kalib9

ហេតុផល ទាំង៨យ៉ាង ដែលបញ្ចាក់ថាការពន្យាពេលក្នុងការធ្វើអ្វីមួយអាចបំផ្លាញអនាគតរបស់អ្នក!

យើងទាំងអស់គ្នាតែងតែធ្វើកំហុសមួយនេះគឺកំហុសពន្យារពេល មិនព្រមធ្វើការងារដែលត្រូវធ្វើឱ្យហើយៗ គ្មាននរណាម្នាក់ដែលថាមិនដែលពន្យាពេលវេលានេះទេ។

មិនថាហេតុផលអ្វីក៏ដោយប្រសិនបើអ្នកដឹងថាអ្នកគឺជាអ្នកចូលចិត្តតែពន្យាពេល អូសបន្លាយការងារទុកធ្វើពេលក្រោយ អ្វីទាំងអស់នោះ ចូរប្រុងប្រយ័ត្នវាមានផលប៉ះពាល់ច្រើនជាងអ្វីដែលអ្នកយល់។ ខាងក្រោមនេះជាវិធីដែលមានប្រជាប្រិយបំផុតចំនួនប្រាំបីដែលការពន្យារពេលអាចមានបញ្ហាដល់ជីវិតអ្នក។

១. អ្នកនឹងបាត់បង់ពេលវេលាដ៏មានតម្លៃ

waste time

តើអ្នកចំណាយពេលវេលាចោលប៉ុន្មានហើយក្នុងការពន្យារពេល? វាពិបាកក្នុងការប្រាប់ប៉ុន្តែយើងប្រាកដថាអ្នកអាចស្រមៃបាន។ រឿងដែលគួរឱ្យខ្លាចខ្លាំងបំផុតអំពីការពន្យារពេលគឺនាទីដែលអ្នកយល់ថាអ្នកនៅមាន ពីរ ឬ ប្រាំ ឬ ដប់ឆ្នាំទៀតដែលអ្នកអាចធ្វើវា ប៉ុន្តែអ្វីហាក់ដូចជាមិនផ្លាស់ប្តូរសោះ។ តើពេលវេលាទាំងនោះបាត់ទៅណា? នៅពេលដែលយើងសំលឹងមើលមកក្រោយវិញយើងប្រាកដជាស្តាយជាមួយពេលវេលាទាំងនោះ យើងនឹងរស់នៅស្អប់ខ្លួនឯង និងភាពស្តាយក្រោយដែលចំណាយពេលឥតប្រយោជន៏មិនធ្វើការងារឱ្យរួចរាល់។

២. អ្នកនឹងបាត់បង់ឱកាសអស់

Lose opportunities

តើអ្នកបានខ្ជះខ្ជាយឱកាសអ្វីខ្លះដោយសារតែអ្នកមិនបានចាប់យកវានៅពេលវាមកដល់? នេះគឺជាចំណុចដែលអ្នកពិតជាត្រូវរៀនពីរបៀបកុំពន្យារពេល។ កំហុសយើងគឺយើងមិនយល់ថាឱកាសមួយចំនួនវាអាចផ្លាស់ប្តូរជីវិតយើងទាំងមូល ប៉ុន្តែយើងបែរជាពន្យាពេលមិនបានចាប់យកវាទុកក្នុងដៃ។ ឱកាសភាគច្រើនគ្រាន់តែមកតែមួយពេលតែប៉ុណ្ណោះ។ ការបាត់បង់ឱកាសដ៏ធំធេងអ្វីមួយវាធ្វើឱ្យយើងស្តាយក្រោយអស់មួយជីវិតបាន។

៣. អ្នកនឹងមិនមានលទ្ធភាពដើម្បីបំពេញតាមគោលបំណងឡើយ

Lose opportunities

បើសិនជាអ្នកចេះតែពន្យាពេលទៅមុខដោយមិនគិតថាអ្នកត្រូវធ្វើអ្វីខ្លះនោះ អ្នកនឹងបាត់បង់ឱកាសដើម្បីសិក្សារៀនសូត្រ យកបទពិសោធន៏ និងបង្កើនសមត្ថភាពដើម្បីបានសំរេចគោលបំណងមួយដែលយើងចង់បាន។ ត្រូវគិតគូរឱ្យបានទាន់ពេលវេលា គិតថាយើងត្រូវធ្វើអ្វីខ្លះសម្រាប់គោលបំណងមួយនោះ ទើបវាមិនហួសពេល។

