kalib9

វិធីទាំង ៧ យ៉ាង (លាក់អារម្មណ៍) មិនអោយគេដឹងថាយើងស្រលាញ់គេ

ប្រសិនបើអ្នកមិនទានដឹងថា គេស្រឡាញ់អ្នក ឬអត់ហើយដែលអ្នកមើលទៅហាក់បីដូចជាមានសង្ឃឹមតិចតួចនោះ អ្នកក៏មិនត្រូវពន្លយអារម្មណ៍ឲ្យគេដឹងថា អ្នកស្រឡាញ់គេនៅឡើយនោះទេ ព្រោះអាចមានហានិភ័យដូចជាខ្មាសគេបាត់បង់ទំនាក់ទំនងល្អ មើលមុខគ្នាលែងត្រង់ ។ល។ វាគឺជារឿងល្អណាស់ដែលអ្នកអាចហាមចិត្តមិនឲ្យស្រឡាញ់គេបាន នៅខណៈដែលមិនទាន់ដឹងថាគេស្រឡាញ់អ្នកវិញនៅឡើយ ប៉ុន្តែអ្នកបានជាជ្រុលចិត្តស្រឡាញ់គេហើយនោះ គួរតែលាក់បាំងនូវអារម្មណ៍ទាំងនោះសិន។

តើគួរលាក់អារម្មណណ៍ស្រឡាញ់យ៉ាងណា ឬរបៀបណា? ខាងក្រោមនេះគឺជាវិធីសាស្រ្តមួយចំនួនដែលអាចលាក់បាំងនូវអារម្មណ៍ស្រឡាញ់នរណាម្នាក់មានដូចតទៅ៖

១. កុំលួចមើលគេៈ បើអ្នកលួចមើលគេហាក់ដូចជាកំពុងបង្ហាញអារម្មណ៍ថា កំពុងលួចស្រឡាញ់គេ ធម្មតាអារម្មណ៍ទាំងឡាយរបស់មនុស្សតែងបញ្ចេញតាមរយៈក្រសែភ្នែក ការលួចមើលនរណាម្នាក់គឺជាការបង្ហាញអារម្មណ៍ឲ្យគេឃើញ ហើយដឹងថាអ្នកមានអារម្មណ៍ចំពោះគេ ដូច្នេះត្រូវព្យាយាមមើលដោយចាត់ទុកជាមិត្តភក្តិធម្មតា និងមើលជាលក្ខណៈធម្មតា។

២. ពាក់វ៉ែនតាៈ ដោយសារតែកែវភ្នែកគឺជាកញ្ចុំប្រមូលផ្តុំអារម្មណ៍គ្រប់ប្រភេទ ហើយវាពិតជាពិបាកលាក់អារម្មណ៍នៅក្នុងកែវភ្នែក ដូច្នេះមានវិធីមួយទៀតដែលអាចជួយលាក់បាំងអារម្មណ៍ពិតបាននោះគឺការពាក់វ៉ែនតា។ ៣.មើលអ្នកដទៃៈ បើស្ថិតនៅក្នុងចំណោមមនុស្សច្រើន អ្នកគួរតែធ្វើជាសម្លឹងអ្នកដទៃ កុំសម្លឹងត្រង់គោលដៅគឺរូបសាមីជន។ អ្នកត្រូវធ្វើជាអ្នកមិនចាប់អារម្មណ័លើរូបគេបើទោះជាក្នុងចិត្តចាប់អារម្មណ៍រូបគេយ៉ាងណាក៏ដោយ។

៤.ដើរចេញមុនគេៈ ស្រសិនបើអ្នកនឹងគេបានជួបគ្នានោះប្រហែលជាបានសន្ទនាគ្នាបានមួយស្របក់បន្ទាប់មករកផ្លូវបែកគ្នាវិ្ អ្នកមិនត្រូវឲ្យគេសុំបែកមុននោះទេ អ្នកត្រូវសុំលាគេចេញទៅមុន បើទោះជាមិនមានភារៈកិច្ចរវល់អ្វីក៏ដោយដើម្បីបង្ហាញថាអ្នកគិតចំពោះជាអលក្ខណៈមិត្តភក្តិធម្មតាមិនមែនជាសង្សារអ្វីឡើយ។

៥.បញ្ចប់សន្ទនាមុនគេៈ បើសិនជាមានកិច្ចការអ្វីត្រូវសន្ទនាគ្នានោះជាដៅផ្ទាល់ ឬតាមរយៈទូរស័ព្ទដោយអ្នកត្រូវសុំបញ្ចប់សន្ទនានោះមុនគេធ្វើដូចជាប្រញាប់ណាស់ ឬអស់កិច្ចការ។ ធ្វើយ៉ាងនេះមិនអាចឲ្យគេសន្និដ្ឋានថា អ្នកមានអារម្មណ៍យ៉ាងណាចំពោះគេនោះទេ។

៦.កុំសុំលេខទូរស័ព្ទគេទុកៈ អ្នកមិនត្រូវសុំលេខទូរស័ព្ទគេនោះទេ បើចង់ដឹងអ្នកអាចមានវិធីផ្សេងៗជាច្រើនដើម្បីដឹងបានដូចជាតាមរយៈមិត្តភក្តិ អ្នកស្គាល់ ឬឯកសារផ្សែងៗ។

៧. កុំធ្វើលក្ខណៈពិសេសៈ កុំយកចិត្តទុកដាក់ កុំធ្វើអ្វីៗចំពោះគេជាលក្ខណៈពិសេសឲ្យសោះ ចាត់គេធម្មតា ដូចជាមិត្តភក្តិ ឬអ្នកធ្លាប់ស្គាល់ធ្វើយ៉ាងណាកុំឲ្យគេចាប់អារម្មណ៍ថាអ្នកកំពុងចាប់អារម្មណ៍ ឬស្រឡាញ់គេឲ្យសោះ។

error: Content is protected !!