kalib9

«តែខ្ញី» រូបមន្តស្រកទម្ងន់ និងខ្លាញ់ក្បាលពោះ ដ៏សាកសិទ្ធ ដែលលោកអ្នកតែងតែមើលរំលង!

ជាក់ស្តែង “ខ្ញី” គឺជាគ្រឿងផ្សំ សម្រាប់ប្រើប្រាស់ក្នុងម្ហូបអាហារ និងជាឱសថរាប់ពាន់ឆ្នាំមកហើយ។

សម្រាប់អ្នកដែលមានបញ្ហាខ្លាញ់ក្បាលពោះ និងចង់សម្រកទម្ងន់រាងកាយទាំងមូលនោះ គឺគ្រាន់តែអនុវត្តរូបមន្តតែខ្ញី ដូចខាងក្រោមនេះ ទុកទទួលទានជាការស្រេច។ មិនត្រឹមតែមិនចាំបាច់តមអាហារប៉ុណ្ណោះទេ តែខ្ញី អាចជួយដល់សុខភាពជាច្រើនទៀតដូចជា ជំរុញមេតាប៉ូលីស បន្ធូរបន្ថយការឈឺចាប់សាច់ដុំ ពង្រឹងប្រព័ន្ធរំលាយអាហារ និងជួយការពារជំងឺទឹកនោមផ្អែមទៀតផង។

គ្រឿងផ្សំ៖

ខ្ញី
ទឹក
ក្រូចឆ្នារ
ទឹកឃ្មុំ

វិធីធ្វើ៖

កោសខ្ញី ឲ្យស្អាត និងកាត់ជាចំណិតស្តើងៗពី ៤ ទៅ ៥ ចំណិត រួចដាក់ចូលកែវមួយ។ ចាក់ទឹកដែលមានសីតុណ្ហភាពក្តៅខ្លាំងចូលកែវនោះ រួចគ្របទុកចោល ៥ ទៅ ១០ នាទី។ បន្ទាប់មក យកកាកខ្ញីចេញ រួចដាក់ទឹកឃ្មុំ និងក្រូចឆ្មារ ១ ទៅ ២ ស្លាបព្រាបាយ ឬតាមចំណង់ចំណូលចិត្តរបស់អ្នក ជាការស្រេច។

ពេលទទួលទាន៖

អ្នកអាចទទួលទាន តែខ្ញីនេះ រៀងរាល់មុនពេលទទួលទានអាហារទាំង ៣ ពេល ដោយវាអាចជួយពង្រឹងប្រព័ន្ធរំលាយអាហារបានយ៉ាងល្អ។ ជាពិសេស អ្នកគួរតែទទួលទាន មុនពេលចូលគេង ដើម្បីអាចឲ្យវាជំរុញមេតាប៉ូលីស និងដុតបំផ្លាញកាឡូរី នៅខណៈពេលអ្នកកំពុងគេងផងដែរ។ នៅពេលព្រឹកឡើង អ្នកអាចហាត់ប្រាណបន្តិចបន្តូចបន្ថែមប្រមាណជា ៣០ នាទី ធានាថាមិនយូរទេ អ្នកនឹងភ្ញាក់ផ្អើលពីភាពខុសប្លែក យ៉ាងឆាប់រហ័ស សឹងមិនគួរឲ្យជឿជាមិនខាន៕

error: Content is protected !!