kalib9

ការព្រមាន!!! សញ្ញា​ទាំង៦យ៉ាង​បញ្ជាក់​ថា​អ្នក​កំពុង​ចាស់​មុន​អាយុ!

អ្នក​វិទ្យា​សាស្ត្រ​ជាច្រើន​ ជឿថា​អត្រា​នៃ​អាយុ​របស់​អ្នក​គឺ​ភាគច្រើន​ផ្អែក​លើរាង​កាយ​​​ខាង​ក្រៅ​ដែលមិន​មែន​ផ្អែក​ទៅ​លើ​សែន​ខាង​ក្នុង​​​​របស់​អ្នកនោះ​ទេ​។ ​មាន​តែ​២០%​ប៉ុណ្ណោះ​ដែល​សែន​របស់​អ្នក​កំណត់​នៃ​អាយុ​ពិត​របស់​អ្នក​។ ផ្អែក​ទៅ​លើ​ការ​ស្រាវជ្រាវ​ថ្មី​ៗ​នេះ មនុស្ស​មួយចំនួន​មាន​អាយុ​ចាស់​ជាង​ខ្លួន​ឯង​ដល់​ទៅ​បី​ដង​ឯណោះ ​​មាន​ន័យ​ថា​មួយ​ឆ្នាំ​​មិន​មែន​ស្មើ​១២​ខែ​នោះ​ទេ គឺ​ស្មើ​ ១៦.៥​ខែ​។ អាយុ​របស់​មនុស្ស​យើង​មាន​ផល​ប៉ះ​ពាល់​ដល់​វ័យ​របស់​យើង​ណាស់​ ដូច្នេះ​បាន​ជាមនុស្ស​មាន​អាយុ​ស្មើ​គ្នា​តែ​អ្នក​ខ្លះ​មើល​ទៅ​ក្មេងល្ហក់​​ តែ​អ្នក​ខ្លះ​មើល​ទៅឡើង​​កញ្ចាស់។ ខាង​ក្រោមនេះ​ គឺ​ជា​សញ្ញា​បង្ហាញ​ប្រាប់​ថា​រាងកាយ​របស់​អ្នក​ចាស់​ជាង​អាយុ​របស់​អ្នក​។

. ស្បែកស្ងួតខ្លាំងនិងរបកស្បែក

សញ្ញា​ដែល​ប្រាប់​ថា​ស្បែក​របស់​អ្នក​កាន់​តែ​ចាស់​ ជាធម្មតា​គឺ​កើត​ឡើង​បន្ទាប់​ពី​អ្នក​មាន​អាយុ​លើស​ពី​២៥ឆ្នាំ​ឬ​ក៏​លឿន​ជាង​នេះ​ ពីព្រោះ​តែ​កត្តា​ប្រែប្រួល​ប្រឆាំង​ជាច្រើន​ដែល​កើត​ឡើង​ក្នុង​ខ្លួន​របស់​អ្នក​។ ល្បឿន​នៃ​អាយុ​​នៃការវិវត្តននៃ​​ស្បែក​របស់​អ្នក​ ខុស​គ្នា​ពីមួយ​ទៅមួយ​បើ​យើង​ប្រៀប​ធៀប​ជាមួយ​មនុស្ស​ដែល​មាន​អាយុដូច​យើង​ គឺ​អាច​មក​ពី​រោគចាស់​មុន​អាយុ​។

ប្រសិន​បើ​ស្បែក​របស់​ស្ងួ​ត​ជាប់​រហូត​​ហើយ​មាន​ស្នាម​របក, ស្បែក​ជាំ និង​មាន​ស្នាម​ជ្រួញច្រើន​ បញ្ហានេះ​គឺ​អាច​ពាក់ព័ន្ធ​ជាមួយ​នឹង​បញ្ហាប្រព័ន្ធ​ Endocrine។ ប្រព័ន្ធ​នេះ​ គឺ​ជា​បណ្តាញ​ដែល​ផលិត​និង​បញ្ចេញ​អ័កមន​ដែល​ជួយ​ត្រួត​ពិនិត្យ​មុខងាយ​សំខាន់​ៗ​ក្នុង​រាង​កាយ​របស់​យើង។ បន្ថែម​លើស​ពីនេះ​ទៅ​ទៀត ភាព​ចាស់​របស់​ស្បែក​អាច​បណ្តាល​មក​ពី​ការ​ញាំ​អាហារ​គ្មាន​គុណភាព​។ ការញាំអាហារ​គ្មាន​តុល្យ​ភាព, ការមិន​ប្រើ​ប្រាស់​ឡេ​ការពារ​កំដៅ​ថ្ងៃ​, និង​​ស្ត្រេស​ (Stress) ពេក​ ធ្វើ​ឱ្យ​ដំណើរ​ការ​ផលិតកោសិកា​​ស្បែក​ថ្មីមាន​ភាព​យឺត​យ៉ាវ​។

