kalib9

បើ​មាន​២០​ចំណុច​នេះ​ បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​រឹងប៉ឹង និង​​ឆ្លាត​​ខ្លាំង​ម្នាក់​ហើយ

អាយុ​កាន់​តែ​ច្រើន បទពិសោធន៍​ជីវិត​កាន់​តែ​ច្រើន អ្នក​​ប្រហែល​ជា​គិត​ថា​ខ្លួន​ឯង​​កាន់​តែ​វិវត្ត​ខ្លួន​រឹងមាំ​ និង​ចាស់​ទុំ​ជាង​មុន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ខាង​​ក្រោម​នេះ​ហើយ​ជា​អត្តចរិត​ទាំង​២២​​ចំនុច​ដែល​អាច​បញ្ជាក់​​​ច្បាស់​​ថា​អ្នក​ពិត​ជា​បាន​ក្លាយ​ខ្លួន​ជា​​មនុស្ស​ដែល​មាន​ស្មារតី​​​​រឹងមាំ​​ពិត​ប្រាកដ​មែន​​​៖​

១. អ្នក​ដឹង​ពី​​របៀប​បែងចែក​​រវាង​អារម្មណ៍​ និង​ហេតុផល​

​​​​រាល់​ការ​សម្រេច​ចិត្ត​​ធ្វើ​អ្វី​មួយ​ ​អ្នក​អាច​​ថ្លឹង​ថ្លែង​បាន​យ៉ាង​ល្អ​​រវាង​មនោសញ្ចេតនា និង​ហេតុផល​ ​។​ ​

២. អ្នក​ចំណាយ​ពេល​វេលា​របស់​អ្នក​​ប្រកប​​ដោយ​​ប្រសិទ្ធភាព

អ្នក​​មិន​ដែល​បង្កើត​លេស ដើម្បី​ខ្ជិល​ធ្វើ​ការ​ឡើយ​។ អ្នក​​​អាច​​​ផ្ដោត​អារម្មណ៍​​ចំពោះ​ការងារ​ដែល​​​អ្នក​​កំពុង​ធ្វើ ​និង​ព្យាយាម​​​បំបាត់​ចោល​​​ការ​ចំណាយ​ពេល​ធ្វើ​រឿង​​​អត់​ប្រយោជន៍​។​

៣. អ្នក​ជឿ​ជាក់​​​យ៉ាង​មុតមាំ​​ថា​​ខ្លួន​អាច​សម្រប​​​ជាមួយ​ការ​ផ្លាស់​ប្ដូរ​បាន​គ្រប់​បែប​​យ៉ាង​​

មនុស្ស​មួយ​ចំនួន​តែងតែ​ខ្លាច ឬ​​​ធន់​ទ្រាំ​ជាមួយ​ការ​ផ្លាស់​ប្ដូរ ប៉ុន្តែ​អ្នក​​​​មិន​ដែល​ព្រួយ​ចិត្ត​ជាមួយ​រឿង​នេះ​ទេ​ ព្រោះ​​អ្នក​​តែង​មាន​វិធី​ក្នុង​​ការ​ដោះ​ស្រាយ​ជាមួយ​​ការ​ផ្លាស់​ប្ដូរ​នោះ​។​

៤. អ្នក​​ហ៊ាន​ប្រឈម​មុខ​​​និង​ការ​ភ័យខ្លាច​ដែល​តែងតែ​រារាំង​អ្នក

អ្នក​មិន​​ដែល​​ក្លែង​​ធ្វើ​ខ្លួន​រឹងមាំ​​ដើម្បី​យក​ល្អ​មើល​មុខ​អ្នក​ដទៃ​​ឡើយ​។ ​មនុស្ស​ដែល​មាន​ស្មារតី​​​​រឹងមាំ​​ពិត​ប្រាកដ ​​អាច​យក​ឈ្នះ​រាល់​ការ​ភ័យ​​ខ្លាច​​​ ​ព្រម​ទាំង​អភិវឌ្ឍ​ខ្លួន​ឯង​ឲ្យ​​​ក្លាយ​ជា​មនុស្ស​ថ្មី​ដែល​ប្រសើរ​ជាង​មុន​។​​

៥. អ្នក​រៀន​ពី​កំហុស​​ឆ្គង​ខ្លួន​ឯង​

អ្នក​​​មិន​ដែល​​លាក់ ឬ​បិទបាំង​កំហុស​ខ្លួន​នោះ​​ទេ​។ អ្នក​​​តែង​តែ​ព្យាយាម​រៀន​សូត្រ​ពី​កំហុស​ទាំង​នោះ​ ដើម្បី​​ទុក​ជា​មេរៀន​ជីវិត​ទៅ​ថ្ងៃ​ក្រោយ​។​

