kalib9

ហាមដាច់ខាត! សកម្មភាព៩យ៉ាងនេះ ដែលបានបង្ហាញ​ថា​អ្នក​កំពុងតែ​បំផ្លាញ​សក់​របស់​អ្នកហើយ!

សក់​របស់​លោកអ្នក​អាច​និង​ស្អាត​រលោង ប៉ុន្តែ​វា​ក៏​អាច​មាន​សក់​ខូច​ផង​ដែរ​បើ​យើង​មិន​បាន​ថែរក្សា​វា​បាន​ត្រឹម​ត្រូវ។ តើ​អ្នក​ដឹង​ទេ​ថាបញ្ហា​សក់របស់​មនុស្សភាគច្រើន​​​កើត​មាន​ឡើង​ក្នុង​កំឡុង​ពេល​នៅ​ក្មេង? កូន​ក្មេង​ដែល​មាន​សក់​រួញ​ គឺ​មាន​បញ្ហា​នេះ។ សក់​របស់​ពួក​វា​មិន​ដុះ​ចុះ​មក​ក្រោម​តាម​ធម្មជាតិ​ទេ ប៉ុន្តែ​ដុះ​ចាក់​ទៅ​តាម​ទិស​ផ្សេងៗ​។ បញ្ហា​នេះ​មិន​តម្រូវ​ឱ្យ​មាន​ការ​ព្យាបាល​ទេ វា​នឹង​ប្រសើរ​ឡើង​វិញ​ទៅ​តាម​ពេល​វេលា។ ប៉ុន្តែ​មាន​វិធី​ជាច្រើន​សម្រាប់​​ជួយ​និង​ការ​ពារ​កុំឱ្យ​មាន​បញ្ហា​នេះ​កើត​មាន​ឡើង​។ ដូ​ច្នេះ​ខាង​ក្រោម​នេះ គឺ​ជា​តំណម​មួយ​ចំនួន​ដែល​អ្នក​មិន​ត្រូវ​ធ្វើ​ឡើយ​ បើ​អ្នក​មិន​ចង់​ឱ្យ​សក់​អ្នក​មាន​បញ្ហា​៖

១. ឥរិយាបទ​នៃ​ការមុជទឹកខុស

​តោះ​​មក​និយាយ​អំពី​ឥរិយាបថ​មុជទឹក៖ ប្រសិន​បើអ្នក​​ឈរ​មុជទឹក​ដូច​តារា​ផ្សាយ​ពាណិជ្ជកម្ម​​ផលិត​ផល​សាប៊ូកក់​សក់តាម​ទូរទស្សន៍ សូម​ឈប់​ធ្វើ​វា​បន្ត​ទៀត​ទៅ​។ ការ​ឈរ​មុជទឹក​របៀប​នេះ​វា​ស្រួ​ល ប៉ុន្តែ​វា​មិន​ល្អ​សម្រាប់​សុខភាព​សក់​របស់​អ្នក​ទេ។ កាយវិការ​ដែលល្អ គឺ​អ្នក​ត្រូវ​ទ្រេត​ក្បាល​ចុះ​បន្តិច​ដើម្បី​សម្អាត​សក់​បាន​ល្អ។

ការ​ឈរ​ឱន​ក្បាល​បន្តិច​នេះ ទីមួយ​វា​ងាយ​ស្រួលកក់​សក់​ ប៉ុន្តែ​ត្រូវ​ចាំ​ថា​ត្រូវ​កក់​ឱ្យ​ដល់​ឬស​សក់​។ ទី២ វា​ជួយ​អ្នក​សម្អាត​សក់​អ្នក​បាន​ល្អ ពីព្រោះ​សក់​ហូរ​តាម​បណ្តោយ​ទឹកស្រួល។ លើស​ពី​នេះ​ទៅទៀត​ ប្រសិន​បើ​អ្នកប្រើ​ក្រែម​បន្ទន់​សក់​ ឬក៏​ម៉ាស​អប់​សក់​ ការ​ឈរ​ឱន​ក្បាល​ចុះ​ក្រោម​វា​នឹង​ជួយ​អ្នក​ឱ្យ​ប្រើ​ផលិត​ផល​នោះ​ទៅ​ដល់​គល់​សក់​តែ​ម្តង​។

