kalib9

មនុស្សដែលមានឥទ្ធិពលបំផុតលើពិភពលោកក្នុងឆ្នាំ២០១៨នេះ

ការក្លាយជាមនុស្សដែលមានឥទ្ធិពល និងអំណាចនៅក្នុងពិភពលោកមិនមែនជារឿងងាយស្រួលនោះទេ ពោលគឺត្រូវមានចំណុចជាច្រើន។ អ្នកដែលមានអំណាច និងឥទ្ធិពលមានប្រភពមកពីកន្លែងផ្សេងៗគ្នាដែលក្នុងនោះអាចជាខ្សែរាជវង្ស អ្នកនយោបាយ ទាហាន ឬអ្នកជំនួញជាដើម។ ខាងក្រោមនេះ យើងសូមលើកឡើងនូវអ្នកដែលមានឥទ្ធិពលបំផុតលើពិភពលោកក្នុងឆ្នាំ២០១៨នេះ។

១) លោក វ្លាឌីមៀ ពូទីន

បុរសអាយុ៦៣ឆ្នាំរូបនេះ ត្រូវបានចាត់ទុកជាមនុស្សដែលមានឥទ្ធិពលបំផុត។ លោកបានក្លាយជាប្រធានាធិបតីប្រទេសរុស្ស៊ីចាប់តាំងពីឆ្នាំ២០១២ ហើយមុនពេលនេះលោកធ្លាប់ជានាយករដ្ឋមន្រ្តីពីឆ្នាំ១៩៩៩ដល់២០០០ និងពីឆ្នាំ២០០៨ ដល់២០១២។ ក្រោមការគ្រប់គ្រងរបស់លោកក្នុងនាមជាប្រធានាធិបតី សេដ្ឋកិច្ចរូស្ស៊ីបានរីកចម្រើនខ្លាំង ហើយអំណាច និងឥទ្ធិពលរបស់រូស្ស៊ីក៏កើនឡើងផងដែរ។ ជាមួយគ្នានេះ ប្រជាប្រិយភាពរបស់លោក និងការគាំទ្រពីសំណាក់ប្រជាជនចំពោះរូបលោកក៏មិនមានការធ្លាក់ចុះដែរ។

២) លោក ដូណាល់ ត្រាំ

លោកកើតនៅឆ្នាំ១៩៤៦ ជាមហាសេដ្ឋីអចលនទ្រព្យ និងបានក្លាយជាប្រធានាធិបតីទី៤៥របស់អាមេរិក ។ គេអាចចាត់ទុកបានថា លោកជាប្រធានាធិបតីអាមេរិកទី១ដែលជាមហាសេដ្ឋីប្រាក់ពាន់លាន។ លោកត្រូវបានគេស្គាល់ថា ជាមនុស្សដែលប្តេជ្ញាដាច់ខាតក្នុងការសម្រេចជោគជ័យលើអ្វីដែលលោកចាប់ផ្តើមធ្វើ មិនថាត្រូវចំណាយអស់ប៉ុនណានោះទេ។​ ពាក្យមួយឃ្លារបស់លោកគឺ “Make America Great Again” ហើយចាប់តាំងពីកាន់តំណែងជាប្រធានាធិបតី លោកបានធ្វើឱ្យពិភពលោកចាប់អារម្មណ៍ជាច្រើនចំពោះសកម្មភាពរបស់លោក។

៣) លោកស្រី Angela Merkel

លោកស្រីជាស្ត្រីដែលមានអំណាច និងឥទ្ធិពលបំផុតមួយក្នុងឆ្នាំ២០១៨នេះ ដោយលោកស្រីជាអធីកាបតីប្រទេសអាល្លឺម៉ង់តាំងពីឆ្នាំ២០០៥។ មុនពេលនេះ លោកស្រីក៏ធ្លាប់មានតំណែងជាច្រើននៅក្នុងរដ្ឋាភិបាលអាល្លឺម៉ង់។ លោកស្រីក៏បានក្លាយជាស្រ្តីទី២ដែលធ្វើជាប្រធានក្រុមប្រឹក្សាអឺរ៉ុប។ ក្រៅពីនេះនៅមានតួនាទី និងសកម្មភាពជាច្រើនទៀតរបស់លោកស្រី។

