kalib9

សាកល្បងមើលនៅប្រស្នាទាំង៦នេះថាតើលោកអ្នកអាចដោះស្រាយវាបានទេ!

ប្រសិនបើលោកអ្នកក្រឡេកមើលប្រស្នានេះមួយភ្លេត វាមានលក្ខណៈងាយស្រួលតែតាម​ពិត​វាមិន​ងាយ​ស្រួល​​​ដូចអ្វីដែលលោកអ្នកបានគិតនោះទេ។ ប៉ុន្តែបើលោកអ្នក​មើលដោយ​យក​ចិត្ត​​​​​​​​​ទុក​ដាក់ នោះលោក​អ្នកនឹង​​​អាចស្វែងរកនូវគន្លឹះនៃប្រស្នាបាន។ ដូច្នេះដើម្បីទទួលបានច​ម្លើយត្រឹ​ម​ត្រូវលោ​កអ្នកត្រូវមាន​ការ​​​​​​​​ប្រុង​​ប្រយ័ត្នខ្ពស់ដោយពិនិត្យមើលពីស្ថានភាពជុំវិញ។

.លេខសំងាត់

Matt ចង់ចូលក្លឹបឯកជនមួយ ប៉ុន្តែការចូលក្នុងក្លឹបត្រូវការលេខសំងាត់​តែគាត់មិនបានដឹង​ពី​លេ​ខ​​សំងាត់​ទាំងនោះទេ ដូច្នេះគាត់ត្រូវលួចចាំស្ដាប់គ្រប់ការសន្ទនានៅជុំវិញគាត់ ។ ភ្លាមៗនោះ មាន​​​សមាជិក​ក្លឹប​ម្នាក់បានដើរ​មកជិតទ្វា ហើយសន្តិសុខយាមទ្វា បាននិយាយ​ទៅ​នារីនោះថា​ លេខ ១២  បន្ទាប់មក នាង​បាន​ឆ្លើយលេខ៦ ហើយនាងអាចចូលក្នុងក្លឹបបាន។ បន្ទាប់មក​មាន​​សមាជិកក្លឹបម្នាក់ផ្សេងទៀត ដើរមក​ជិតទ្វា ហើយសន្តិ​សុខយាម​ទ្វាបាន​និយាយ​​ទៅបុរសនោះថា លេខ៦ បន្ទាប់មក បុរសនោះបា​នឆ្លើយ​លេខ​៣ ​ហើ​យគាត់​ក៏បាន​ចូល​​​ក្នុងក្លឹបនោះដែរ ។ Matt គិតថា​ ខ្លួនគាត់អាចយល់ពី​គន្លឹះពីលេខសំងាត់នឹង ហើយ​​​​គាត់បានដើរទៅជិតទ្វា បន្ទាប់​មក​​សន្តិសុខយាមទ្វា បាននិយាយទៅគាត់ថា​លេខ១០ បន្ទាប់មក​គាត់បាន​​​​ឆ្លើយលេខ៥ ប៉ុន្តែ​អ្នក​​យាមទ្វានៅតែមិនអោយគាត់ចូលក្នុងក្លឹបដដែរ។

សំណួរ៖ តើលេខសំងាត់ប៉ុន្មានទើបអាចអោយ Matt ចូលក្នុងក្លឹបបាន?

ចម្លើយ៖ គន្លឹះនៃប្រស្នានេះគឺ គេគិតពីពាក្យនីមួយៗដែលសន្តិសុខបានសួរ ថាតើពាក្យ​នីមួយ​ៗ​​​​​​នោះមាន​ចំនួន​ព្យញ្ជនៈប៉ុន្មាន បន្ទាប់មកគេរាប់ចំនួនព្យញ្ជនៈទាំងនោះធ្វើជាលេខសំងាត់។ ជាក់ស្ដែងដូចនារី​ជា​សមាជិកក្លឹបម្នាក់បានឆ្លើយ នៅពេលសន្តិសុខយាមទ្វារ និយាយ​ទៅ​នា​ង​ថា​លេខ១២(Twelve) នាងបាន​ឆ្លើយលេខ៦ ដូច្នេះនាងអាចចូលក្នុងក្លឹបបាន ដោយ​សារ​តែ​លេខ​​​​សំងាត់នៃលេខ១២ មានព្យញ្ជនៈ៦​តួរអក្សរ។ ដូចពាក្យលេខ៦(Six) មាន​ព្យញ្ជនៈ​៣តួរ​អក្ស​រ ចឹងគាត់ឆ្លើយថាលេខ៣។ សន្តិសុខ​និយាយ​លេខ១០(Ten) អីញ្ចឹង​លេខ​ដែល ​Mattត្រូវ​ឆ្លើយ​​គឺលេខ៣ ដោយសារលេខ១០(Ten) មានព្យញ្ជនៈ​៣តួរអក្សរដែរ។

. ពិតជាមានករណីចោរប្លន់មែនឬទេ?

