kalib9

ចង់ក្លាយជាអ្នកអាជីពថតរូបដែរទេ? គន្លឹះ ១១យ៉ាងនេះក្នុងការថតរូបអោយដូចជាអ្នកអាជីព

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអីអ្នកខ្លះគ្រាន់តែជាមនុស្សធម្មតាដូចអ្នកដែរ តែគេអាចថតរូបចេញមកស្អាតៗដូចអ្នកអាជីពអ៊ីចឹង? ក៏ព្រោះតែគេមានទេពកោសល្យពីកំណើត? ឬព្រោះតែគេមានបទពិសោធន៍ថតច្រើនជាងអ្នក? ឬក៏គេមានវិធីសាស្ត្រល្អៗក្នុងការថតរូបទេដឹង?

ប្រហែលជាអ៊ីចឹងហើយ! ជាងថតរូបអាជីពក៏សុទ្ធតែត្រូវបានឆ្លងកាត់ការរៀនសូត្រពីវិធីសាស្ត្រថតរូបដូចគ្នាដែរ។ ដូច្នេះ ទោះបីគ្រាន់តែថតរូបកំសាន្ត អ្នកក៏ត្រូវដឹងពីគន្លឹះនៃការថតរូបងាយៗដូចខាងក្រោមនេះផងដែរ បើអ្នកប្រាថ្នាចង់បានរូបថតស្អាតពេញចិត្តសម្រាប់ខ្លួនឯងនោះ ៖

១. ស៊ុម (Framing)

ប្រើប្រាស់អ្វីៗដែលនៅជុំវិញ ធ្វើជាស៊ុមធម្មជាតិសម្រាប់រូបដែលអ្នកចង់ថត។ វា​មិនចាំបាច់ទាល់តែស៊ុមបួនជ្រុងនោះ។ វាអាចជាបង្អួច ទ្វារ ដើមឈើ ឬក៏គ្រាន់តែមែកឈើ 2-3 ក៏បាន។ ត្រូវចាំថា ៖ ស៊ុមមិនគួរគ្របដណ្ដប់រូបដែលអ្នកចង់ថតនោះពេកទេ។

២. ចលនានៃរូប

ប្រសិនបើអ្នកថតរបស់ ឬមនុស្សដែលមានចលនា អ្នកត្រូវទុកចន្លោះនៅខាងមុខរបស់ ឬ​មនុស្សនោះ ដើម្បីអោយមើលទៅរូបនោះមានចលនាពិតៗ។

៣. ទិសដៅ

ខួរក្បាលរបស់យើងទទួលពត៌មានពីឆ្វេងទៅស្ដាំ ដូច្នេះ វាជាការល្អបំផុតបើអ្នកសារ៉េអោយអ្វីដែលអ្នកចង់ថតនៅខាងស្ដាំនៃស៊ុម។

៤. មុំកាមេរ៉ា (Camera Angle)

អ្នកដែលធ្លាប់ថតរូប នឹងយល់ហើយថាអ្វីទៅជា Camera Angle ។ តាមរយៈបទពិសោធន៍ និងទស្សនៈវិស័យ ការថតរូបបែបនេះ នឹងធ្វើអោយអ្វីដែលយើងចង់ថតបង្ហាញចេញមកតាមរបៀបថ្មី លើសពីការរំពឹងទុក ដោយមិនចាំបាច់គិតលើស៊ុមអីច្រើននោះទេ។

៥. លំហអវិជ្ជមាន (Negative Space)

នៅក្នុងរូបថតនីមួយៗ តែងតែមានលំហពីរយ៉ាង ៖

  • លំហវិជ្ជមាន Positive Space (អ្វីដែលអ្នកចង់ថត)
  • លំហអវិជ្ជមាន Negative Space (ភាគច្រើនជា Background)

កុំភ្លេចមើល Background នៅពេលថត ព្រោះអ្នកចង់ប្រើប្រាស់ Background ដើម្បីអោយអ្វីដែលអ្នកចង់ថតមានភាពលេចធ្លោឡើង។

៦.

error: Content is protected !!