kalib9

អាណិតណាស់!! ឪពុកនាំកូនស្រីលោតពីលើអគារ ដើម្បីបញ្ចប់ជីវិតទាំងអស់គ្នា ព្រោះតែប្រពន្ធ…

កាលពីពេលថ្មីៗនេះ ប៉ូលិសខេត្តឧដ្តនថានី បានរាយការណ៍មកថា មានបុរសម្នាក់ កំពុងព្យាយាមលោតសម្លាប់ខ្លួន ព្រមទាំងនាំកូនស្រីរបស់ខ្លួន អាយុ៨ឆ្នាំ លោតពីលើអគារជាមួយខ្លួនផងដែរ ព្រោះតែគាត់តូចចិត្ត និងប្រពន្ធរត់ចោល ដោយហេតុការណ៍ខាងលើ បានកើតឡើងនៅលើអគារកំពស់៩ជាន់ ស្ថិតនៅក្នុងទីរួមខេត្តឧដ្តនថានី ។

ពេលប៉ូលិសទៅដល់កន្លែងកើតហេតុ បានប្រទះឃើញបុរសឈ្មោះ វីរ៉ាត់ អាយុ៤៦ឆ្នាំ កំពុងអង្គុយដាក់ជើងសំយ៉ុងចុះក្រោម ពីលើដំបូលអគារ ព្រមទាំងឱបកូនស្រីរបស់ខ្លួន ដែលនាងមើលទៅ ដូចជាភ័យខ្លាចយ៉ាងខ្លាំង និងថែមទាំងស្រែកយំខ្លាំងៗផងដែរ ។ ចំណែកឪពុកក្មេងស្រីនោះ បានស្រែកខ្លាំងៗថា កុំមករវល់ជាមួយពួកគាត់ ហើយថែមទាំងចោលដបស្រា ចុះមកក្រោមអគារ និងគំរាមថា ប្រសិនបើមិនដូច្នេះទេ គាត់នឹងលោតចុះពីលើអគារ ជាមួយកូនស្រីរបស់គាត់មិនខាន ហើយពេលនោះដែរ អាជ្ញាធរក៏បានព្យាយាមចរចាជាមួយបុរសរូបនោះភ្លាមៗផងដែរ ។

លុះបន្តិចក្រោយមក បុរសខាងលើក៏បានអស់កម្លាំង បន្តិចម្តងៗ ដោយសារតែកូនស្រី បានស្រែកយំដើម្បីសុំជីវិត កុំឲ្យឪពុកចាប់ខ្លួនលោតចុះក្រោម ជាមួយដែរ ។ ដោយសារតែកូនស្រី ស្រែកយំអង្វររហូតដល់ ឪពុកភ្លេចខ្លួន ក្រុមប៉ូលិសក៏បានចូលទៅចាប់ក្មេងស្រី ហើយក្រុមជួយសង្គ្រោះ ក៏សម្រេចចិត្ត ឆក់បុរសជាឪពុកឲ្យសន្លប់បណ្តោះអាសន្នសិន ។ ពេលដែលឃើញឪពុកសន្លប់ ក្មេងស្រីខាងលើបានរត់ទៅឱបឪពុក គួរឲ្យសង្វេគយ៉ាងខ្លាំង កណ្តាលហ្វូងមនុស្សយ៉ាងច្រើន ដែលកំពុងឈរមើលហេតុការណ៍នោះ ។

បើតាមការសួរនាំ កូនស្រីរបស់បុរសរូបនោះ បានប្រាប់ឲ្យដឹងថា ឪពុកខ្លួនមិនបានហូបបាយ រយៈពេល៣ថ្ងៃមកហើយ ផឹកតែស្រាស ព្រោះតែប្រពន្ធរត់ចោល ហើយគាត់មិនព្រមទៅធ្វើការ ដើម្បីរកប្រាក់ឡើយ។ នៅថ្ងៃកើតហេតុ ឪពុកនាង បានទទួលរូបនាងចេញពីសាលា ហើយបាននាំនាងឡើងទៅលើអគារ ដើម្បីសម្លាប់ខ្លួនទាំងអស់គ្នា ។

ក្រោយមកក្រុមអាជ្ញាធរ ក៏បាននាំយកបុរសខាងលើ ទៅទុកក្នុងប៉ុស្តិ៍ប៉ូលិស រង់ចាំឲ្យគាត់ស្វាងពីស្រវឹង ហើយក៏បានទាក់ទងទៅកាន់ សាច់ញាតិរបស់ក្មេងស្រីជាកូន ដើម្បីមកទទួលយកទៅវិញ នឹងរង់ចាំដើម្បីដោះស្រាយបញ្ហាបន្ត ៕

error: Content is protected !!