បុរសម្នាក់បានមកប្ដឹងប៉ូលីសថា​គាត់ត្រូវបានចោរប្លន់ ហើយប៉ូលីបានសាក​សួរគាត់​ពីរឿង​លំ​អិត​​​​ពីករណី​ចោ​រប្លន់។ បុរសនោះបានពន្យល់ថា​ នៅតាមផ្លូវពេលគាត់ទៅធនាគារ​គាត់មាន​លុយ​​​​​​​១០០០០០​ម៉ឺនដុល្លារ​នៅក្នុងវ៉ាលីរបស់គាត់ ភ្លាមៗនោះបុរសម្នាក់ស្លៀកពាក់ខ្មៅ ពាក់​ម៉ាស់ខ្មៅ និងពាក់ស្រោមដៃខ្មៅជិត បានវាយ​ប្រហារគាត់ និងឆក់យកវ៉ាលីរត់ទៅបាត់។ ប៉ូលីស​បាន​ឃើញ​​នៅស្លាកស្នាម​របួសនៅលើមុខ​បុរសរង​គ្រោះ​នោះ ហើយសួរទៅបុរសនោះទៀតថា របួស​​​​​​​​ដែល​​​មាន​លើមុខនោះកើតឡើងពីការវាយ​ប្រហាររបស់​ចោរ​​មែន? បុរសរង​គ្រោះ​នោះ​​​​​​​​បាន​ឆ្លើយថា​ Yes ហើយបុរសនោះបាននិយាយទៀតថា ចោរនោះ ពាក់​ជញ្ជៀន​ប្រាក់នៅ​ដៃ​ខាង​ឆ្វេង។ ភ្លាមៗនោះ ប៉ូលីសបានដឹងថា បុរសរងគ្រោះ​ម្នាក់នោះ​បាននិយាយ​កុហក់​

សំណួរ៖តើប៉ូលីបដឹងបានយ៉ាងដូចម្ដេចបានសន្និដ្ឋានថា​បុរសរងគ្រោះកុហក់​ពូករណី​ចោរ​ប្លន់​?

ចម្លើយ ៖ ជនរងគ្រោះបាននិយាយថា​ ចោរបានពាក់ស្រោមដៃខ្មៅ ហេតុដូចម្ដេចបានជាជន​រង​គ្រោះដឹង​ថា ចោរនោះពាក់ជញ្ជៀនពណ៌ប្រាក់។

.  Jack, សត្វតោ សត្វជៀម និងស្មៅមួយដុំ

Jack មានសត្វតោ សត្វជៀម និងស្មៅមួយដុំ ។ ហើយគាត់ចង់ឆ្លង​ទន្លេ ប៉ុន្តែគាត់មានទូកតែមួយ ហើយមិន​អាច​យក​ទៅម្ដង​ទាំង​​​​​​​​​​​​បីទេ ព្រោះទូក​អាច​​​​​​​ទ្រទំងន់បានត្រឹមតែរបស់ពីរក្នុងពេលតែមួយ។ ហើយ​គាត់​​​ត្រូវប្រាកដថាធ្វើយ៉ាងណា កុំអោយតោ​ស៊ីជៀ​ម​​​​ កុំអោយជៀមស៊ីស្មៅ។

សំណួរ៖តើ Jack ត្រូវធ្វើដូចម្ដេចទើបអាចឆ្លងទ​ន្លេដោយយករបស់ទាំងបីនឹ​ងទៅបាន?

