kalib9

មិនសរសើរមិនបាន! គ្រាន់តែអង្គុយក៏មើលទៅ លោកជំទាវស្រីតូច ចំណាន សុភាព និងគួរឲ្យស្រឡាញ់បែបនេះផង…

ភ្នំពេញ៖ ដោយសារតែរូបសម្រស់ ជាមួយនឹងចរិតដ៏គួរឲ្យគោរព មានចិត្តមេត្តារបស់អតីតតារាសម្តែងដ៏ល្បីឈ្មោះ និងធ្លាប់ជាពិធីការិនីមួយរូប កាលពីជាង២០ឆ្នាំមុន លោកជំទាវស្រីតូច ចំណាន ធ្វើឲ្យមហាជនជាច្រើនស្រលាញ់ លោកជំទាវគ្រប់គ្នា។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ សណ្ឋាគារលំដាប់ផ្កាយ៥របស់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឯកោះរ៉ុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងមានការចូលរួមអបអរ ពីអ្នកលេងបណ្តាញសង្គម ដែលទទួលបានសណ្ឋាគារដ៏ស្រស់ស្អាតជាងគេបែបនេះនៅស្រុកខ្មែរ។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ លោកជំទាវស្រីតូច ចំណាន បានតែងខ្លួននៅក្នុងសម្លៀកបំពាក់បែបប្រពៃណីពណ៌ទឹកមាស ដោយមើលទៅពិតជាស្រស់ស្អាតខ្លាំងនិងថ្លៃថ្នូរមែនទែន នៅក្នុងពិធីសម្ពោធសណ្ឋាគារថ្មី។

ចំណែកឯសកម្មភាពអង្គុយរបស់លោកជំទាវវិញ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើនបានចាប់អារម្មណ៍ ថាលោកជំទាវអង្គុយមើលទៅយ៉ាងសុភាព ដាក់ដៃលើភ្លៅ ព្រោះថាគ្រប់បុស្តិ៍នៃរូបភាពលោកជំទាវអង្គុយពិតជាសមជានារីខ្មែរពិតៗ និងគួរឲ្យគោរពខ្លាំង។

ទន្ទឹមនឹងនេះផងដែរ ក៏មានអ្នកបណ្តាញសង្គមមួយចំនួនបានពេញចិត្ត និងចរិតដ៏សុភាពរបស់លោកជំទាវ ខ្លាំងមែន៕

error: Content is protected !!