព័ត៌មានអំពីផែនការរបស់ភេរវករ​ សម​ សេរី​ ដែលមានគម្រោងបង្ករសម្លេងផ្ទុះនៅរមនីយដ្ឋានវត្តភ្នំ​ និង​ ខេត្ត​ សៀមរាប​ ។​

 

សមត្ថកិច្ច​រាជរដ្ឋាភិបាល​បានធានាអះអាងថាខ្លួនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទប់ស្កាត់​បង្ការ​ បង្ក្រាប​ បទល្មើសគ្រប់ប្រភេទជូនប្រជាពលរដ្ឋដើរកំសាន្តក្នុងឱកាស​បុណ្យចូលឆ្នាំនេះ​ ។