kalib9

សូមអបអរសាទរ! មិនប៉ុន្មានម៉ោងខាងមុខ កែវ វាសនា នឹងទទួលបានកូនស្រីម្នាក់ទៀត

ភ្នំពេញ៖ នៅព្រឹកនេះ តារាម្រៀងសម្លេងធ្ងន់លោក កែវ វាសនា ពិតជាមានភាពសប្បាយរីករាយនៅក្នុងយ៉ាងខ្លាំង ព្រោះជិតបានឃើញមុខកូនស្រីសំណព្វចិត្ត ដែលជាកូនទី ២ របស់ខ្លួនហើយ ក្នុងរយៈពេល នៅមិនប៉ុន្មានម៉ោងខាងមុខនេះទៀតនោះទេ។

ជាក់ស្តែង មុននេះបន្តិច នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាចម្រៀង កែវ វាសនា បានផុសរូបភាពមួយសន្លឹកពីរនាក់ភរិយាជាទីស្រលាញ់ពេញ​បេះដូង បង្ហាញប្រាប់ឱ្យដឹងថា លោកបាននាំភរិយា មកគេងសម្រាកនៅមន្ទីរពេទ្យដើម្បីត្រៀមខ្លួននឹងសម្រាលកូនស្រីទី២នេះ រួចជាស្រេចហើយ។

ដោយនៅខាងលើរូបភាពនោះលោក កែវ វាសនា ក៏បានរៀបរាប់ពីអារម្មណ៍ពិត ពេលជិតបានឃើញមុខកូនរបស់ខ្លួន និងជូនពរភរិយាសម្លាញ់ចិត្តដូច្នេះថា៖

«ជិតដល់ម៉ោងបានជួបមុខ ឈី អ៊ីង ហើយសូមឱ្យសំណាងល្អទាំងប្រពន្ធ និងកូន»

ទន្ទឹមនឹងនេះផងដែរ គេក៏ឃើញមានអ្នកគាំទ្រជាច្រើនរូប ក៏បាននាំគ្នាចូលមកបញ្ចេញមតិយោបល់នៅខាងក្រោមរូបភាពនោះ ជូនពរដល់ភរិយា និងកូនស្រីលោក កែវ វាសនា សូមឱ្យមានសំណាងល្អ និងមានសុខភាពល្អទាំងម្តាយទាំងកូន។

ចូលរួមអបអរសាទរតារាចម្រៀងលោក កែវ វាសនា ជិតបានជួបមុខកូនស្រីទី ២ របស់ខ្លួនតាមបំណងហើយ សូមឱ្យមានសុវត្ថិភាពទាំង២នាក់ម្តាយ និងកូន៕

ទស្សនារូបភាពខាងក្រោម៖ 

ប្រភព៖ khmerload

error: Content is protected !!