kalib9

មានរឿងអីចេស!! ស្នេហា​ នាយ ព្រែក និង​គូ​ដណ្ដឹង​ចាប់​ផ្ដើម​ប្រែ​ប្រួលើយ​ រហូតដល់ថ្នាក់ផុសសារបែបនេះផង តែការពិតចឹងសោះ….

ក្ដី​ស្នេហ៍​នាយ ព្រែក និង​គូ​ដណ្ដឹង​​ត្រូវ​បាន​មហា​ជន​​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​សង្ស័យ​ថា​ ដើរ​ដល់​ផ្លូវ​បំបែក​ហើយ​ ក្រោយ​ពី​​ នាយ បង្ហោះ​សារ​មួយ​ឃ្លា​ថា​៖​”ស្នេហ៍​ប្រែ​ជា​អស់​ន័យ​ ពេល​យើង​ចាប់​ផ្ដើម​ចេះ​ជេរ​បញ្ចោរ​គ្នា”។

ដើម្បី​ជម្រះ​មន្ទិល​រឿង​រ៉ាវ​ស្នេហា​បែកបាក់​ខាង​លើ​ នាយ ព្រែក បាន​បក​ស្រាយ​ថា​​ អ្វី​ដែល​ខ្លួន​​សរសេរ​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​ គ្រាន់​តែ​ជា​ការ​សរសេរ​លេង​សើច​​បន្ធូរ​អារម្មណ៍​ពេល​សម្រាក​ពី​ការងារ​ តែ​ប៉ុណ្ណោះ​គ្មាន​អ្វី​លើស​ពី​ហ្នឹង​នោះ​ទេ។ ក្ដី​ស្នេហ៍​ នាយ ជាមួយ​គូ​ដណ្ដឹង​នៅ​តែ​ល្អូកល្អឺន​ដដែល​ គ្មាន​អ្វី​ផ្លាស់​ប្ដូរ​នោះ​ទេ។

ក្រៅ​ពី​បដិសេធ​ ចំណង​ស្នេហ៍​ខ្លួន​ និង​គូ​ដណ្ដឹង​បែក​បាក់​កូន​ប្រុស​ពៅ​យាយ យ៉យ រូប​នេះ​​ក៏​បាន​បង្ហើប​ពី​​ថ្ងៃ​ចូល​រោង​ការ​ផង​ដែរ​។ នាយ ថា៖

” ខ្ញុំ​សរសេរ​លេង​តើ​បង​ឲ្យ​ឈ្លោះ​គ្នា​យ៉ាង​ម៉េច បើ​ពួក​ខ្ញុំ​​ទាំង​ពីរ​ស្រឡាញ់​គ្នា​យ៉ាង​ហ្នឹង​​ចុង​ឆ្នាំ​ ២០១៩ ឆ្នាំ​ក្រោយ​​ពួក​ខ្ញុំ​ទាំង​ពីរ​នាក់ នឹង​ចូល​រោង​ការ​ហើយ ដូច្នេះ​សូម​ពុក​ម៉ែ​បង​ប្អូន​កុំ​យល់​ច្រឡំ​ ថា​​ ខ្ញុំ​ និង​គូ​ដណ្ដឹង​បែក​បាក់​គ្នា”។

ខេង រតនៈ ហៅ នាយ​ ព្រែក បាន​ភ្ជាប់​ពាក្យ ជាមួយ​គូ​ដណ្ដឹង​ ជា ស្រីតី ​​កាល​ពី​​ថ្ងៃ​ទី៦ ខែកញ្ញា ឆ្នាំ ២០១៦ នៅ​ឯ​ខេត្ត​កំពង់​ចាម​ បើ​គិត​មក​ដល់​ពេល​នេះ​ជិត​បាន​ ២ឆ្នាំ​ហើយ៕

error: Content is protected !!