kalib9

ម្ចាស់ឡានទំនើប Chevrolet Camaro 2AP,8989 ដក​កាំភ្លើងខ្លីគំរាមនឹងវាយក្បាលកម្មករបើកឡានដឹកអេតចាយ ដោយសារមើលមុខ….

យោងតាមហ្វេសបុកផេករបស់លោកផែង វណ្ណៈ បានឲ្យដឹងថា៖ ល្បីទៀតហើយមានលុយ​ មានកាំភ្លើងដើរវ៉ៃគេតាមចិត្ត​ បុរសម្នាក់ដែលគេមិនស្គាល់ឈ្មោះ​ ហើយបានអះអាងថាខ្លួនជាម្ចាស់ខុនដូខ្ពស់លេខ​៥៨​ នៅផ្លូវ368ក្រោយឡានទឹកក្នង​សង្កាត់​ បឹងកេងកង​ ៣​ ខណ្ឌ័ចំការមនបានបើកឡានស្ព័រ​ ទុំនើបម៉ាក​ Chevrolet Camaro ពាក់ស្លាកលេខភ្នំពេញ2AP,8989​ ព៌ណក្រហមមកឈប់មុខផ្ទះលក់អេតចាយហើយដក​កាំភ្លើងខ្លីគំរាមនឹងវាយក្បាលកម្មករបើកឡានដឹកអេតចាយបែកក្បាលទៀត​ដោយបុរសនោះចោទថាកម្មករហ៊ានមើល​មុខគេ​ ។

បន្ទាប់ពីករណីនេះកើតឡើង​ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិបឹងកេងកង៣​ រូចហើយ ។​

ពាក់ព័ន្ធនឹងព័ត៌មាននេះ​ ខ្ញុំបាទបានគោរពរាយការណ៍ជូនឯកឧត្តមនាយឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ អគ្គស្នងការរង​ និង​ ជា​ស្នងការនគរបាលរាជធានីភ្នំពេញមេត្តាជួយរកយុត្តិធម៌ដល់ជនរងគ្រោះរួចហើយដែរ​ ។ ប្រភព៖ លោកផែង វណ្ណៈ

error: Content is protected !!