kalib9

ចង់រកស៊ីមានបានដូចគេ គួរតែអានអត្ថបទ”​#កង្កែប​ពាំ​កាក់​នាំ​លាភ​ហុងស៊ុយ​ចូល​គេហដ្ឋាន​”

ប្រទេស​ចិន គឺជា​ប្រទេស​ដែល​មាន​ជំនឿ​ទៅ​លើ​រូប សំណាក​ផ្សេងៗ​ជាច្រើន ហើយ​នៅ​ក្នុង​នោះ​រូបសំណាក​សត្វ កង្កែប​ពាំ​កាក់​ក៏​ជា​រូបសំណាក​មួយ​ដែល​គេ​ជឿជាក់​ដោយ​ជំនឿ​ថា ជា​ប្រភេទ​សត្វ​ដែល​នាំមក​នូវ​ជោគជ័យ​សំណាងល្អ និង​នាំមក​នូវ​ជោគ​លាភ​សំណាង​និង​ហុងស៊ុយ ហើយ​ត្រូវបាន មនុស្ស​ជឿ​ជាង​មួយ​ពាន់​ឆ្នាំ​មកហើយ ។

រូបសំណាក​កង្កែប ពាំ​កាក់​នេះ​គេ​តែងតែ​និយម​ដាក់​នៅក្នុង​ផ្ទះ ឬ​ការិយាល័យ ហើយ​អាថ៌កំបាំង​របស់​សត្វ​កង្កែប​នេះ​វា​តែងតែ​លេច​មុខ បង្ហាញ​ខ្លួន​នៅ​ពេល​ព្រះចន្ទ្រ​ពេញ​បូរ​មី​នៅក្បែរ​គេហដ្ឋាន របស់​មនុស្ស ។ បើ​សត្វ​នេះ​លេចមុខ​នៅក្នុង​គេហដ្ឋាន​នោះគេ ជឿ​មិនយូរ​ទេ​គេហដ្ឋាន​នោះ​ប្រាកដជា​មាន​លាភ​លុយកាក់ ចូល​ផ្ទះ​ជាមិនខាន ។​

​ ​កង្កែប​ពាំ​កាក់ គឺ​មាន​ឈ្មោះ​ចាន ជូ​, យៀ​ន ប៉ាវ ឬក៏ ប៉ា ហ្គាវ តែ​ជា​ទូទៅ​គេ​ហៅថា កង្កែប​នាំ​លុយ​ឬ​ស្តេចសត្វ​ទាំង បី ។ ជារឿយៗ​ត្រូវបាន​បង្កើតឡើង​ជា​រូប​កង្កែប គីង្គក់ និង កញ្ចាញ់ចេក​ដែល​ធ្វើ​ពី​ប្រាក់ មាស ដែក ឈើ និង​គជ់​ជាដើម តែ​មិន​ថា វា​ស្ថិត​នៅក្នុង​លក្ខណៈ​ណា​ទេ គឺ​គេ​ធ្វើ​រូបសំណាក នេះ​ឡើង​ដោយ​មាន​គ្រាប់ភ្នែក​ពណ៌​ក្រហម​មាន​ដុះ​ស្នែង រ​ន្ធ ច្រមុះ នៅ​ក្នុង​មាត់​មាន​ពាំ​កាក់ និង​អង្គុយ​នៅលើ​កាក់​ជាច្រើន វា​ជា​រូបសំណាក​ដែល​គេ​ជឿ​ថា ជា​សត្វ​ដែល​ធ្វើដំណើរ​ចេញ ពី​ឋាននរក ហើយ​ត្រូវបាន​ទេវតា​ព្រលែង​ឱ្យ​រួច​ខ្លួន​នៅក្នុង ថ្ងៃ​ពេញ​បូរ​មី ហើយ​មក​ជ្រកកោន​រស់នៅ​ក្នុង​ផ្ទះ​មនុស្ស ។

បើ គេ​នៅ​ក្នុងផ្ទះ​ណា​សត្វ​កង្កែប​នេះ​តែងតែ​ជួយ​ដល់​ម្ចាស់ផ្ទះ របស់ខ្លួន ដោយ​ការពារ​ទ្រព្យសម្បត្តិ​របស់​ម្ចាស់ និង​បង្កើន ទ្រព្យ​នៅក្នុង​ផ្ទះ​មួយ​នោះ​ទៀត​ផង ។​
​ ​ជាងនេះទៅទៀត​ប្រជាជន​ចិន​គេ​មានជំនឿថា រូប សំណាក​សត្វ​កង្កែប​នេះ​មាន​បារមី​ក្នុង​ការទាក់ទាញ​យក​ទ្រព្យ សម្បត្តិ​ថាមពល​ធ្វើឱ្យ​មាន​សុខភាព​ល្អ​ក្តីស្រលាញ់​និង​ការពារ ម្ចាស់​របស់​ខ្លួន​ឱ្យ​គេចផុត​ពី​ក្រុម​បិសាច​ដែល​ចង់​យាយី ។​

​ ​យោងតាម​ព័ត៌មាន​បាន​ឱ្យដឹងថា រូបសំណាក​សត្វ កង្កែប​ពាំ​កាក់​នេះ វា​គឺជា​រឿងរ៉ាវ​អាថ៌កំបាំង​ដែល​កើតមាន មុនគេ​បង្អស់​នៅក្នុង​ប្រទេស​ចិន​ដែល​កើតមាន​រាប់រយ​ឆ្នាំ​មក ហើយ ។ ជំនឿ​នេះ​ក៏​កំពុងតែ​រីក​រាលដាល​ដល់​ប្រទេស​មួយ ចំនួន​ទៀត​នៅ​លើក​ពិភពលោក ជាពិសេស​ក្នុង​តំបន់​អាស៊ី ។

ដោយសារ​តែ​កង្កែប​ជា​សត្វ​ដែល​នាំមក​នូវ​លាភ​សំណាង និង លុយកាក់​ចូល​ផ្ទះ​បែបនេះ​ហើយ ទើប​មនុស្ស​នាំគ្នា​ធ្វើ​រូប សំណាក​សត្វ​កង្កែប​ដាក់តាំង​នៅក្នុង​ផ្ទះ​របស់​ពួកគេ ហើយ​គេ ថែមទាំង​មាន​ជំនឿ​ថា ក្រៅពី​នាំ​ទ្រព្យសម្បត្តិ និង​លាភ សំណាង​ចូល​ផ្ទះ​ហើយ រូបសំណាក​សត្វ​កង្កែប​ពាំ​លុយ​នេះ​ក៏ មាន​តួនាទី​នៅ​ក្នុង​ការ​កម្ចាត់​សំណាងអាក្រក់​បណ្តេញ​ចង្រៃ និង​បញ្ហា​នានា​ចេញ​ឱ្យ​ឆ្ងាយ​ដែរ ។​

​ ​ភាគច្រើន​រូបសំណាក​សត្វ​កង្កែប​ពាំ​លុយ​នេះ​ត្រូវ បាន​យកទៅ​ដាក់​តាំង​នៅក្នុង​បន្ទប់​ទទួលភ្ញៀវ ឬ​នៅក្នុង​បន្ទប់ ធ្វើ​ជំនួញ ឬ​ក៏​នៅ​ជ្រុង​ណា​មួយ​ដែល​មិន​ឱ្យ​ចំ​មាត់ទ្វារ​ចូល​ទេ​៕

Who want to apply to study in Japan? And don’t know how to apply, right? Ok, Don’t worry. Please take your mobile and then call to 069373168 for consulting. Don’t be late because admission nearly close.