២. មុជទឹក​ក្តៅ​ពេក​

បើអ្នក​មុជទឹក​ជាមួយ​ម៉ាស៊ីន​​ទឹក​ក្តៅ អ្នក​ត្រូវ​មាន​ការប្រុង​ប្រយ័ត្ន​ឱ្យ​មែន​ទែន ពីព្រោះ​ទឹក​ក្តៅ​ គឺ​ជាគូរ​បក្ស​និង​បក្ស​​ជាមួយ​នឹង​សក់​របស់​អ្នក​។ ទឹក​ក្តៅ​ធ្វើ​ឱ្យ​សក់​របស់​អ្នក​បាត់​បង់​ជាតិ​សំណើម​ ឬ​ក៏​ធ្វើ​ឱ្យ​សក់​ស្ងួត​។

ដើម្បី​ជៀស​វាង​បញ្ហា​នេះ​ អ្នក​គួរ​តែ​ពិនិត្យ​មើល​ម៉ាស៊ីន​ទឹក​ក្តៅ​របស់​អ្នក​កុំឱ្យ​ក្តៅ​ពេក​ដោយ​បើក​ទឹក​ ហើយ​យក​ដៃឬ​កែង​ដៃ​​របស់​អ្នក​ប៉ះ​ទឹក​ដើម្បី​ដឹង​ពី​កម្តៅ​ទឹក​។ ទឹក​ក្តៅ​អ៊ុនៗ ឬ​ទឹក​ត្រជាក់​ អាច​ធ្វើ​ឱ្យ​សក់​របស់​លោកអ្នក​ទន់​និង​រលោង​ស្អាត​។

៣. ប្រើ​ម៉ាស៊ីន​ផ្លុំ​សក់​ខ្លាំ​ង​ពេក​

ស្រ្តី​ជាច្រើន​មាន​កំហុស​នៅ​ត្រង់ចំណុច​​នេះ​។ ខ្យល់​ដែល​ក្តៅ​ខ្លាំង​ នឹង​ធ្វើ​ឱ្យ​សក់​របស់​អ្នក​ឆាប់​ស្ងួត​ ប៉ុន្តែ​វា​ក៏​ផ្តល់​ផល​វិបាក​ដល់​សក់​របស់​អ្នក​នៅ​ថ្ងៃ​អនាគតដែរ​។

អ្នក​ត្រូវ​ចាំ​ថា​ត្រូវ​ប្រើ​ម៉ាស៊ីន​ផ្លុំ​សក់​នៅ​កំរិត​ទាប ហើយ​ផ្លុំ​សក់​របស់​អ្នក​តាម​ទិស​ដៅ​ឱន​ក្បាល​ចុះ​បន្តិច​ដូច​អ្វី​ដែល​បាន​រៀប​រាប់​ខាង​លើ​។ សូ​ម​កុំ​ប្រើ​ក្រាស​សិត​សក់​ នៅ​ក្នុង​ដំណាក់​កាល​នេះ។

ប្រសិន​បើអ្នក​​ប្រើ​កន្សែង​សម្រាប់​ជូត​សម្ងួត​សក់​ ពួ​កយើង​ណែនាំ​វិធី​ពីរយ៉ាង៖​ ប្រើ​កន្លែង​សូត្រ ឬក៏​កុំ​មូល​សក់​របស់​លោក​អ្នក​ ពី​ព្រោះ​​សក់​សើម​អាច​ធ្វើ​ឱ្យ​សក់​ឆាប់​ខូច​និង​បែក​ចុង​។

៤. ផឹក​ទឹក​មិន​បាន​គ្រប់​គ្រាន់​

«គ្មាន​ទឹក​, គ្មានជីវិត» អ្នក​ទាំង​អស់​គ្នា​ដឹង​ហើយ​ថាការ​ផឹក​ទឹក​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​សុខភាព​របស់​អ្នក​។ មាន​មនុស្ស​មិន​ច្រើននាក់ទេ​ដែល​ដឹង​ថា​សក់​ក៏​ត្រូវ​ការទឹក​ដើម្បី​ដុះ​ដែរ​។ សក់​របស់​អ្នក​មាន​ជាតិ​ទឹក​១៥%​ទៅ​ហើយ​ ដូច្នេះ​ត្រូវ​ផឹក​​ទឹក​ឱ្យ​បាន​គ្រប់​គ្រាន់។ តើខ្ញុំ​សុំ​បាន​ទេ​ប៉ុណ្ណឹង​​?

