kalib9

បុគ្គលល្បីៗទាំង ​១០ ដែល​បាន​បំបែក​ឯកត្កកម្មពិភពលោក​ក្នុង​នោះ​មាន​លោក​ស្រី​ Hilary Clinton ដែរ

បញ្ជី​​បំបែក​ឯកត្តកម្មពិភពលោក មាន​អាយុកាល​ជាង​៦០ឆ្នាំ​ទៅ​ហើយ។ ជារៀង​រាល់​ឆ្នាំ​មាន​បេក្ខជន​ដាក់​ពាក្យ​ចំនួន​៥០,០០០នាក់​ ប៉ុន្តែ​មាន​តែ​៦,០០០នាក់​ប៉ុណ្ណោះដែល​បាន​បំបែក​ឯកត្តកម្មពិភពលោក​។ វា​គ្មាន​អ្វី​ដែល​គួរ​ឱ្យ​ឆ្ងល់​ឡើយ​ដែល​ឯកត្តកម្មពិភពលោក​ គឺ​សម្រាប់ជើងឯក​​ទូទាំង​ពិភពលោក​ដែលមាន​ជំនាញ​ពិសេស​ៗ​។ ខាង​ក្រោម​នេះ​ គឺជាបុគ្គល​​ល្បី​ៗ​ក្នុង​វិស័យ​ផ្សេងៗ​ដែល​អ្នក​មិនជឿថា​ពួក​គាត់​ទទួល​បាន​ឯកត្តកម្មពិភពលោកឡើយ​។

១.​ នាង​ Shakira

សាគីរ៉ា បាន​បំបែក​ឯកត្តកម្មពិភពលោក​ចំនួន​៣លើក​រួច​មក​ហើយ​! នាង​មិនត្រឹម​តែ​បំបែក​ឯកត្តកម្ម​ពិភពលោក​ក្នុង​ការលក់​អាល់​ប៉ុម​ចម្រៀង​ជាភាសា​អេស្បាញ​បាន​ច្រើន​ជាង​គេ​លើ​ពិភពលោក និង​លក់​អាល់ប៉ុម​ចម្រៀងទោល​នោះ​ទេ នាង​បាន​បំបែក​ឯកត្តកម្មពិភពលោក​ដែល​ទទួល​បាន​ចំនួន​ការ​ Like ចំនួន​១០០លាននាក់​ ក្នុង​គេហទំព័រ Facebook ដំបូង​គេ​។

២. លោកស្រី​ Hilary Clinton

លោក​ស្រី​ Hilary Clinton ទទួល​បាន​ប្រជាប្រិយ​យ៉ាង​ច្រើន​នៅ​ពេល​ធ្វើ​ការ​ឃោសនា​បោះឆ្នោត​នៅ​សហរដ្ឋអាមេរិក។ លោក​ស្រី​ បាន​បំបែក​ឯកត្តកម្មពិភពលោក​ក្នុង​ការ​ស្វែង​រក​ឈ្មោះ​នៅ​ក្នុង​អ៊ីនធើណែត​ក្នុង​ឆ្នាំ​២០១៦។ នាង​ទទួល​បាន​ពាន់រង្វាន់​នេះ ប៉ុន្តែ​លោកស្រី​បាន​ចាញ់​ឆ្នោត​ដែល​ផ្តួល​ដោយ​ប្រធានាធិបតី​ដូណាល់​ត្រាំ​។ គួរ​បញ្ជាក់​ផង​ដែរ​ ឆ្នាំ​២០១៥ពាន់​រង្វាន់​នេះ​ជារបស់​តារា​ចម្រៀង​Lady Gaga។

៣. Ozzy Osbourne

ក្នុ​ងឆ្នាំ​២០១០ ​​ឯកត្តកម្មស្រែក​លឺ​និង​បានយូ​​ជាង​គេ​ដោយ​អ្នក​គាំទ្រ​ក្នុង​ពិភពលោក​ ត្រូវ​បាន​បំបែក​ដោយ​មនុស្ស​ចំនួន​៥២,០០០នាក់​នៅ​ពហុកីឡាដ្ឋាន​ Dodger។ ការស្រែកនេះ បាន​ដឹកនាំ​ដោយ​លោក Ozzy Osbourne។ លោក​ គឺ​​​ជា​តារា​ចម្រៀង​រ៉ក់​ដែល​ទទួល​បាន​ជើង​ឯកត្តកម្មពិភពលោកជាអ្នក​ដឹកនាំ​ការស្រែក​នោះ​។

