kalib9

ហេតុអ្វីបានអ្នកស្ដាប់លឺសម្លេងអ្នកពេលនិយាយនិងសម្លេងពីការថតខុសគ្នា ? នេះជាមូលហេតុ

អ្នកប្រហែលកត់សម្គាល់ឃើញថាសម្លេងរបស់អ្នកពេលអ្នកនិយាយដោយផ្ទាល់ និងសម្លេងដែលថតទុកស្ដាប់ទៅគឺមានសភាពខុសប្លែកពីគ្នា តើអ្នកធ្លាប់យល់ថាអ្វីទៅជាមូលហេតុដែលធ្វើអោយស្ដាប់លឺខុសប្លែកពីគ្នាបែបនេះទេ ?

យោងតាមការពន្យល់មួយបញ្ជាក់ថា នៅពេលអ្នកស្ដាប់សម្លេងដែលថតទុកវាចេញមកពី Speaker ហើយឆ្លងកាត់ខ្យល់រួចទើបចូលទៅប៉ះនិងក្រដាសត្រចៀកអ្នកដោយសម្លេងនោះមានសភាពមុតច្បាស់និងលឺខ្លាំង ដែលនេះជាលំនាំដែលអ្នកដទៃស្ដាប់លឺសម្លេងរបស់អ្នក ។

ប៉ុន្តែផ្ទុយទៅវិញនៅពេលអ្នកនិយាយហើយស្ដាប់សម្លេងខ្លួនឯងគឺអ្នកស្ដាប់ទាំងខាងក្រៅនិងខាងក្នុង ដំបូងអ្នកលឺសំឡេងដែលចេញពីមាត់របស់អ្នក (ដែលមនុស្សផ្សេងទៀតលឺ) ហើយទន្ទឹមនោះអ្នកក៏លឺសម្លេងដែលបានមកពីរំញ័រដែលផលិតមកពីកន្លែងបញ្ចេញសម្លេងដែលដាលឆ្លងកាត់ឆ្អឹងក្បាលរបស់យើង ហើយដាលមកដល់ក្រដាសត្រចៀកហើយបង្កើតជាលំញ័រ ដោយវាមានកម្រិតប្រេកង់ទាបដូចកម្រិតសម្លេងគឺស្រាលនិងខ្សោយជាសម្លេងដែលយើងថតយកមកស្ដាប់ ។

ហើយខាងក្រោមជាវីដេអូដែលពន្យល់ ៖

ប្រភព ៖ Bright