៥. អាកាស​ធាតុត្រជាក់​ពេក​ ឬ​ក្តៅ​ពេក​

ប្រសិន​បើ​អ្នក​របស់​នៅ​ក្នុង​ប្រទេស​ដែល​មាន​អាកាស​ធាតុ​ក្តៅ​សើម​ (ដូច​ប្រទេស​យើង) វា​ជា​សំណាង​របស់​យើង​។ តែ​ប្រសិន​បើ​អ្នក​របស់​ក្នុង​អាកាស​ធាតុ​ដែល​ត្រជាក់​ អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​សក់​ឱ្យ​មែន​ទែន​។ ក្តៅ​ពេក​ក៏​មិន​បាន​ ត្រជាក់​ពេក​ក៏​មិន​បាន​។ អ្នក​ដឹង​ហើយ​ថា​សក់​របស់​យើង​មាន​ជាតិ​ទឹក​១៥% ដូច្នេះ​ទឹក​វា​កក​នៅ​សីតុណ្ណភាព​ទាបនោះ​វា​ធ្វើ​ឱ្យ​សក់​របស់​យើង​កកទៅ​តាម​នោះ​ដែរ​។ វិធី​ដើម្បី​ដោះ​ស្រាយ​ គឺ​ត្រូវ​ពាក់មួកឬ​រក​អ្វី​មក​គ្របក្បាល​របស់​យើងពេល​ចេញ​ទៅ​ខាងក្រៅ​​។

សម្រាប់​ប្រទេស​កម្ពុជាយើង​អាកាស​ធាតុ​ក្តៅ​ខ្លាំងណាស់​ដែរ​ ជាពិសេស​ខែ​ចេត្រ​ចូល​ឆ្នាំ​នេះ​តែម្តង​។ សក់​របស់​យើង​ក៏​មិន​អាច​ធន់​នឹង​អាកាស​ធាតុ​ក្តៅ​នោះ​ដែរ អ្វី​ដែល​លោក​អ្នក​ត្រូវ​ធ្វើ​នោះ​គឺ​ពាក់​មួក ឬ​រក​អ្វី​មក​គ្របក្បាល​មុន​ពេល​ចេញ​ទៅ​ក្រៅ​ដើរ​លេង​ឬទៅ​ប្រកប​មុខ​របរ​អ្វី​មួយ​។

៦. ការ​ប្រើ​ផលិតផល​ធម្មជាតិ

ការ​ប្រើ​ប្រាស់​ផលិត​ផល​ធម្មជាតិ​ ឥលូវ​នេះ​កំពុង​តែ​ពេញ​និយមជាពិសេស​ទាក់​ទង​ទៅ​នឹង​ផលិត​ផលថែរក្សា​សក់​។ មនុស្ស​ស្រី​ជា​ច្រើន​ចូលចិត្តប្រើ​ប្រាស់​ប្រេង​សម្រាប់​ថែ​រក្សា​សក់​របស់​ពួក​គេ ប៉ុន្តែ​ត្រូវ​ដឹងថាប្រេង​ធម្មជាតិ​ខ្លះ​ដូចជា ប្រេង​ដូង, ប្រេង Argan, និង​ប្រេង​ Jojoba ជាដើម​ គឺ​មិន​ត្រូវ​គ្នា​ជាមួយ​ម៉ាស៊ីនគាប​សក់​នោះ​ទេ ពីព្រោះ​សីតុណ្ណភាព​របស់​ម៉ាស៊ីន​គាបសក់​ធ្វើ​ឱ្យ​ប្រេង​ដែល​លាប​លើ​សក់​ស្ងួត​ ហើយ​ធ្វើ​​ឱ្យ​សក់​ច្រពាក់​គ្នា​។

