kalib9

ពិតជាមិនគួរឲ្យជឿ!!! អាថ៌កំបាំងដែលអ្នកទាំងអស់គ្នាមិនដែលបានដឹងពីជីវភាពរស់នៅរបស់ពួកអេស៊ីបបុរាណ!

ជាការពិតណាស់ យើងតែងតែគិតថាជីវិតរស់នៅនាពេលបច្ចុប្បន្នគឺមិនដូចជាជីវិតរស់នៅកាលពីបុរាណរបស់ជនជាតិអេស៊ីបនោះទេ ដោយសារតែវប្បធម៌ ភាសា និងទំនៀមទំលាប់របស់យើងមិនដូចគ្នា។ ប៉ុន្តែអ្វីដែលអ្នកទាំងអស់គ្នាគិតនោះមិនសុទ្ធតែអញ្ចឹងទាំងអស់នោះទេ។ តាមរយៈការធ្វើកំណាយអាចឱ្យយើងដឹងនូវរឿងរ៉ាវមួយចំនួនរបស់មនុស្សជំនាន់មុន ដែលយើងមិនដឹងពីមុន។

ថ្ងៃនេះយើងនឹងមកមើលអំពីសកម្មភាពក្នុងការរស់នៅប្រចាំថ្ងៃរបស់ជនជាតិអេស៊ីបកាលពីបុរាណទាំងអស់គ្នាដើម្បីដឹងថាតើការរស់នៅពិតជាខុសពីយើងជំនាន់នេះដោយរបៀបណាខ្លះ។

១. ពួកគេទាញយកដែកចេញពីដុំអាចន៍ផ្កាយ

ការកំណាយបានបង្ហាញឃើញដុំដែកតូចៗនៅក្នុងផ្នូរបុរាណ។ ដុំដែកនោះមានលក្ខណៈពិសេស ព្រោះជនជាតិអេស៊ីបទើបតែចាប់ផ្តើមចេះដុតដែកនៅ២០០០ឆ្នាំក្រោយតែប៉ុណ្ណោះ តើហេតុអ្វីបានជាមានដុំដែកនៅជំនាន់នោះ? ចំលើយត្រូវបានរកឃើញតាមរយៈឈ្មោះនៃដុំដែកទាំងនោះ ដោយដុំដែកទាំងនោះត្រូវបានគេហៅថាជា ដែកដែលធ្លាក់មកពីលើមេឃ។ ដូចនេះយើងអាចសន្និដ្ឋានបានថាដុំដែកនោះគឺត្រូវបានយកចេញពីដុំអាចន៍ផ្កាយដែលធ្លាក់មកលើផែនដី។

២. ពួកគេបានផលិតថ្នាំដុសធ្មេញ

មានភស្តុតាងជាច្រើនដែលបានបង្ហាញថាជនជាតិអេស៊ីបបានបង្កើតថ្នាំដុសធ្មេញតាំងពី៥០០០ឆ្នាំមុនគ.ស ដោយពួកគេបានយកម្សៅដែលមានសាធាតុចិញ្ចឹមច្រើនមកដុស។ ប៉ុន្តែមកទល់សព្វថ្ងៃនេះ យើងមិនទាន់អាចដឹងថាគេប្រើម្សៅនោះដោយរបៀបណានៅឡើយនោះទេ។

៣. ពួកគេបានប្រើប្រាស់ថ្នាំសាស្ត្រដើម្បីព្យាបាលជំងឺ

បើទោះបីជាថ្នាំសាស្ត្រទើបតែត្រូវបានបង្កើតនៅក្នុងសតវត្សទី២០ក៏ដោយ ក៏វេជ្ជបណ្ឌិតកាលពីបុរាណបានប្រើប្រាស់បន្ទះថ្នាំកាលពីបុរាណដើម្បីព្យាបាលរបួសយ៉ាងរលូនផងដែរ។

៤. ពួកគេជាអ្នកដែលបង្កើតប៉ូលីសដំបូងគេ

ស្ថាប័នប៉ូលីសដំបូងគេបំផុតនៅលើពិភពលោកត្រូវបានបង្កើតនៅអាណាចក្រកណ្តាលក្នុងចន្លោះឆ្នាំ២០៥០ ទៅ១៨០០មុនគ.ស។ ក្នុងនោះរួមមានកងកំលាំងព្រះរាជវាំង និងកងកម្លាំងប្រឆាំងកងទ័ពឈ្លៀនពានបរទេសផងដែរ។ ក្នុងនោះកងទ័ពប៉ូលីសរបស់ជនជាតិអេស៊ីបក៏មានរួមបញ្ចូលទាំងសត្វឆ្កែ និងស្វាផងដែរ។ ប៉ូលីសមានតួរនាទីការពារព្រះវិហារ និងទីក្រុងទាំងមូល មិនឱ្យមានឧក្រឹដ្ឋកម្មនោះទេ។ ពួកគេដូចជាប៉ូលីសនាសម័យបច្ចុប្បន្នអញ្ចឹងដែរ។

