kalib9

រឿងពិតដ៏ភ្ញាក់ផ្អើលទាំង ៩ ទាក់ទងនឹងប្រទេសស្វីស ដែលធ្វើឲ្យអ្នកផ្លាស់ប្ដូរទស្សនៈចំពោះប្រទេសមួយនេះ

ប្រទេសស្វីសជាប្រទេសមួយដែលត្រូវបានគេទទួលស្គាល់ថា ជាប្រទេសដែលមានធនាគារមានទំនុកចិត្ត ជា​​​​​​​​ច្រើន​​​​​ហើយជាទីកន្លែងផលិតនូវសូកូឡា និងផលិតទឹកដោះដ៏ល្អបំផុតនៅលើពិភពលោក ជាពិសេសនោះគឺនាឡិកាម៉ាកល្បីៗ ។ មិនតែ​ប៉ុណ្ណោះ​​ប្រទេសនេះហ៊ុំព័ទ្ធទៅដោយជួរភ្នំស្រស់ស្អាតជាច្រើនថែមទៀត។

ប៉ុន្តែទាំងនេះ​មិនមែនជារឿងដ៏​អស្ចារ្យ​​បំផុត​ដែល​អ្នកនឹងបានដឹងអំពីប្រទេសស្វ៊ីសនោះទេ។តើអ្នកដឹង​ទេថា​ប្រទេសនេះ​មានច្បាប់​ក្នុងការ​ប្រើប្រាស់កាំភ្លើងដោយសេរី? មិនតែប៉ុណ្ណោះ ការសូក​ប៉ាន់​គឺជាអំពើស្របច្បាប់ ចំណែកឯ​ការ​ពិន័យនេះ​គឺគេផ្អែកលើប្រាក់​ចំណូលរបស់អ្នក​ត្រូវបានផាក​ពិន័យ។តើទាំងអស់នេះ​មិនមែនជា​រឿង​ចំ​ឡែ​ក​​​​​​​​​​សំរាប់បណ្ដាប្រទេសមួយចំនួនទេឬ?

.ប្រទេសដែលគ្មានរាជធានី និងប្រធានាធិបតី

ប្រទេស្វីសគ្មានរាជធានី និងប្រធានាធិបតីសំរាប់ដឹក​នាំប្រទេសដូចបណ្ដាប្រទេសផ្សេង​ៗនៅលើពិភព​លោក​ទេ ហើយ​​​ប្រទេសមួយនេះបានទទួលស្គាល់ និងប្រើប្រាស់៤ភាសា​ជាផ្លូវការ​សំរាប់ទំនាក់​ក្នុងប្រទេស​មួយនេះ​។ មិនតែប៉ុណ្ណោះ​ប្រជាពលរដ្ឋប្រទេ​សស្វីសមានសិទ្ធិលុបចោលនូវច្បា​ប់ទាំងឡាយណាដែ​លមិន​ប​ម្រើ​ប្រយោ​ជន៍ទូ​ទៅដែលបានអនុម័ត្តដោយសភារួចក៏ដោយ ហើយក៏គ្មានជំ​លោះក្នុងការរើស​អើង​ពូជ​សាសន៏​​ដែរ។​

.សិទ្ធិសេរីក្នុងការប្រើប្រាស់កាំភ្លើង មួយដើមសំរាប់មនុស្សពីរនាក់

មនុស្សជាច្រើនបានគិតថា ​ប្រទេសស្វីស​គឺជាប្រទេស​ដែលមានស​ន្តិភាពនិយមពីព្រោះវា​នៅតែមានភា​ព  អ​ព្យា​ក្រឹតនៅក្នុងជម្លោះយោធា។ ប៉ុន្តែទាំងនេះមិនមែនជាការពិតទាំងស្រុងនោះទេ។ ការចូលបម្រើក​ង​ទ័ព​​ស​ម្រាប់បុរសនៅប្រទេសមួយនេះវាជាកាតព្វកិច្ចហើយត្រូវមានអាយុចាប់ពី18 ឆ្នាំឡើងទៅ។ ប្រជាជន​ដែល​ជាបុរស​មួយភាគធំនៃប្រទេសមួយនេះជាកងទ័ពបំរុង ដូច្នេះហើយបានជា​បុរសម្នាក់ៗ​នៃប្រទេស​ស្វីស​​​មាន​អាវុធនៅផ្ទះនិងត្រៀមខ្លួនប្រើវានៅគ្រប់ពេលវេលា។