ដើម្បី​បង្ការ​បញ្ហា​នេះ ​ អ្នក​ត្រូវ​ញាំ​អាហារ​ឱ្យ​បាន​គ្រប់​គ្រាន់​ដែល​រួម​មាន​បន្លែ, បន្លែពណ៌​បៃតង​, ផ្លែ​ប័រី, និង​អាហារ​ដែល​សម្បូរ​ទៅដោយ​សារជាតិ​​ដូចជា សណ្តែក​ដី​, ប្រេង​បន្លែ និង​គ្រាប់​ធញ្ញជាតិ​។ ​

. ស្បែកក្រាស់ជុំវិញត្របកភ្នែក

ស្បែក​ក្រាស់​នៅ​ជុំ​វិញ​ត្របក​ភ្នែក​របស់​អ្នក កើត​មាន​ឡើង​មក​ពី​​​ឥទ្ធិពល​អវិជ្ជមាន​ផ្សេងៗ​ជា​ច្រើន​ទៅ​លើ​កត្តា​ខាង​ក្នុង​និង​កត្តា​ខាង​ក្រៅ ដូចជាអារម្មណ៍​នឿយ​ហត់​, ការគេង​មិន​គ្រប់គ្រាន់​, ស្ត្រេស, និង​ពន្លឺ​យូវី​ពី​ព្រះ​អាទិត្យ។ ដូច្នេះ​ហើយ​បាន​ជា​ការ​ភាព​ចាស់​កើត​ឡើង​​នៅ​តំបន់​នេះ​មុន​គេ។

ស្បែក​ក្រាស់​ជុំវិញ​ត្របក​ភ្នែក​ គឺ​ធ្វើ​ឱ្យ​អ្នក​មើល​ទៅ​ចាស់​ជាង​អាយុ​ខ្លាំង​ណាស់​។ ការធ្វើ​ការ​នៃ​សាច់​ដុំ​ត្របក​ភ្នែក​ច្រើន​ជុំវិញភ្នែក​ ធ្វើ​ឱ្យ​ស្បែក​បាត់​បង់​ជាតិ​សំណើម​កាន់​តែ​ច្រើន​។ កាលណា​ត្របក​ភ្នែក​នោះ​កាន់​តែ​ធ្លាក់​​យារ​ ធ្វើ​ឱ្យ​ជាតិ​ខ្លាញ់​មក​បំពេញ​ត្របក​ភ្នែក។

បញ្ហានេះ គឺ​មិន​អាច​ជៀស​វាង​បាន​ឡើយ​សម្រាប់​មនុស្ស​ចាស់​ ប៉ុន្តែ​ប្រសិន​បើ​ការ​ប្រែប្រួល​នេះ​កើត​ឡើង​មុន​អាយុ៤០ នេះ​បង្ហាញ​ថា​អ្នក​មាន​បញ្ហាផ្នែក​សរីរាង្គ​ខាង​ក្នុង​ និង​អត្រានៃ​ភាពចាស់​របស់​រាង​កាយ​។

ដើម្បី​ការពារ​បញ្ហានេះ អ្នក​គួរ​ព្យាយាម​គេង​ឱ្យ​បាន​គ្រប់​គ្រាន់, កុំ​ញាំ​អាហារ​មាន​ជាតិ​ប្រៃ​ពេក, ផឹក​ទឹក​ឱ្យ​បាន​ច្រើន​ និង​កុំ​ភ្លេចថែរក្សា​ស្បែក​ជុំ​វិញ​ភ្នែក​របស់​អ្នក​ជារៀង​រាល់​ថ្ងៃ​។