៦. អ្នក​​ថ្លឹង​ថ្លែង​បាន​​ច្បាស់​រវាង​ អ្នក​​ជា​អ្នក​​នរណា​ និង អ្នក​ចង់​ក្លាយ​ជា​នរណា​

អ្នក​ទទួល​​ស្គាល់​​សមត្ថភាព​ដែល​ខ្លួន​មាន​នៅ​ពេល​បច្ចុប្បន្ន ប៉ុន្តែ​អ្នក​មិន​ដែល​បោះ​បង់​​ក្តី​ស្រមៃ​​ដែល​អ្នក​ប្រាថ្នា​នៅ​ពេល​អនាគត​ឡើយ​។​

៧. អ្នក​​អបអរ​ជោគជ័យ​របស់​អ្នក​ដទៃ​

ភាព​ជោគជ័យ និង​សុភមង្គល​របស់​អ្នក​​ដទៃ​​មិន​បាន​ធ្វើ​ឲ្យ​​អ្នក​​​​មាន​ចិត្ត​​ច្រណែន​នោះ​ទេ ព្រោះ​​​អ្នក​​ជា​មនុស្ស​ដែល​តែងតែ​សហការ និង​សាទរ​ចំពោះ​ជ័យជម្នះ​អ្នក​ជុំវិញ​ខ្លួន​​​។​

៨. អ្នក​ខ្វល់​អំពី​ការ​​ពង្រឹង​​ជំនាញ​​របស់​ខ្លួន​ជាជាង​ការ​បង្អួត​គេ​​នូវ​​ជំនាញ​ទាំង​នោះ​

មនុស្ស​​ដែល​មាន​ស្មារតី​រឹងមាំ​មិន​ខ្វល់​ចំពោះ​មុខមាត់ ឫ​ការ​កោត​សរសើរ​ពី​អ្នក​ដទៃ​ឡើយ​។ អ្នក​​ធ្វើ​រឿង​ដែល​អ្នក​ត្រូវ​ធ្វើ និង​ព្យាយាម​ហាត់​ពត់​លត់​ដាំ​ជំនាញ​ដែល​ខ្លួន​មាន​ឲ្យ​រឹត​តែ​ប្រសើរ​។​

៩. អ្នក​រស់នៅ​ក្នុង​ជីវិត​ពិត​

អ្នក​​រីករាយ​និង​ជីវិត​ពិត​ដែល​ខ្លួន​កំពុង​រស់នៅ ​មិន​ប្រាថ្នា​ជីវិត​ល្អ​ឥត​ខ្ចោះ​ដូច​ក្នុង​​រឿង​កុន​​ ​​ហើយ​សកម្មភាព​របស់​​អ្នក​​ក៏​​មិន​ដែល​ផ្ទុយ​​និង​ពាក្យ​សម្ដី​​ដែល​អ្នក​និយាយ​​ឡើយ​។

១០. អ្នក​ឱ្យ​តម្លៃ​ខ្លួន​របស់​អ្នក​ផ្ទាល់​មិន​មែន​​អ្វី​​ដែល​អ្នក​​​សម្រេច​​បាន​នោះ​ទេ​

អ្នក​​​ឲ្យ​តម្លៃ​ចំពោះ​ខ្លួន​ឯង ជា​ជាង​របស់​ដែល​ខ្លួន​មាន ដូច្នេះ​​អ្នក​​​​មិន​​សូវ​ខ្វល់​ខ្វាយ​រឿង​ចាញ់​ឈ្នះ​​ប៉ុន្មាន​​ទេ​​។​

១១. អ្នក​ដឹង​ថា​ជ័យជំនះ​ គឺ​មាន​តម្លៃ​គ្រប់គ្រាន់​​ក្នុង​ការ​រង់ចាំ​

​ការ​​រង់ចាំ​ទាំង​​អន្ទះសា គឺ​មិន​បាន​ជួយ​អ្វី ត្រឹម​តែ​បង្ហាញ​គេ​ឯង​ថា​ខ្លួន​ជា​មនុស្ស​​ទន់​ខ្សោយ​ប៉ុណ្ណោះ​។​

១២. អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន​

អ្នក​​មិន​ដែល​ធានា​ថា​ខ្លួន​ធ្វើ​បាន​ល្អ​គ្រប់​ដប់​នោះ​ទេ​ ប៉ុន្តែ​​​អ្នក​​នឹង​ទទួល​ខុស​ត្រូវ​​រាល់​កំហុស​ដែល​ខ្លួន​បង្ក និង​ព្យាយាម​មិន​ឲ្យ​កើត​មាន​នៅ​ពេល​ក្រោយ​។​​