៥. ពួកគេជាអ្នកបង្កើតស្រាបៀរដំបូងគេ

ពួកយើងទាំងអស់គ្នាសុទ្ធតែដឹងរួចមកហើយថាកម្មករដែលកសាងប្រាសាទពីរ៉ាមីតត្រូវបានផ្តល់ឱ្យនូវស្រាបៀរចំនួន៤ ទៅ៥លីត្រក្នុងមួយថ្ងៃ ដូចនេះយើងអាចសន្និដ្ឋានបានថាស្រាបៀរនៅពេលនោះពិតជាមាន ហើយជនជាតិអេស៊ីបគឺជាមនុស្សដំបូងគេដែលបានផលិតស្រាបៀរ។

៦. សម័យនោះក៏មានការវះកាត់ផងដែរ

ជនជាតិអេស៊ីបសម័យបុរាណមានចំណេះដឹងផ្នែកវិជ្ជសាស្ត្រច្បាស់ និងត្រឹមត្រូវខ្លាំងណាស់ ដែលអាចប្រៀបធៀបនឹងបច្ចេកវិទ្យានាសម័យបច្ចុប្បន្នបាន។ អ្នកវិទ្យាសាស្ត្រដែលបានធ្វើការពិនិត្យទៅលើសាកសពបុរាណបានរកឃើញដាននៃការវះកាត់ដូចជា ការវះកាត់បេះដូង ការវះកាត់ប្តូរសេរីរាង្គ ការកែសម្ភសន៍ជាដើម។ ប៉ុន្តែដោយសារតែចំណេះដឹងទាំងនោះត្រូវបានបាត់បង់ ដូចនេះយើងមិនអាចដឹងថាពួកគេចេះអ្វីខ្លះនោះទេកាលពីជំនាន់នោះ។

៧. ពួកគេក៏មានប្រើសោរសម្រាប់ចាក់ទ្វាដូចគ្នា

សោរទ្វាត្រូវបានបង្កើតឡើងនៅក្នុងប្រទេសអេស៊ីប និងចិន។ ដោយសារតែមានមនុស្សរស់នៅច្រើន ជាហេតុធ្វើឱ្យប្រជាជនត្រូវការសោរដើម្បីចាក់ទ្វា។ សោរឈើរបស់ជនជាតិអេស៊ីបគឺត្រូវបានបង្កើតឡើងដោយសាមញ្ញបំផុត។

៨. ពួកគេក៏លេងបាល់ប៊ូលីងដូចយើងដែរ

នៅក្នុងលំនៅដ្ឋានជិតទីក្រុង Cairo មានកន្លែងកម្សាន្តមួយត្រូវបានរកឃើញ ដោយវាត្រូវបានបង្កើតតាំងពីឆ្នាំ៣២០០មុនគ.ស ហើយនៅក្នុងនោះមានឈើវែងៗ ក៏ដូចជាបាល់ដែលមានទំហំខុសៗគ្នា និងមានប្រហោងសម្រាប់លូកម្រាមដៃចូលទៀតផង។ បើទោះបីជារបៀបលេងខុសគ្នាក៏ពិតមែន ប៉ុន្តែវាជាប្រភេទល្បែងតែមួយនោះទេ។

៩. ពួកគេមានការព្យាបាលភ្នែក

ជំងឺភ្នែកគឺជាជំងឺដ៏សាមញ្ញមួយដែលប្រជាជនអេស៊ីបកាលពីបុរាណមិនអាចជៀសផុត ហើយពួកគេក៏មានវិធីសាស្ត្រជាច្រើនផ្សេងៗគ្នាក្នុងការព្យាបាល។ នេះគឺជាឧទាហរណ៍នៃថ្នាំព្យាបាលមួយប្រភេទគឺ គេបានយកខួរក្បាលមនុស្សមកពុះជា២ ហើយយកមកផ្នែកមកលាយជាមួយទឹកឃ្មុំរួចយកមកដាក់នៅលើភ្នែក រួមយកផ្នែកនៃខួរក្បាលពាក់កណ្តាលទៀតទៅហាលឱ្យស្ងួតរួចទុកដាក់នៅពេលព្រឹកវិញ។

សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ!

ដោយ៖ ចំរើន

ប្រភព៖ BRIGHTSIDE.ME​

error: Content is protected !!