. វដ្តរដូវមិនទៀងទាត់

វដ្តរដូវ​មិន​ទៀងទាត់​ អាច​ជាសញ្ញា​នៃការ​អស់​រដូវ​ឆាប់​រហ័ស​។ វា​កើត​ឡើងជា​​ធម្មតា​ទេ​ចំពោះ​​មនុស្ស​ស្រី​ដែល​មាន​អាយុចន្លោះ ៤៦ឆ្នាំ​ដល់​៥៤ឆ្នាំ​។ ប្រសិនបើ​​វា​កើត​ឡើង​មុន​អាយុ​៤០​ឆ្នាំ​ នេះ​ប្រហែល​ជា​សញ្ញា​មួយ​ថា​សរីរាង្គ​ខាង​ក្នុង​របស់​អ្នក​ចាស់​ហើយ​។

អាការៈនៃ​ការ​អស់​រដូវ​មុន​អាយុ​ មាន​ដូច​ជាគេង​មិន​លក់, ក្តៅ​ខ្លួន​ជាប់, ព្រឺ​រងា និង​អារម្មណ៍​ប្រែប្រួល​មិន​ទៀង​ទាត់​។

ដើម្បី​បង្ការបញ្ហានេះ អ្នក​គួរ​ទៅ​ជួប​គ្រូ​ពេទ្យ​រោគ​ស្ត្រីឱ្យ​បានទៀងទាត់​, តាមដាន​ការមក​រដូវ​ និង​ព្យាបាលសរីរាង្គ​ខាង​ក្នុង​របស់​អ្នក​ និង​ញាំ​វីតាមីន​ឱ្យ​បាន​គ្រប់​គ្រាន់​។ ភាគ​ច្រើន​ការរាំង​រដូវ​មុនអាយុ គឺ​បណ្តាល​មក​ពី​ការ​វះកាត់​សរីរាង្គ​ខាង​ក្នុង​។ ប៉ុន្តែ​ប្រសិន​បើ​ជួប​ប្រទះ​បញ្ហា​នេះ អ្នកគួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឱ្យ​បាន​ឆាប់​រហ័ស​។

. រាងកាយចុះទន់ខ្សោយ

ប្រសិន​បើ​ការ​ឡើង​ជណ្តើរ,​ ការដើរ ឬក៏​សកម្មភាព​ប្រចាំ​ថ្ងៃ​ធ្វើ​ឱ្យ​អ្នក​ពិបាក វាអាច​កើត​ឡើង​មិនត្រឹម​មក​ពីអ្នក​មិន​បាន​ហាត់​ប្រាណ​នោះ​ទេ។ វាអាច​ជា​សញ្ញា​មួយបង្ហាញ​ភាពខុស​គ្នា​រវាង​អាយុ​រាងកាយ​របស់​អ្នក​។

បន្ទាប់​ពី​អាយុ​៤០ ទំហំ​សាច់​ដុំ​របស់​អ្នក​ចាប់​ផ្តើម​ធ្លាក់​ចុះ​។ ទាំងនេះគឺ​ជា​ដំណើរ​ជាធម្មជាតិ​របស់​រាងកាយមនុស្ស ​​ដែលយើង​​អាច​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​បាន​ ប្រសិន​បើ​អ្នក​ហាត់​ប្រាណ​ទៀង​ទាត់​។

ដើម្បី​ការពារ​រាងកាយ​ចុះ​ទន់​ខ្សោយ​ ជ្រើ​សរើស​វិធី​ហាត់​ប្រាណ​ណា​ដែល​អ្នក​ចូល​ចិត្ត​ហើយ​អ្នក​ធ្វើ​វាបាន​ដូចជា​ហាត់​យូកា, រាំ, ជិះកង់ ឬក៏​លំហាត់​ប្រាណ​អ្វី​ក៏​ដោយ​ដែល​អ្នក​ចង់​ធ្វើ។ ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃត្រូវ​ព្យាយាម​ធ្វើ​ការ​ឱ្យ​សកម្ម។ ជំនួសដោយ​​ការ​ជិះជណ្តើរ​យន្ត ​សូម​ឡើង​ជណ្តើ​រជើងឬក៏​ជ្រើសរើស​ការដើរ ជំនួស​ការ​ជិះ​ម៉ូតូ​បើ​នៅ​ជិតៗ​។

