kalib9

ឥទ្ធិពលទាំង ១០យ៉ាងដែលអ្នកនឹកស្មានមិនដល់ពីប្រ​ទេសសិង្ហបុរី! ចែករំលែក

ប្រ​ទេសសិង្ហបុរីត្រូវបានគេស្គាល់ថាជា ប្រទេសដ៏រីកចំរើន នឹងមានឥទ្ធិពលមួយនៅក្នុងអាស៊ីអាគ្នេយ៏ តែមានរឿងខ្លះប្រហែលជាអ្នកមិនធ្លាប់ដឹងពីប្រទេសនោះទេពីប្រទេសនេះ។ ពេលនេះ Anarchak បានលើកឡើងពីប្រ​ទេសសិង្ហបុរី នូវរឿងគួរអោយភ្ញាក់ផ្អើរទាំង១០យ៉ាងដែលអ្នកខ្លះមិនធ្លាប់ដឹងពីមុនមក!

១. នៅក្នុងប្រ​ទេសសិង្ហបុរី នរណាៗក៏ស្គាល់អំពីរឿង Sang Nila Utama ដែលជារឿងព្រេងដែលតំណាងឲ្យដែនដីនៃប្រទេសសិង្ហបុរីទាំងមូល។ ដែរកាលនោះមានតំណាលថា​មានព្រះអង្គម្ចាស់មួយអង្គមកពី Palembang ហើយគាត់បានប្រទះឃើញសត្វតោមួយក្បាល ហើយក៏បានដាក់ឈ្មោះ ប្រទេសនេះថា​ សិង្ហបុរី​ តែម្ដងទៅ។ ប៉ុន្តែការពិតទៅនៅលើដែនកោះនេះមិនធ្លាប់មានស្វតតោសោះឡើយ លើកលែងតែឥឡូវនេះអ្នកអាចរកបាននៅឯសួនសត្វ។

២. The Merlion ដែលជាសត្វត្រីពាក់កណ្តាល និងពាក់កណ្តាលជាសត្វតោ គឺនិមិត្តសញ្ញាជាតិមួយរបស់ប្រទេសសិង្ហបុរី។ ដែលប្រវត្តិសខាងលើ Sang Nila Utama នេះជាមូលហេតុដែលសត្វសិង្ហ (Singa) ជាសត្វតំណាងឲ្យសត្វតោ ហើយត្រីនេះគឺជាតំណាងដល់ប្រវត្តិសាស្ត្រនៃប្រទេសសិង្ហបុរីដែលធ្លាប់ជា “ទីក្រុង Temasek” ដែលជាទីក្រុងដែលគ្រប់ដណ្ដប់ដោយសមុទ្រ។

៣. ដោយយោងតាមការសិក្សាមួយរបស់ក្រុមប្រឹក្សាអង់គ្លេសបាននិយាយថា ប្រជាជនសិង្ហបុរីជាប្រជាជនដែលដើរលឿនបំផុតនៅលើភពផែនដី! លឿនមធ្យមដែលប្រជាជនសិង្ហបុរីអាចដើរគឺប្រហែល ៦,១៥គីឡូម៉ែត្រ ក្នុងមួយម៉ោង!

៤. ក្រៅពីកោះសិង្ហបុរី ប្រទេសនេះក៏មានកោះតូចៗចំនួន ៦៣ទៀតផងដែរ ដែលភាគច្រើននៃកោះទាំងនេះគឺមិនមានមនុស្សរស់នៅទេ។ (រូបភាពខាងក្រោម: កោះគូស៊ូ)

៥. ប្រទេសសិង្ហបុរីគឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសតូចជាងគេទាំង ២០ នៅលើពិភពលោកដែលមានផ្ទៃដីសរុបចំនួន ៦៨២,៧ គីឡូម៉ែត្រការ៉េ។ បើប្រទេសនេះត្រូវបានគេប្រៀបធៀបទៅនឹងប្រទេសសហរដ្ឋអាមេរិច គឺសហរដ្ឋអាមេរិចមានទំហំធំជាង ១៥,០០០ដងឯណោះ។

៦. ភាសាជាតិរបស់ប្រទេសសិង្ហបុរីតាមពិត គឺជាភាសាម៉ាឡេ មិនមែនភាសាអង់គ្លេសទេ! ភ្លេងជាតិនៃប្រទេសនេះត្រូវបានគេសរសេរនៅលើភាសា Majulah Singapura។ បន្ថែមនេះទៀតនៅក្នុងប្រទេសសិង្ហបុរីភាសាផ្លូវការមានចំនួនបួនគឺ អង់គ្លេស ចិន តាមីល និងម៉ាឡេ។

៧. រឿងដ៏ចំលែកមួយដែលគេបានរកឃើញនោះគី ជនជាតិសឹង្ហបូរីភាគច្រើនកើតនៅខែតុលាជាងខែផ្សេងទៀតទាំងអស់។

៨. កន្លែងបាញ់ទឹកដ៏ធំបំផុតនៅក្នុងពិភពលោកគឺមាននៅក្នុងប្រទេសសិង្ហបុរីដែលជាបេះដូងនៃទីក្រុង Suntec វាត្រូវបានគេចំណាយប្រាក់ប្រមាណ ៦លានដុល្លារដើម្បីសាងសង់ ហើយកន្លែងបាញ់ទឹកដ៏ធំនេះត្រូវបានគេកសាងឡើងនៅក្នុងឆ្នាំ ១៩៩៧។

៩. គួរឲ្យដឹងដែលថាអាគារនៅក្នុងប្រទេសសិង្ហបុរីមិនអាចខ្ពស់ជាង ២៨០ម៉ែត្រនោះទេ។ បច្ចុប្បន្ននេះមានអាគារចំនួនបីដែលមានកម្ពស់ខ្ពស់បែបនោះគឺ OUB Center, UOB Plaza និង Republic Plaza ។

១០.​ Vanda Miss Joaquim ជាផ្កាជាតិមួយតំណាងឲ្យប្រទេសសិង្ហបុរី ត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងឆ្នាំ ១៨៩៣ ដោយ លោក Agnes Joaquim ដែលជាជនជាតិអាមេនី។

ដោយ៖ កន្និកា

ប្រភព៖ TheNewAgeParents & Brighside

error: Content is protected !!