kalib9

គ្រូពេទ្យហាមប្រើ Contact Lense មកពីវៀតណាម ព្រោះវាអាច…… ជួយស៊ែរដាស់តឿនគ្នាផង !

ស្ត្រីជនជាតិ គុយបាសញ្ជាតិអាមេរិកមានវ័យ ៤៧ឆ្នាំម្នាក់ បានប្រើប្រាស់ Contact Lense អស់រយៈកាលជាង ៥ឆ្នាំមកហើយ ចាប់តាំងពីអ្នកស្រីចាប់ផ្តើមមានអាការៈស្រវាំង។

អ្នកស្រី Aleesha García ជាស្ត្រីដេរប៉ាក់ជាង ២០ឆ្នាំមកហើយ។ អ្នកស្រីត្រូវបានកូនស្រី ជម្រុញឲ្យប្រើប្រាស់ Contact Lense ដោយសារការស្រវាំងភ្នែកបន្តិចបន្តួចព្រោះតែសម្លឹងម៉ាសុីនដេរយូរម៉ោងពេក។ អ្នកស្រីជាជាងប៉ាក់ស្លាកសញ្ញាលើមួក បែបវប្បធម៌ គុយបា។

ស្រាប់តែរយៈកាលក្រោយមក អ្នកស្រីមិនបានឲ្យកូនទិញ Contact Lense ថ្មីស្រាប់អ្នកស្រីនោះទេ។ អ្នកស្រីបានផ្តាំមិត្តភក្តិរួមការងារដើម្បីទិញឲ្យ។ លើកនេះតែម្តង អ្នកស្រីក៏បានទិញផលិតផលវៀតណាម ដែលទីផ្សារសហរដ្ឋអាមេរិកបាននាំចូល។

តែម្តងនេះ ក្លាយជារឿងដ៏គួរឲ្យសោកស្តាយបំផុតក្នុងជីវិតរបស់អ្នកស្រី។ ភ្នែករបស់អ្នកស្រីចាប់ផ្តើមមានអការៈក្តៅបន្តិចម្តងៗ។ ហើយវាចាប់ផ្តើមហើម ទៅជាពណ៌ស្វាយ កាលពីសប្តាហ៍មុននេះ។

លោកគ្រូពេទ្យប្រចាំគ្រួសារ របស់អ្នកស្រីបានឲ្យដឹងថា មេរោគនៃជម្ងឺនេះ បណ្តាលមកពីសារធាតុគីមីដែលគ្មានគុណភាពនៅក្នុង Contact Lense ដែលអ្នកស្រីកំពុងប្រើប្រាស់។ លោកគ្រូពេទ្យបានប្រាប់ថា ជម្ងឺដែលអ្នកស្រីកំពុងកើត គឺកម្រណាស់ ប៉ុន្តែអ្វីដែលយើងដឹងនោះ គឺផលិតផលនោះ មិនត្រូវបានអ្នកនាំចូលពិនិត្យឲ្យច្បាស់លាស់នោះឡើយ។

គួរឲ្យដឹងផងដែរថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបិទការនាំចូលផលិតផលជាង ៣០០០មុខ ចាប់តាំងពីការរកឃើញអង្ករផ្លាស្ទិកមក។ ហើយផងដែរ Contact Lense នេះ គឺជាផលិតផលចាស់ ដែលមិនទាន់ត្រូវបានមន្ត្រីប៉ូលីសឆែកឆេរ។

ប្រសិនបើអ្នកមានមិត្តភក្តិណា ដែលប្រើ Contact Lense សូមមេត្តាប្រាប់ពត៌មានដល់ពួកគេ ព្រមទាំងសួរនាំផលិតផលដែលគេប្រើឲ្យបានច្បាស់លាស់ ជៀសវាងការកើតឡើងនូវជម្ងឺភ្នែកដូចអ្នកស្រី Garcia នេះជាក់ស្តែង។

ប្រភព Viteekhmer