kalib9

អាណិតណាស់!!​ ដើម្បីការពារម្ចាស់ ឆ្កែមួយក្បាលសុខចិត្តលះបង់ខ្លួន ត្រូវពស់វែកមួយក្បាលវាយប្រហារបណ្តាលឲ្យភ្នែក…

មនុស្សភាគច្រើនចូលចិត្តចិញ្ចឹមសត្វឆ្កែ ដើម្បីការពារលំនៅដ្ឋានរបស់ខ្លួន អ្នកខ្លះទៀត ចិញ្ចឹមសត្វឆ្កែដើម្បីកំដរ ភាពឯការបស់ខ្លួន ខ្លះចិញ្ចឹមដើម្បីលម្អក្នុងលំនៅដ្ឋាន និង មើលថែរក្សា ស្រលាញ់ដូចកូនបង្កើតរបស់ខ្លួនផងដែរ។ បើក្រលេកមើលសត្វឆ្កែ ភាគច្រើនសុទ្ទតែស្មោះត្រង់ជាម្ចាស់និងមានសមត្ថភាពដើម្បីការពារម្ចាស់ ។

 

កាលពីប៉ុុន្មានម៉ោងមុន យោងតាមគណនីហ្វេសប៊ុកឈ្មោះ Sa LyDa បានរៀបរាប់ពីសត្វឆ្កែដែលការពារម្ចាស់របស់វា៖ ដំណឹងទាន់ហេតុការណ៍ពស់បានចូលបន្ទប់ខ្ញុំមិនដឹងពេលណា ម៉ោង5ឆ្កែព្រុសងេីបមេីលពស់បេីកវែកប្រយុទ្ធមួយឆ្កែនៅចុងជេីង ក្រោមគ្រែ ហេីយព្រួសពិសដាក់ភ្នែកឆ្កែទៀត លូវឆ្កែបេីកភ្នែកលែងបាន វាជួយម្ចាស់😭😭😭 ឆ្កែខ្ញុំមានបងៗណាដឹងធ្វេីម៉េចអត់ពេលពស់ព្រួសពិសដាក់ភ្នែកវាចឹងធ្វេីម៉េចទេីបបាត់ទៅបងៗ😢😢😢😢 កុំតែបានវាកុំអីពស់វាឡេីងលេីគ្រែទាំងដែរខ្ញុំដេកចឹកស្លាប់បាត់ហេីយ😣😣