. សក់ជ្រុះច្រើនគួរឱ្យកត់សម្គាល់

ជ្រុះ​សក់​ចន្លោះ​ ៥០ ទៅ​១២៥​សរសៃ​ គឺ​ត្រូវ​បាន​ចាត់​ទុក​ជារឿង​ធម្មតាសម្រាប់​មនុស្ស​ពេញ​វ័យ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​កត់​សម្គាល់​ឃើញ​ថា​មាន​សក់​នៅ​ជាប់​ក្រាស​សិតសក់​របស់​អ្នក​ច្រើន និង​សក់​ផ្នែក​កណ្តាល​នៃ​ក្បាល​កាន់​តែ​ស្តើង​ទៅ​ៗ នោះ​អ្នក​ត្រូវ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ហើយ​។

ក្នុង​ករណី​ជាច្រើន​ ការទំពែក​ក្បាល​ កើត​ឡើង​ពី​ព្រោះ​តែ​បញ្ហា​អ័កមន។ កាលណាកាន់​តែ​អាយុ​ច្រើន​ទៅ​ ការជ្រុះ​សក់​ច្រើន អាច​កើ​ត​ឡើង​នៅ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ

ដើម្បី​បង្ការ​បញ្ហានេះ អ្នក​គួរ​ជ្រើសរើស​សាប៊ូ​កក់​សក់​ឱ្យ​បាន​ត្រឹម​ត្រូវ​, ព្យាយាម​ញាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ អូមេកា៣ និង​ការពារ​សក់របស់​អ្នក​ពី​កំដៅ​ថ្ងៃ​។

. ជម្ងឺគេងមិនលក់

ការគេងមិន​លក់​តែមួយ​មុខ​គឺ​មិន​ពាក់​ព័ន្ធ​នឹង​អាយុ​នោះ​ទេ ប៉ុន្តែ​អាច​បណ្តាលមកពីកត្តា​ផ្សេងៗ​ដែលទាក់​ទង​នឹងអាយុ​កាន់​តែ​ច្រើន​។

មនុស្ស​ជាច្រើន​ដែល​មាន​អាយុ​៦០​ឆ្នាំ​ តែ​ង​មាន​បទពិសោធន៍​ប្រែប្រួល​ជីវសាស្ត្រ ​នៅពេល​និយាយដល់​ទម្លាប់​នៃការ​គេង​របស់​គេ។ ពួកគាត់​ប្រហែល​ជាមាន​បញ្ហា​គេង​មិនលក់​នៅ​ពេល​យប់ និង​ភ្ញាក់ពី​ព្រលឹម។ នេះ​វា​ទាក់​ទង​ពីព្រោះ​តែ​កំរិត​នៃ​អ័កមន Cortisol ដែល​ធ្វើ​ឱ្យ​មាន​អារម្មណ៍​បុកពោះ​ពេលគេង​។

ដើម្បី​ការពារ​បញ្ហានេះ អ្នក​គួរ​ហាត់​យូកាឬក៏​ហែល​ទឹក​ដើម្បី​ដោះស្រាយ​បញ្ហាស្ត្រេស និង​អាន​សៀវភៅ​មុន​ពេល​ចូល​គេង​។ ការ​ធ្វើ​ដូចនេះ ផ្តល់​ផល​ប្រយោជន៍ជាជាង​ការ​នៅ​មុខ​កញ្ចក់ទូរស័ព្ទ និង​ទូរទស្សន៍។

នៅ​ពេល​ដែល​រោគ​សញ្ញា​ទាំង​នេះ​កើត​មាន​ឡើង​ អ្នក​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យជំនាញ​។ វិធី​បង្ការទាំង​ប៉ុន្មាន​គឺ​គ្រាន់​តែ​អាច​ពន្យាពេល​នៃ​ផល​វិបាក​ប៉ុណ្ណោះ​ទេ ដោយមិន​អាច​ព្យាបាល​ជានោះ​ទេ។ ហើយ​លោកអ្នក​ត្រូវ​ចាំថា​ការព្យាយាម​ព្យាបាល​ខ្លួន​ឯង​ គឺ​មិនអាច​ទៅ​រួច​ឡើយ​នៅ​ក្នុង​ករណី​មួយ​ចំនួន​។ ​

ដកស្រង់៖Brightside

error: Content is protected !!