ក្នុងចំណោប្រជាជន៨លាននាក់ មានប្រជាជន៤នាក់ដែលបានប្រើប្រាស់កាំភ្លើង (មានន័យ​ថាកាំ​ភ្លើ​ងចំ​នួន​ 50ដើម សម្រាប់មនុស្ស 100 នាក់) ។ ទោះជា​យ៉ាង​ណា​ក៏ដោ​យអ​ត្រាឧ​ក្រិដ្ឋ​កម្ម​នៅក្នុ​ងប្រ​ទេស​ស្វ៊ីសគឺទាបបំផុតក្នុងពិភពលោក។ចំណែកឯការលក់ គ្រឿងស្រវឹង​ត្រូវបានកំ​ណត់លក់មិនអោ​យលើស​ម៉ោង​​​​​10​:00 យប់ទេ។

.ការសូកប៉ាន់ជាអំពើស្របច្បាប់

កាលពីឆ្នាំ២០១៧ ប្រទេសស្វីសជាប់ចំណាត់ថ្នាក់​លេខ៣ក្នុងប្រយុទ្ធ​ប្រឆាំងជាមួយ​នឹងសកម្មភា​ពសូក​ប៉ាន់​នានា។ តែក្រោយមកទៀត ប្រទេសមួយនេះបានធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយគឺ បានស​ម្រេចថា​អំពើសូកប៉ាន់ ជាសកម្មភាពស្របច្បាប់ដើម្បីទូទាត់ជាមួយលើការប្រើប្រាស់សេវាកម្មជាក់លាក់ណាមួយ។ ពួកគេបានគិតថាការធ្វើបែបដូច្នេះវានឹងមានប្រសិទ្ធភាពជាងការប្រយុទ្ធប្រឆាំងនឹងការសូកប៉ាន់។

.ការពិន័យផ្អែកលើចំណូលរបស់អ្នកដែលត្រូវបានផាកពិន័យ

នៅប្រទេសស្វីសអ្នកអាចត្រូវបានបង់ប្រាក់ពិន័យយ៉ាងច្រើនសម្រាប់ការបើកបរលឿនក្នុងពិភពលោក។ ប្រសិន​បើអ្នកបើកបរលើសល្បឿនកំណត់ក្នុងទីប្រជុំជនរហូតដល់១៨០គីឡូម៉ែតក្នុងមួយម៉ោង នោះ​គេ  នឹ​ង​​​ផាក​ពិន័យ៦៥០ពាន់អ៊ឺរូ។ តែអ្វីដែលសំខាន់គឺថា ការផាកពិន័យនៅក្នុងប្រទេសមួយនេះគឺផ្អែ​កទៅ​លើ​ចំណូលរបស់អ្នកបើកបរ ប្រសិនបើចំណូលអ្នករកបានច្រើន នោះពេលផាកពិន័យអ្នកនឹង​ផាកអស់ច្រើន​ដែរ បើតែបើ​ចំណូ​លអ្ន​ករក​បាន​តិច នោះអ្នកនឹងត្រូវបានផាកអ​ស់ចំ​​នួ​​នតិចដែ​​រ។​ នេះសង្គមយុ​ត្តិធម៌ដែ​លកើ​តមាន​នៅក្នុងប្រទេស្វីស។

.ជាប្រភពដែលនាំចេញសូកូឡាដ៏ធំក្នុងពិភពលោក

សូកូឡាប្រភេទToblerone ជាង7 លានដុំ ត្រូវបានផលិតជារៀងរាល់ឆ្នាំនៅទីក្រុងប៊ែន។ ហើយ​ក្រោយមកទៀត មិនបានយូរប៉ុន្មានសូកូឡាប្រភេទថ្មីត្រូវបានផលិតឡើងគឺមានឈ្មោះថា សូកូឡា Ruby។ ក្រុមហ៊ុនValcambi​ នៃប្រ​ទេសស្វីសបាន ផលិតសូកូឡាពណ៌មាសដែលហៅថា CombiBar ដែលមានរាងជាសាជីជ្រុង។​ សូកូឡាប្រភេទទាំងនេះអាចបំបែក​វាជាល្អិតតូចៗដើ​ម្បីងាយស្រួលក្នុ​ងលក់​ជូន​​ដ​ល់អតិថិជនតាមតម្រូវការ។