៤. Dwayne Johnson ឬ The Rock

អ្នក​កីឡាកាស​អាជីព និង​ជាតារា​សម្តែង​ភាពយន្ត The Rock ជាពូប៉ូលីស​នៅ​ក្នុង​រឿង Fast and Furious ស្ទើរ​គ្រប់​ភាគ​ បានបំបែក​ឯកត្តកម្មពិភពលោក​ក្នុង​ការ​ Selfie បាន​ចំនួន​១០៥ប៉ុស្តិ៍ ក្នុង​រយៈពេល​តែ​៣នាទីប៉ុណ្ណោះ។ ការថតនេះ​មាន​លក្ខខណ្ឌថា ក្នុង​រូបភាពមួយ​ប៉ុស្តិ៍ៗ​ត្រូវ​ផ្តោត​លើ​មុខ​និង​ក​ ហើយ​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​។

៥. ក្រុមតន្ត្រី​ Metallica

ក្រុមតន្ត្រី​​ Metallica ជាជើង​ឯកបំបែក​ឯកត្តកម្មពិភពលោកលើ​ក្រុម​ចម្រៀងដែល​បាន​ធ្វើ​ការប្រគុំ​តន្ត្រី​នៅ​ក្នុង​ទ្វីប​ទាំង​៧​ក្នុង​ពិភពលោក​យើង​នេះ​។ ការបំបែក​ឯកត្តកម្មនេះ បាន​បំបែក​ក្រោម​ពី​ក្រុម​តន្ត្រី​នេះ​បាន​ប្រគុំ​តន្ត្រី​នៅ​ The Carlini Argentina Base ស្ថិតក្នុង​ទ្វីប​អង់​តាក់ទិច​ ។ ការ​ប្រគុំ​តន្ត្រី​នេះ គឺ​ជាការ​ប្រគុំ​តន្ត្រី​លើកទី២ ដែល​បាន​លេង​នៅ​ក្នុ​ងទ្វីប​អង់​តាក់ទិច​ ហើយ​មាន​អ្នក​ចូល​រួម​តែ​ ៧នាក់​ប៉ុណ្ណោះ។

៦. Ellen DeGeneres

ពួក​យើង​ប្រហែល​ជាធ្លាប់ស្គាល់​ពី​រូប​ភាព​ដែល​បាន​ផ្តិត​យក​នៅ​ក្នុង​កម្មវិធីប្រគល់ពាន់​រង្វាន់​ភាពយន្តដ៏​ល្បី​ទូទាំង​ពិភពលោក The Oscar’s និង​បាន​ផុសដោយ​តារា​ប្រចាំ​ទូរទស្សន៍​លោកស្រី Ellen ម្ចាស់​កម្មវិធី Ellen Show។ រូបនេះ​បាន​បំបែក​ឯកត្តកម្មពិភពលោកដែល​ទទួល​បាន​ការយក​ទៅ​ផុស​ម្តង​ទៀត​ចំនួន ៣.៣​លានដងនៅ​ក្នុង​គេហទំព័រ​ Twitter! អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ជាង​នេះ​ទៅ​ទៀត​នោះ គឺឯកត្តកម្មនេះ​ត្រូវ​បាន​បំបែក​ម្តង​ទៀតកាល​ពី​ឆ្នាំ​ទៅ​មិញ​ដោយ​ក្មេង​ប្រុស​អាយុ​១៦​ឆ្នាំ​ម្នាក់​ ដែល​បាន​រង់​ចាំ​ការ​ដឹក​ជញ្ជូន​ភ្លៅ​មាន់​របស់​ពេល​មួយ​ឆ្នាំ​។ ការ​ផុស​នេះ ធ្វើ​ឱ្យ​គេ​យក​ទៅ​ផុស​ម្តង​ទៀត​ចំនួន​៣.៤លាននាក់​។