៤. អ្នកអាចបំផ្លាញឱកាសក្នុងមុខជំនាញរបស់អ្នក

procrastination

របៀបនៃការងារវាអាចមានឥទ្ធិពលទៅលើលទ្ធផលជោគជ័យរបស់យើង បើសិនជាយើងធ្វើការងារកាន់តែប្រសើរ លទ្ធផលនៃភាពជោគជ័យកាន់តែជិត។ ប៉ុន្តែបើយើងយកពេលវេលានោះចំណាយចោលមិនព្រមចាប់ការងារឱ្យបានល្អប្រសើរ មិនផ្តោតសំខាន់លើការងារចេះតែចាំពេលនេះពេលនោះ វាក៏នឹងប៉ះពាល់ដល់លទ្ធផលនៃភាពជោគជ័យក្នុងការងារនោះទាំងមូលរបស់យើង។

៥. អ្នកនឹងបាត់បង់ភាពជឿជាក់

lose confident

វាជារឿងអាក្រក់មួយដែលអាចកើតមានគឺយើងនឹងបាត់បង់ភាពជឿជាក់លើខ្លួនឯង លើការងារ ធ្វើអ្វីចេះតែមិនសូវបានសំរេច មិនទាន់ពេលវេលា មិនបានការសរសើរ អ្វីៗមិនដូចយើងរំពឹងទុក។ ដូច្នេះវាធ្វើឱ្យបាក់ទឹកចិត្តទាំងស្រុង ដែលយើងខាតអស់ពេលវេលាល្អៗ មិនបានធ្វើរឿងដែលចង់ធ្វើ ភ្លេចខ្លួនមួយពេលអ្វីៗបានត្រឹមតែស្តាយក្រោយ។

៦. ដោះស្រាយបញ្ហាមិនល្អ

deal with bad problems

នៅពេលដែលពន្យាពេល យើងនឹងធ្វើការសំរេចចិត្តខុសមួយពេល នៅពេលដែលយើងដឹងថាអ្វីវាហួសពេល ពេលដែលយើងត្រលប់មើលពេលវេលាពីមុនដែលយើងសំរេចចិត្ត។ តាមការពិតអ្វីវាល្អប្រសើរសម្រាប់យើង វារលូនទៅមុខសម្រាប់យើង ប៉ុន្តែយើងដែលជាអ្នកអូសបន្លាយពេលវេលានោះ បានធ្វើឱ្យអ្វីៗទៅជាខុស ទៅជាបញ្ហាមិនល្អចំពោះខ្លួនឯង ស្តាយនូវអ្វីដែលខ្លួនសំរេចចិត្តខុសមួយពេល។

៧. អាចប៉ះពាល់ដល់កិត្តិយសរបស់អ្នក

procrastination-1

នៅពេលដែលយើងនិយាយថាយើងនឹងសំរេចការងារមួយនោះឱ្យបាន តែតាមការពិតគឺធ្វើមិនបានដោយសារតែការពន្យាពេល និងការធ្វេសប្រហែសរបស់យើង ហើយវានឹងធ្វើឱ្យខូចកិត្តិយសយើងជាមិនខាន។ គ្មាននរណាម្នាក់ចង់បានតែការនិយាយហើយធ្វើមិនបានដូចមាត់នោះទេ កេរ្ត៏ឈ្មោះរបស់អ្នកនឹងក្លាយជាមិនល្អ បាក់ទឹកចិត្តលើខ្លួនឯងជាមិនខាន។ អ្នកដទៃនឹងបែរចេញពីការពឹងពាក់អ្នកដូចមុនទៀតហើយ ព្រោះយើងធ្វើឱ្យគេអស់ទំនុកចិត្តលើយើង។

៨. ភាពប្រថុយប្រថាននៃឆាកជីវិតរបស់អ្នកនឹងកើតមាន

procrastination

ការពន្យាពេលវេលាវាមានការផ្សារភ្ជាប់នឹងភាពស្រេ្តស ភាពតានតឹង វានឹងធ្វើឱ្យជីវិតយើងរស់មិនសូវសុខស្រួល ចេះតែមានរឿង ការងារមិនចេះចប់មិនចេះហើយ ជីវិតអ្នកអាចក្លាយទៅជារញ៉េរញ៉ៃជាងមុន។ ជួបនឹងការស្តីបន្ទោសពីអ្នកដទៃ ចេះតែកើតភាពស្តាយក្រោយជារឿយៗ ហើយយើងនឹងរស់ដោយមិនស្រលះចិត្តនោះទេ៕

ដោយ៖ ចំរើន

ប្រភព៖ Born Realist

error: Content is protected !!