១៣. អ្នក​​ចេះ​ស្កប់ស្កល់​ចំពោះ​អ្វី​ដែល​ខ្លួន​មាន​

មនុស្ស​​ដែល​មាន​​​ស្មារតី​រឹងមាំ​គ្មាន​មហិច្ឆតា​ដែល​មិន​ចេះ​គ្រប់​គ្រាន់​ដូច​មនុស្ស​​លោភលន់​ឡើយ។ អ្នក​​ត្រេកអរ​ចំពោះ​អ្វី​ដែល​ខ្លួន​មាន ដោយ​ក្តី​ពេញ​ចិត្ត​បំផុត​។

១៤. អ្នក​​ផ្ដោត​តែ​លើ​អ្វី​ដែល​អ្នក​ចេះ​​និង​ធ្វើ​​បាន​ល្អ​បំផុត​​ប៉ុណ្ណោះ​

​អ្នក​​​​​លះបង់​​ពេល​វេលា ការ​ខិតខំ​ប្រឹង​ប្រែង និង​វិនិយោគ​ធនធាន​ ​​​ចំពោះ​រឿង​ដែល​​​ខ្លួន​មាន​ជំនឿ​​​ច្បាស់​ថា​​​អាច​ធ្វើ​បាន​ល្អ​ប៉ុណ្ណោះ​ ដូច្នេះ​ហើយ​ទើប​​អ្នក​​តែង​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​។​​

 

១៥. បន្ទាប់​​ពី​​ដើរ​ដួល អ្នក​តែងតែ​ងើប​ឈរ​ឡើង​វិញ​ជានិច្ច​

ការ​បរាជ័យ​មិន​មែន​ជា​​ភាគ​​បញ្ចប់​នៃ​​ជីវិត​ឡើយ​ វា​គ្រាន់​​​តែ​​ជា​ការ​ចាប់​ផ្តើម ហើយ​​​អ្នក​​ជឿ​ថា​​ផ្លូវ​ដែល​​អ្នក​​ជ្រើសរើស ប្រាកដ​ជា​ជួយ​​អ្នក​ឲ្យ​​​​ទទួល​បាន​ជោគជ័យ​​ជាក់​ជា​មិន​ខាន​។​​

១៦. អ្នក​គឺ​ជា​​មនុស្ស​​សុទិដ្ឋិនិយម

ការ​មើល​ឃើញ​​បែប​វិជ្ជមាន​គឺ​ជា​សមត្ថភាព​ដ៏​ពិសេស​របស់​មនុស្ស​​ដែល​មាន​ស្មារតី​រឹងមាំ​។​

១៧. អ្នក​​​កែលំអ​​ចំណុច​ខ្សោយ​របស់​ខ្លួន​

ចំណុច​ខ្សោយ​មិន​មែន​ជា​ឧបសគ្គ​សម្រាប់​​អ្នក​​ឡើយ ព្រោះ​​​​អ្នក​​តែងតែ​ត្រៀម​ខ្លួន​ដើម្បី​កែប្រែ​ចំនុច​ទាំង​នោះ​​យ៉ាង​មាន​ទំនុក​ចិត្ត​។​

១៨. អ្នក​មិន​​ច្រឡោត​ខឹង​ចំពោះ​រឿង​កំប៉ិកកំប៉ុក​

អ្នកណា​ក៏​ចង់​បាន​ភាព​ល្អ​ឥត​ខ្ចោះ​ដែរ​ ប៉ុន្តែ​សម្រាប់​មនុស្ស​ដែល​មាន​ស្មារតី​​រឹងមាំ​ អ្នក​​ដឹង​ថា​ការ​អត់ឱន​ចំពោះ​រឿង​តូច​តាច​គឺ​ជា​រឿង​​ដែល​​ត្រឹមត្រូវ ជា​ពិសេស​គឺ​កំហុស​របស់​អ្នក​ដទៃ​។​

១៩. អ្នក​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ដោះ​ស្រាយ​បញ្ហា​

​អ្នក​​មិន​ដែល​​រអ៊ូ​រទាំ​ ឫ​​ធ្វើ​ឲ្យ​រឿង​តូច​ក្លាយ​ជា​រឿង​ធំ​ឡើយ​ ព្រោះ​​អ្នក​​ជា​មនុស្ស​ដែល​ឆ្លាត​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​។​

២០. អ្នក​តែងតែ​ត្រៀម​ខ្លួន​រៀន​សូត្រ​​​គ្រប់​ស្ថានការណ៍​

មនុស្ស​ថ្មី បរិយាកាស​ថ្មី ឧកាស​ថ្មី ទី​កន្លែង​ថ្មី បទ​ពិសោធន៍​ថ្មី មិន​មែន​ជា​បញ្ហា ព្រោះ​អ្នក​តែង​តែ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ស្រូប​យក​​​ចំណេះ​ដឹង​ថ្មី​ទាំង​នោះ​ ៕​

ប្រភព : brightside