kalib9

ហួសចិត្ត! អ្នកភូមិចាប់បានពស់ថ្លាន់ប្រវែង ៥ម៉ែត្រ ស្មានតែប្រគល់ឲ្យសួនសត្វ តាមពិតបែរជា…

អ្នក​ភូមិ Sarawak ក្នុង​ប្រទេស ម៉ាឡេស៊ី​ មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​ប្រទះ​ពស់​ថ្លាន់​ដ៏​ធំ​មួយ​ក្បាល នៅ​ក្បែរ​ភូមិ​កាល​ពី​រសៀល​ថ្ងៃ សៅរ៍។

ខណៈ​ពេលដែល​កំពុង​ដើរ​បរបាញ់​សត្វ​ក្នុង​ព្រៃ​ អ្នក​ភូមិ​ទាំង​នោះ​ស្រាប់​តែ​ឭ​សំឡេង​គួរ​ឲ្យ​សង្ស័យ​ចេញ​ពី​ក្នុង​ប្រហោង​ដើម​ឈើ។ ក្រោយ​ពេល​ចូល​ទៅ​មើល ពួក​គេ​ក៏​ប្រទះ​ឃើញ​ពស់​ថ្លាន់​ញី​ដ៏​ធំ​មួយ​ក្បាល។ ភ្លាម​នោះ បុរស​ម្នាក់​ឈ្មោះ Tingsung Ujang ប្រើ​កាំភ្លើង​បាញ់​សម្លាប់វា​ជា​ច្រើន​គ្រាប់។

ក្រោយ​ពី​ចាប់​បាន​ពស់​នេះ​ហើយ អ្នក​ភូមិ​ទាំង​អស់​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ដោយ​សារ​តែ​វា​មាន​ទម្ងន់​រហូត​ដល់​ជាង ១០០ គីឡូក្រាម និង​មាន​ប្រវែង​ជាង ៥​ម៉ែត្រ​ ដែល​ជា​សត្វ​ពស់​កម្រ​បំផុត។ ផ្ទុយទៅវិញ ពួក​គេមិន​ត្រឹម​តែ​មិន​ប្រគល់​ទៅ​ឲ្យ​សួន​សត្វ​នោះ​ទេ តែ​បែរ​ជា​កាត់​ចែក​ស្មើ​ៗ​គ្នា​យក​ទៅ​ធ្វើ​ម្ហូប​ទៅ​វិញ។

រូប​ភាព​នៃ​ពស់​ដ៏​ធំ​សម្បើម​នេះ ត្រូវ​បាន​បង្ហោះ​ទៅ​ក្នុង​បណ្ដាញ​សង្គម ហើយ​មានគេចុចចូល​មើល​ និង​ចែក​រំលែក​បន្ត​រាប់​ពាន់​ដង​ផង​ដែរ៕

error: Content is protected !!