៧. ញាំ​អាហារ​ប៉ះពាល់​សុខភាព ឬក៏​ព្យាយាម​ញាំ​អាហារ​តិច​ដើម្បី​សម្រក​ទំងន់​

សក់ដែល​​មាន​សុខភាព​ល្អ​ មិន​អាច​កើត​មាន​បាន​ឡើយប្រសិន​បើ​អ្នក​មិន​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន,​ វីតាមីន, និងអាហារ​ដែលមាន​ជីវជាតិ​​បាន​គ្រប់​គ្រាន់​។ សក់​យើង​ត្រូវ​ការ​ជាតិ​ដែក​និង​វីតាមីន B7 ដើម្បី​លូតលាស់​បាន​ល្អ។ ខាង​ក្រោម​នេះ​គឺ​ជាអាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជីវជាតិ​ធ្វើ​ឱ្យ​សក់​លូត​លាស់​បាន​ល្អ មាន​ដូចជា៖ សណ្តែក​ Walnuts, គ្រាប់ Flaxseed, សាច់​ត្រី​សាលម៉ុង, សារ៉ាយ Spirulina, ផ្លែប័រ, គ្រាប់​ល្ពៅ, ម្ទេស​ប្លោក, ស្ពៃក្តោប និង​ផ្សៅ​កាកៅ​ធម្មជាតិ។

៨. ទុក​សក់​ចោល​មិន​បាន​ថែរក្សា

ការ​តំរឹម​សក់​ គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ឱ្យ​បាន​ទៀង​ទាត់​ប្រ​សិន​បើ​អ្នក​មាន​សក់​បែក​ចុង​។ អ្នក​ប្រហែល​ជា​គិត​ថា​បើ​មិន​កាត់​វា​ចោល​ វា​នឹង​ដុះ​វែង​ហើយ​ស្អាត​ដូច​ព្រះនាង​សក់​ស្អាត​ដែល​អ្នក​ដទៃ​តែង​តែ​ច្រណែន​ ប៉ុន្តែ​វា​មិន​ដូច្នោះ​ទេ។ សក់​របស់​មនុស្ស​គ្រប់​គ្នា​ដុះ​មាន​កំរិត​ ដូច្នេះ​វា​មាន​ន័យ​ថា​យើង​ត្រូវ​ថែ​រក្សា​សក់​របស់​យើង​ដោយ​កាត់​សក់​បែក​ចុង​ចោល និង​ប្រើ​ប្រាស់​សេរ៉ូម​ជំនួយ​សក់​ទើប​សក់​លូត​លាស់​បាន​ល្អ​។

៩. មិនដែ​លសិត​សក់

ងើបពី​គេង​មក​ញាំ​កាហ្វេ​គឺ​មាន​អារម្មណ៍​ថា​ស្រស់​ស្រាយ​ណាស់​ តែ​បើ​សិត​សក់​មុន​ពេល​កាហ្វេ​របស់​អ្នក​ឆ្អិន​គឺ​កាន់​តែ​ពិសេស​ជាង​នេះទៀត​។ ត្រូវ​ប្រើ​ប្រាស់​ក្រាស​សិត​សក់​ដើម្បី​ម៉ាស្សា មុន​ពេល​មុជទឹក​ដើម្បី​កុំ​ឱ្យ​សក់​ជំពាក់ជាប់​គ្នា​និង​ធ្វើ​ឱ្យ​សរសៃ​ឈាម​ស្បែក​ក្បាលរស់​បាន​ស្រួល។ វា ​ធ្វើ​ឱ្យ​សក់​ឆាប់​ដុះដោយ​នាំ​យក​ជី​វជាតិ​ទៅ​កាន់​ឬស​សក់​។ អ្នក​អាច​ចាប់​ផ្តើម​សិត​សក់​យឺត​ៗថ្នមៗ​ទៅ​ដល់​គល់​សក់​ឱ្យ​បាន​១០ទៅ​១៥នាទី​ចាំ​មុជទឹក​។

ដកស្រង់៖Brightside

error: Content is protected !!