៧. លោក Regis Philbin

លោក​ Regis Philbin ជាពិធីករ​ដែល​ល្បី​ប្រចាំ​កម្មវិធី​ដ៏​ល្បី​នៅ​សហរដ្ឋអាមេរិក បានបំបែក​ឯកត្តកម្ម​ពិភពលោកនៅ​ក្នុង​ឆ្នាំ​២០០៤ នៅ​ពេល​គាត់​បាន​ធ្វើ​ការ​នៅ​មុខ​កញ្ចក់​ទូរទស្សន៍​អស់​រយៈពេល ១៥,១៨៨ ម៉ោង។ ក្នុង​ឆ្នាំ​២០១១ គាត់​នៅ​តែ​ជាអ្នក​បំបែក​ឯកត្តកម្មដែល​បានឈរ​មុខ​កញ្ចក់​ទូរទស្សន៍​រយៈពេល ១៦,៧៤៦.៥០ ម៉ោង។ នេះ​មាន​ន័យ​ថា គាត់​ចំណាយ​ពេល​ជាមធ្យមចំនួន​១ម៉ោង​នៅ​មុខកញ្ចក់កាមេរ៉ាក្នុង​មួយ​ថ្ងៃ អស់​រយៈពេល​៥០ឆ្នាំ​ក្នុង​ជីវិត​ការងារ​របស់​គាត់​។

៨. ​លោក Eminem

ក្នុ​ង​ឆ្នាំ​២០១៣ លោក​Eminem បាន​បំបែក​ឯកត្តកម្មពិភពលោកដែលបាន​រ៉េប​បាន​ពាក្យ​ច្រើន​ជាង​គេ​នៅ​ក្នុង​បទចម្រៀង Rap God ក្នុង​រយៈពេល​៦នាទី​ និង​៤វិនាទី។ ក្នុង​បទ​ចម្រៀង​នោះ​មាន​ចំនួន​១,៥៦០ពាក្យ​ ដែលមាន​ន័យ​ថា​គាត់​រ៉េប​បាន ៤.២៨​ពាក្យ ក្នុង​មួយ​វិនាទី។ នៅ​ក្នុង​ពេល​ដែល​គ្នា​រ៉េប​លឿន​មែន​ទែន​នោះ​ គឺរ៉េប​បាន​ ៦.៤៦ ពាក្យ​ ក្នុង​មួយវិនាទី!

៩.លោក Robert Downey Jr.

លោក​ Robert Downey Jr. ជាតួឯក​ក្នុង​រឿង​ Iron Man។​ លោក​មិន​បាន​បំបែក​ឯកត្តកម្ម​ដោយ​ខ្លួន​ឯង​នោះ​ទេ ប៉ុន្តែគាត់​បាន​ទទួល​បាន​វា​ដោយ​មាន​អ្នក​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​គាត់​នៅថ្ងៃ​ខួប​កំណើត​របស់​គាត់​ច្រើន​ជាង​គេ។ នៅ​ថ្ងៃ​ខួប​កំណើត​របស់​គាត់​ គាត់ទទួល​បាន​សំបុត្រ​ខួប​កំណើត​ដែលមាន​ ៥,៣៣៩ ហត្ថលេខាពី​អ្នក​គាំទ្រ​របស់​គាត់​ នៅពេលធ្វើ​ដំណើរទៅ​ប្រទេស​ចិន​។

១០. លោក​ស្រី​ Michelle Obama

ប្រពន្ធ​របស់​អតីត​ប្រធានាធិបតេយ្យ​បារ៉ាក់​ អូបាម៉ា ទទួល​បាន​ជើង​ឯក​ឯកត្តកម្មពិភពលោក​នៅ​ក្នុង​ឆ្នាំ​ ២០១១។ លោក​ស្រី​ បាន​ចូល​រួម​ការលោត​អន្ទាក់​ជាមួយ​មនុស្ស​៤០០នាក់​ដែល​ជាចំនួន​ដ៏​ច្រើន​និង​កម្រ​ឃើញ​នៅ​ក្នុ​ងពិភពលោក​។ ក្នុង​រយៈពេល​ ២៤ម៉ោង​ក្រោយមក មាន​មនុស្ស​ចំនួន ៣០០,២៦៥ នាក់​ជុំវិញ​ពិភពលោក​ដែល​បាន​លោក​អន្ទាក់​រយៈពេល​១នាទី បំបែកឯកត្តកម្មនោះ​​។

ប្រភព៖ Brightside