.កូនកាំបិតសំរាប់កងទ័ពស្វីសដែលផលិតចេញពីទីក្រុងរ៉ូម

កូនកាំបិតនេះត្រូវបានផលិតនៅចុងសត្សវតទី១៩ដែលផលិតឡើងតាមគំរូដើមរបស់វា​។នៅក្នុងសារមន្ទីរ Cambridge អ្នកនឹងអាចរកឃើញនូវឧបករណ៍ជាច្រើន ដែលត្រូវបានបង្កើតឡើងនៅ​ក្នុងទីក្រុង​រ៉ូមបុរា​ណ​។ ដែលឧបករណ៍ទាំងនោះរួមបញ្ចូលមានស្លាបព្រា, សម, កាំបិត, ឈើចាក់ធ្មេញ, វែកបាយ និង​ឧបក​រណ៍​​​ចំឡែកផ្សេងៗទៀត) តែមានផ្នែកតែមួយ នៃកាំបិតកងទ័ពស្វ៊ីសដែល មិនត្រូវបានផលិតនៅប្រទេស ស្វ៊ីសគឺជា ប្រដាប់មួយឆ្លុកដបស្រា ដែលត្រូវបាន​ផលិតនៅ​ប្រទេសជប៉ុន។

. សណ្ឋាគារគ្មានជញ្ជាំងដែលមានឈ្មោះ  Null Stern

នៅប្រទេសស្វីសកូនភ្លោះពីរនាក់មានឈ្មោះ Patric និង Frank បានបើកសណ្ឋាគារមួយ​ដែលគ្មាន​ជញ្ជាំាងមានឈ្មោះថា Null Stern។ នៅពេលយប់បន្ទ​ប់ដែល​គ្មានជញ្ជាំង និងពិដានមួយនេះ​តម្លៃ​ប្រហែល៣០០$ក្នុងមួយយប់។ សណ្ឋាគារនេះមានចំងាយពីសមុទ្រប្រហែលជាងមួយគីឡូម៉ែត។ ផ្នែក​មួយនៃបន្ទប់នេះគឺបានបង្ហាញពីទិដ្ឋភាពដ៏ស្រស់ស្អាតពីប្រទេសស្វីសដែលអ្នកអាចមើលឃើញចេញពីបន្ទប់ដេករបស់អ្នកបាន។

. ស្លឹកដំបូងនៃដើមសណ្ដែកដីនៅទីក្រុងហ្សឺណែវបង្ហាញពីរដូវស្លឹកឈើលាស់

នៅទីក្រុងហ្សឺណែវជាងពីររយឆ្នាំមកហើយ ដែលវាបានក្លាយជាទំលាប់មួយនៅ​ពេលដែលរដូវ​ស្លឹក​ឈើ​លាស់ខិតជិតមកដល់គេតែងតែឃើញស្លឹកនៃដើមសណ្ដែកដីដែលនៅបរិវេណអាគាររបស់រដ្ឋាភិបាលនៅក្នុងហ្សឺណែវចាប់ផ្ដើមចេញស្លឹក។ ដែលពេលខ្លះវាលាស់នៅខែមីនា ហើយពេលខ្លះ​ទៀតវា​លាស់នៅ​ខែ​ធ្នូក៏មានដែរ។

. ការចញ្ចឹមសត្វកណ្ដុរ Guinea

ប្រជាជននៃប្រទេសស្វីសមិនអាចចិញ្ចឹមសត្វកណ្ដុរ Guinea តែមួយបានទេ មានន័យថា ការ​ចិញ្ចឹម​ត្រូវមានជាគូរ។ តាមការចង្អុលបង្ហាញពីអ្នកវិទ្យាសាស្រ្តបានបង្ហាញថា ការចញ្ចឹម​សត្វ​​កណ្ដុរ​Guinea តែមួយ​ធ្វើអោយសត្វកណ្ដុរនោះមានភាពកណ្ដោចកណ្ដែង ដូច្នេះប្រសិន​បើក្នុងចំណោមសត្វ​កណ្ដុរណា​មួយបានស្លាប់ម្ចាស់សត្វត្រូវស្វែងរកទិញ ឬជួលកណ្ដុរណាមួយដើម្បីអោយបានជាគូរ។

ដកស្រង់ ៖ Brightside

error: Content is protected !!