៤) សម្តេចសង្ឃគ្រិស្តសាសនា Pope Francis

លោកកើតនៅឆ្នាំ១៩៣៦ ក្នុងប្រទេសអាហ្សង់ទីន ហើយបច្ចុប្បន្នលោកជាសម្តេចសង្ឃគ្រិស្តសាសនានៃព្រះវិហាររូមុំាងកាតូលិក។

៥) លោក ស៊ី ជិនពីង

លោកកើតនៅឆ្នាំ១៩៥៣ ជាប្រធានាធិបតីប្រទេសចិន និងជាអគ្គលេខាធិការបក្សកម្មុយនីស្តចិន ព្រមទំាងតួនាទីសំខាន់ៗផ្សេងទៀតក្នុងប្រទេសចិន។ ក្រោមការគ្រប់គ្រងរបស់លោក ប្រទេសចិនបានវិនិយោគស្ទើរគ្រប់ទិសទីនៃពិភពលោក ជាពិសេសផែនការ ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ របស់លោកដែលហាក់ពង្រីកឥទ្ធិពលចិនកាន់តែខ្លាំងឡើងថែមទៀត។

៦) លោក Bill Gates

មហាសេដ្ឋីរូបនេះកើតនៅឆ្នាំ១៩៥៥។ លោកជាសហស្ថាបនិកក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុន Software កុំព្យូទ័រដ៏ធំបំផុតមួយនៅលើពិភពលោក។ ជាមួយគ្នានេះ លោកបានធ្វើសកម្មភាពមនុស្សធម៌ជាច្រើន ហើយទទួលបានការកោតសរសើរជាច្រើនពីសំណាក់មនុស្សទូទាំងពិភពលោកផងដែរ។

៧) លោក Larry Page

លោកកើតនៅឆ្នាំ១៩៧៣ និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Alphabet Inc. ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Google។ លោកជាកំពូលមហាសេដ្ឋីម្នាក់ក្នុងចំណោមកំពូលមហាសេដ្ឋីនានាលើពិភពលោក។ គួរបញ្ជាក់ថា លោកជាសហស្ថាបនិក Google Inc ជាមួយលោក Sergey Brin នៅឆ្នាំ១៩៩៨។

៨) លោក David Cameron

លោកជានាយករដ្ឋមន្រ្តីអង់គ្លេសរយៈពេល៦ឆ្នាំ ចាប់ពីឆ្នាំ២០១០ តែបានលាចេញពីតំណែងនៅខែកក្កដា ឆ្នាំ២០១៨ បន្ទាប់ពីអង់គ្លេសបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុប ហើយលោកស្រី Theresa May បានបន្តតំណែងពីលោក។

៩) លោក Narendra Modi

លោកបានក្លាយជានាយករដ្ឋមន្រ្តីឥណ្ឌាតាំងពីឆ្នាំ២០១៤។ ក្នុងអំឡុងពេលនៃការកាន់តំណែងរបស់លោក លោកត្រូវបានគេទទួលស្គាល់ថាបានបំពេញការងារយ៉ាងល្អប្រសើរ ដោយបានកែទម្រង់ និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធឥណ្ឌា ព្រមទាំងនាំការផ្លាស់ប្តូរផ្នែកសុខភិបាល និងអនាម័យ។

១០) លោក Mark Zuckerberg

អ្នកដែលលេងហ្វេសប៊ុក ប្រាកដជាស្គាល់បុរសម្នាក់នេះ ដោយលោកជាស្ថាបនិក Facebook និងជានាយកប្រតិបត្តិនៃក្រុមហ៊ុននេះផងដែរ។ ភាពជោគជ័យរបស់ហ្វេសប៊ុកបានធ្វើឱ្យលោកក្លាយជាកំពូលអ្នកមានម្នាក់ក្នុងពិភពលោក។

ប្រភព៖ Vanndigit

 

error: Content is protected !!