ចម្លើយ៖ នេះជាផែនការរបស់ Jack ដែលបានគិតៈ

១.យកជៀមទៅមុន

២.បន្ទាប់មកយកដុំស្មៅទៅបន្តទៀត ហើយយកជៀមមកវិញ

៣.ហើយយកតោទៅទៀត ហើយត្រលប់ទៅយកជៀមមកវិញ

៤. ចុងក្រោយ ទាំងតោ ស្មៅ និង ចៀម សុទ្ធតែនៅត្រើយម្ខាង

.រកមធ្យោបាយគេចចេញពីគុក

បុរសស្លូតត្រង់ម្នាក់ត្រូវបានគេចោទប្រកាន់ច្រឡំ ដោយបានកាត់ទោសប្រហារជិវិតទៀតផង ។ គាត់បានប្រាប់ថា​ សាល​ក្រមនឹងចូលជាស្ថារពរបន្ទាប់ពីពីរថ្ងៃទៀត។ ដូច្នេះគាត់មានតែរយៈពេលពីថ្ងៃទេ ដើម្បីរៀបចំផែន​ការគេចចេញបីគុក។ នៅក្នុងគុកមានបង្អូចមួយបានបើក ប៉ុន្តែគាត់មិនអាចឈរតោងដល់ទេដោយសារ​បង្អូចខ្ពស់​ពេក។ ភ្លាមៗនោះគាត់បានឃើញប៉ែលមួយ (កុំសួរថាគាត់បានប៉ែលនឹងមកពីណា) ហើយ​គាត់​ត្រូវចំណាយពេលពីរសប្តាហ៍ដើម្បីជីករន្ធក្រោមដី ប៉ុន្តែជាក់ស្ដែងគាត់មានពេលតែពីរថ្ងៃទៀត​ទេនឹង​ត្រូវ​​​ប្រហារជិវិត។

សំណួរ៖ តើគាត់ត្រូវធ្វើដូចម្ដេចដើម្បីគេចចេញពីគុក?

ចម្លើយ៖ គាត់មិនមានពេលគ្រប់គ្រាន់ក្នុងការជីករន្ធក្រោមដីទេ តែខណៈពេលជីកគា​ត់បានពូន​ភ្នំ​ដែល​បាន​​​ពីអាចម៍ដីដើម្បីធ្វើជាទូលក្នុងការតោងបង្អួចកុកដែលបានចំហរនៅខាងលើ។

.ផ្លូវមួយណាដែលមានសុវត្ថិភាព!

Tom បានដើរក្នុងព្រៃភ្លាមៗនោះគាត់បានដើរចូលក្នុងផ្ទះដ៏ធំមួយដែលបានទុកចោល ភ្លាមៗនោះ​ទ្វា​ក្រោយ​​​ខ្នងគាត់បានបិទ។ប៉ុន្តែគាត់ដឹងថាមានទ្វាបួនផ្សេងទៀត ដែលអាចចាកចេញបាន។ បញ្ហាសំខាន​គឺ​ថា​ តើមានអ្វីខ្លះនៅខាងក្រោយទ្វាទាំងបួននឹង?

១. ប្រសិនបើ Tom បើកទ្វាទី១នោះត្រីឆ្លាមនឹងស៊ីគាត់

២. បើបើកទ្វាទី២ នោះនឹងលិចទឹកស្លាប់

៣. បើបើកទ្វាទី៣នោះនឹងធ្លាយឧស្ម័ន្ទកាបូនិចពុលស្លាប់

៤. បើបើកទ្វាទី៤នោះគាត់នឹងជួបឃាតករដ៏សាហាវដែលបានសំលាប់ជាង១០០នាក់ដោយការប្រើរណាយន្ត កាលពីឆ្នាំ១៩១៨។

សំណួរ ៖ តើ Tom គួរបើកទ្វាមួយណាដើម្បីរស់?

ចម្លើយ៖ ទោះបីឃាតករនោះជាមនុស្សដ៏សាហាវក៏ដោយ តែគាត់មានអាយុជាង១០០ឆ្នាំហើយ ហើយ​ប្រហែលជាស្លាប់បាត់ផងក៏ថាបាន តែទោះបីជាគាត់នៅរស់ក៏ពិបាកក្នុងការប្រើរណា​យន្តដែរ​ពីព្រោះ​គាត់​ចាស់ពេកហើយ។ ដូច្នេះ​ច​ម្លើ​យទី៤ ជាចម្លើយត្រឹមត្រូវ។

. វត្ថុពិសេស

សំណួរ៖តើរូបមួយណាដែលខុសពីគេក្នុងតចំណោម ៥ ខាងលើ ?

ចម្លើយ៖ វត្ថុពិសេសដែលមិនស្ថិតក្នុងក្រុមប្រភេទដូចគ្នា គឺលេខ១

ការបកស្រាយ ៖ មនុស្សភាគច្រើនប្រាកដជាគិតថាពណ៌ខៀវ ប៉ុន្តែចុះ រង្វង់តែឯងនោះ ឬ ការ៉េតូចនោះ ឬក៏ជាការ៉េដែលគ្មានស៊ុំនោះ សរុបការសន្និដ្ឋានមកវិញគ្មានរណាម្នាក់ដែលរើសយករូបទី១ នោះទេ ពីព្រោះតែមនុស្សជាច្រើនគិតថាវាមិនខុសពីគេនោះទេក្នុងចំណោមទាំង ៥ នោះ ។ ដូចនេះហើយវាគឺជារូបដែលខុសពីគេ ពីព្រោះតែវាជារូបតែមួយគត់ដែលគ្មានអ្នកចាប់អារម្មណ៍។

ដកស្រង់ ៖ Brightside

error: Content is protected !!