kalib9

ចង់បានរូបថតស្អាតៗក្នុងឱកាសឆ្នាំថ្មីទេ? អាចរៀនតាមរបៀបថតទាំងនេះ (ជាពិសេសបុរសៗដែលត្រូវថតរូបឱ្យមិត្តស្រី)

 

ជឿថា អ្នកណាៗក៏ចង់បានរូបថតស្អាតៗដែរ ជាពិសេសនៅក្នុងឱកាសពិសេសៗ និងពេលធ្វើដំណើរកម្សាន្ត តួយ៉ាងដូចជាដំណើរកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជាដើម។ ដូចនេះហើយ យើងសូមណែនាំបង្ហាញនូវរបៀបថតរូបឱ្យមើលទៅឃើញមនុស្សស្អាតតែម្តង ជាពិសេសបុរសៗដែលត្រូវថតរូបឱ្យមិត្តស្រីរបស់ខ្លួន។

ដំបូងគឺត្រូវមានឧបករណ៍ថតរូបដែលអាចថតរូបបានស្អាតដូចជា កាមេរ៉ា ឬទូរស័ព្ទដៃស្មាតហ្វូនជាដើម។ យ៉ាងណាក៏ដោយ មានឧបករណ៍ថតរូបដែលល្អ មិនប្រាកដថាថតរូបបានស្អាតទេ បើមិនមានបច្ចេកទេសក្នុងការថត និងរៀបចំអ្នកដែលត្រូវថត។

ការថតរូបឈរ

ដើម្បីឱ្យរូបថតឈរចេញមកស្អាត អ្នកមិនត្រូវថតដោយទុកចន្លោះទំនេរនៅក្រោមជើងច្រើនពេកនោះទេ ពោលគឺគួរថតដោយឱ្យចុងជើងនៅត្រង់គែមខាងក្រោមនៃរូបថត។ ការថតបែបនេះ ធ្វើឱ្យអ្នកឈរថតមើលទៅខ្ពស់ស្អាត។ ផ្ទុយទៅវិញ បើទុកចន្លោះទំនេរនៅក្រោមជើងច្រើន នោះនឹងធ្វើឱ្យអ្នកឈរថតមើលទៅឃើញទាប។

ការថតរូបអង្គុយ

ដូចគ្នាដែរ គឺមិនគួរថតដោយទុកចន្លោះទំនេរក្រោមជើងច្រើនពេកនោះទេ ព្រោះនឹងធ្វើឱ្យឃើញមនុស្សតូច និងទាប ពោលគឺត្រូវថតដោយឱ្យចុងជើងនៅត្រង់គែមខាងក្រោមនៃរូបថត។ ម្យ៉ាងទៀត អ្នកក៏មិនគួរទុកចន្លោះទំនេរនៅផ្នែកខាងឆ្វេងនៃរូបថតច្រើនដែរ។

ការអង្គុយថតក៏សំខាន់ផងដែរ ដោយក្នុងនោះអ្នកត្រូវអង្គុយរាងទ្រេតផ្អែកទៅក្រោយ ដាក់ជើងមកមុខរាងបញ្ឆិតបន្តិច ឬក៏ដាក់ជើងសណ្តូកបញ្ឆិតទៅចំហៀង ឱ្យមើលទៅឃើញជើងវែង និងស្រឡូនស្អាត។

ខាងក្រោមនេះ ជារៀបទុកចន្លោះនៃរូបថតទាំងការថតឆ្ងាយ និងការថតជិតយកឃើញមនុស្សធំ។

ការថតជារបៀបដើរ និងដាក់ខ្វែងជើង

ដើម្បីថតជារបៀបដើរឱ្យឃើញស្អាត គេត្រូវយកចិត្តទុកដាក់លើរបៀបដើរ និងដាក់ខ្វែងជើងដូចជានៅក្នុងរូបខាងក្រោម។ ដូចគ្នាដែរ ត្រូវថតដាក់ចុងជើងនៅជិតគែមខាងក្រោមនៃរូបថត ហើយទុកចន្លោះទេសភាពនៅផ្នែកខាងលើច្រើន នោះរូបថតនឹងចេញមកស្អាត។

សង្ឃឹមថា របៀបថតរូបនេះនឹងអាចជួយអ្នកឱ្យថតរូបបានស្អាត និងមានរូបថតស្អាតៗនាឱកាសសម្រាកដើរលេងកម្សាន្ត ជាពិសេសធ្វើឱ្យមិត្តសុភាពនារីពេញចិត្តនឹងការថតរូបរបស់មិត្តសុភាពបុរស។

ប្រភព៖ Wtfintheworld