kalib9

មិនគួរឲ្យជឿសោះ!! គ្រាន់តែរូបសាក់តូចមួយនៅលើដៃ អាចបំផ្លាញអនាគតនារីដ៏ស្រស់ស្អាតម្នាក់នេះបានដែរ…

រឿងនេះកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលនារីស្រស់ម្នាក់រស់នៅក្នុងប្រទេសថៃបានបង្ហោះរឿងឈឺចាប់របស់នាងនៅលើអាខោនហ្វេសប៊ុករបស់នាង ស្ដីពីរូបសាក់តូចមួយដែលនៅលើដៃរបស់នាង ស្ទើតែមិនគួរអោយជឿថា រូបសាក់ដ៏តូចនៅលើដៃនេះអាចបំផ្លាញអនាគតរបស់នាងបាន។

ក្ដីប្រាថ្នារបស់នាងគឺចង់ក្លាយជាគ្រូពេទ្យ ថ្មីៗនាងទើបតែបញ្ចប់ការសិក្សា ប៉ុន្តែនាងមិនអាចទទួលបានអាជីពជាគ្រូពេទ្យឡើយ ដោយសារតែស្នាមសាក់នៅលើដៃរបស់នាង មន្ទីពេទ្យថៃមិនព្រមទទួលឡើយ នេះគឺជាច្បាប់នៅក្នុងប្រទេសថៃ។

រូបសាក់នេះនាងបានសាក់តាំងពីនាងនៅក្មេងម្លេះ នាងមិនដឹងថាស្នាមសាក់នេះអាចធ្វើអោយក្ដីស្រមៃរបស់នាងរលាយបាន។ជាចុងក្រោយនាងក៏សូមអំពាវនាវអោយ ក្មេងជំនាន់ក្រោយសូមកុំសាក់រូបទៀតអោយសោះ ពីព្រោះស្នាមសាក់អាចបង្ករបញ្ហាជាច្រើន នៅថ្ងៃក្រោយ។

error: Content is protected !!