kalib9

ពិតជាសង្វេកណាស់!!! ឃើញបង្ហោះសារ “មានពេលខ្លះ ចង់តែគិតខ្លី” ប៉ុន្មានថ្ងៃក្រោយមក សម្រេចចិត្តបញ្ចប់ជីវិត ដោយ​ចង.ក នៅក្នុង​បន្ទប់​ផ្ទះសំណាក់ ក្រោយពី​ខកខ្លួន​លង់​ស្នេហ៍​លើ…

ប៉ោយប៉ែត៖ នាងក្រមុំ​រូប​ស្រស់​សោភា​ម្នាក់ សម្រេចចិត្ត​បញ្ចប់ជីវិត ដោយ​ចងក នៅក្នុង​បន្ទប់​ផ្ទះសំណាក់ ក្រោយពី​ខកខ្លួន​លង់​ស្នេហ៍​លើ​បុរស​ឥស្លាមម្នាក់ ត្រូវ​ម្តាយ​ឪពុក​ខាង​ប្រុស​បដិសេធ ព្រោះតែ​សាសនា​ខុសគ្នា ហេតុការណ៍នេះបានកើតឡើងកាលពី​រសៀល​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ នៅផ្ទះ​សំណាក់​សុផល​ថា​វី​ក្នុងភូមិ​ក្បាលស្ពាន១ សង្កាត់-ក្រុង​ប៉ោយប៉ែត។

 

ស្ត្រី​រងគ្រោះ​ឈ្មោះ ​ជិន​ ពិសី អាយុ២៤ឆ្នាំ បម្រើ​ការងារ​ផ្នែក​អន​ឡាញ​នៅ​កាស៊ីណូ​មួយ​ក្នុង​ក្រុង​ប៉ោយប៉ែត និង​មាន​ទីលំនៅ​ភូមិ​ស្រះ​ជ្រៃ ឃុំ​និង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ។ ជនរងគ្រោះ​បានបញ្ចប់​ជីវិត ដោយ​យក​កន្សែងពោះគោ ចងភ្ជាប់​នឹង​ង​ដែក​វាំងនន​បង្អួច ក្នុង​បន្ទប់​លេខ​49E។

ក្រោយ​ការពិនិត្យ​និង​កោសល់​វិ​ច្ច័​យ​រកឃើញថា ជនរងគ្រោះ​ខាងលើ​ចងក​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង។ ក្រៅពី​ប្រភពព័ត៌មាន​ជាច្រើន​ថា ជនរងគ្រោះ​មាន​វិបត្តិ​ផ្លូវចិត្ត​រឿង​ស្នេហា​បុរស​ជា​ឱ​ពុក​ជនរងគ្រោះ​ក៏​ប្រាប់​ដែរ​ថា កូនស្រី​របស់គាត់​មាន​វិបត្តិ​ស្នេហ៍​ជាមួយ​បុរស​ឥស្លាម​ម្នាក់​ជា​អាជីវករ​ប្តូរប្រាក់​នៅ​ក្រុង​ប៉ោយប៉ែត​តែ​ម្តាយ​ឱ​ពុក​ខាង​ប្រុស​ស្នេ​ហ៍នាង​បដិសេធ​ស្នេហ៍ ព្រោះតែ​ហេតុផល​មួយ​គឺ​សាសនា​ខុសគ្នា​ទើប​នាង​បង្ខំចិត្ត​ធ្វើអត្តឃាត​សម្លាប់​ខ្លួនឯង​យ៉ាង​ដូច្នេះ។

យោងតាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ជនរងគ្រោះ​ឈ្មោះ​ជា​អក្ស​អង់គ្លេស Pisey single សរសេរថា “មានពេលខ្លះ​ចង់តែ​គិត​ខ្លី” ប៉ុន្តែ​គ្មាន​អ្នក​ចាប់​អារ​ម្ម​ណ៌​ឡើយ​ទីបំផុត​នាង​គិត​ខ្លី​ដោយ​ចងក​សម្លាប់ខ្លួន​បានសម្រេច​ដូច​ការគ្រោងទុក​មែន។

error: Content is protected !!